នៅឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅ៨០%។ ទន្ទឹមនឹងការឧបត្ថម្ភប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ភូមិភាគនៅទាំងអនុវត្តល្អការថែទាំសុខភាពជូនប្រជាជនទៀតផង។
កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតកំពុងពិនិត្យព្យាបាលជំងឺជូនប្រជាជននៅដំណាក់សុខាភិបាល។
ដើម្បីថែទាំសុខភាពជូនប្រជាជនឱ្យបានល្អរយៈពេលកន្លង ផ្នែកសុខាភិបាលស្រុកនិងខេត្តបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំតឹបង៉ាយ មានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត៧រូប ក្នុងនោះ មានវេជ្ជបណ្ឌិតពហុជំនាញ២រូប គ្រូពេទ្យពហុជំនាញ២រូប ឆ្មប១រូប គិលានុបដ្ឋាក ២រូប ឱសថការី១រូប ធានាឆ្លើយតបនឹងតម្រូវការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។ លោក វ៉វ៉ាន់ហូវ អនុប្រធានដំណាក់សុខាភិបាលឃុំ ឱ្យដឹង៖ “ចាប់ពីដើមឆ្នាំ២០២៣មកដំណាក់ បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនចំនួន ៣.២០០លើកនាក់ ជាសំខាន់គឺជំងឺគ្រុនឈាម ផ្តាសាយ សរសៃឈាមបេះដូង ចាក់វ៉ាក់សាំងដល់កុមារ និងពិនិត្យរោគស្ត្រី។ល។ ការងារផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺតម្កាត់ ត្រូវបានដំណាក់សុខាភិបាលយកចិត្តទុកដាក់ ធ្វើការឃោសនាផ្គួបបញ្ចូលនូវខ្លឹមសារពីផលប៉ះពាល់ គ្រោះថ្នាក់នៃជំងឺគ្រុនឈាមចំពោះសុខភាពមនុស្ស និងផ្សព្វផ្សាយពីរោគសញ្ញាសំខាន់ៗនៃជំងឺមួយចំនួនទៀតដែលច្រើនតែជួបប្រទះ ដើម្បីប្រជាជនបានដឹងនិងមានស្មារតីបង្ការទប់ស្កាត់ជំងឺ”។
អ្នកមីង ថាច់ធីសាង នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ឱ្យដឹង៖ “ឆ្នាំនេះខ្ញុំអាយុ៦១ឆ្នាំហើយ មានជំងឺលើសឈាម ឈឺចុកចាប់សន្លាក់ឆ្អឹង ហេតុនោះខ្ញុំតែងមកពិនិត្យនិងព្យាបាលនៅដំណាក់សុខាភិបាលឃុំជារឿយៗ។ ពេលមកពិនិត្យជំងឺនៅទីនេះ បានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតយកចិត្តទុកដាក់សួរសុខទុក្ខនិងពិនិត្យយ៉ាងហ្មត់ចត់។ ប្រជាជននៅភូមិភាគមានក្តីរំភើប និងនឹងនរចិត្តពេលមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល”។ លោក ថាច់ញីវ នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ឱ្យដឹង៖ “ខ្ញុំឈឺសាច់ដុំ និងចុះខ្សោយសន្លាក់ឆ្អឹង ម្ល៉ោះហើយខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ ដោយសារបានវេជ្ជបណ្ឌិតពិនិត្យជំងឺ ណែនាំផឹកថ្នាំតាមវេជ្ជបញ្ជា ពិនិត្យជំងឺជាប្រចាំ ម្ល៉ោះហើយខ្ញុំបានធូរស្រាលច្រើន”។
ដើម្បីបន្តលើកកម្ពស់គុណភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន នៅលើភូមិសាស្រ្តឃុំតឹបង៉ាយ និងជួយប្រជាជន ជាពិសេស គឺជនរួមជាតិខ្មែរបានថែទាំសុខភាពនិងកៀកជិតសេវាកម្មសុខាភិបាលតាំងពីមូលដ្ឋាន នៅពេលខាងមុខ ដំណាក់សុខាភិបាលនឹងស្នើ មជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹង បន្តយកចិត្តទុកដាក់វិនិយោគបន្ថែមនូវឧបករណ៍ពេទ្យទំនើបៗដល់ដំណាក់សុខាភិបាល។ ទន្ទឹមនឹងនោះ បន្តបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពទទួលបន្ទុកការងារ បំណិនវិជ្ជាជីវៈដល់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ដើម្បីបន្តលើកកម្ពស់ស្មារតី ការទទួលខុសត្រូវនិងស្មារតី បម្រើប្រជាជន៕ សើុងម៉ាល័យ - វិមាន