ពានរង្វាន់វាយសីប្រពៃណីក្រុងកឹងធើ លើកទីមួយ ឆ្នាំ២០២៣ អាស្រ័យសហព័ន្ធកីឡាវាយសី ក្រុងកឹងធើ រៀបចំឡើងបានសម្រេចជោគជ័យ។ ប៉ុន្តែ ក្រោយពីចប់ការប្រកួតអ្នកស្រឡាញ់កីឡានេះមានក្តីបារម្ភជាខ្លាំង។
វគ្គប្រកួតផ្តាច់ព្រ័ត្រខ្លឹមសារគូបុរសកម្រិតអាយុ១៨ឆ្នាំ។
យើងទទួលស្គាល់ថា គណៈប្រតិបត្តិការសហព័ន្ធអាណត្តិថ្មីនេះ មានភាពទម្លុះទម្លាយជាងមុន ពេលដែលរៀបចំបានពានរង្វាន់ប្រពៃណីជាលើកដំបូង។ ពានរង្វាន់នេះ ទាក់ទាញអត្តពលិកជាង៣០០នាក់ មកពី៣០ក្លឹបក្នុងក្រុងចូលរួមប្រកួត។ អត្តពលិក ប្រកួតខ្លឹមសារជាគូ មានច្រើនកម្រិតអាយុ។ ដើម្បីបានចូលរួមប្រកួតនោះ អត្តពលិកម្នាក់ៗ ត្រូវបង់ថ្លៃផ្ទាល់ខ្លួន ដូច្នេះការប្រកួតបង្ហាញ ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ ព្រោះអត្តពលិកម្នាក់ៗចង់បង្ហាញពីសមត្ថភាព និងវាយតម្លៃពីកម្រិតជំនាញរៀងៗខ្លួន។ លោកឡេហ្វាងយ៉ុង ប្រធានសហព័ន្ធកីឡាវាយសីក្រុងកឹងធើ បាននិយាយ៖ “យើងរៀបចំការប្រកួត ដើម្បីបង្កើតទីលានប្រកួតសម្រាប់អត្តពលិកនិងក្លឹបនានា សំដៅបំផុសចលនា និងបង្កការរីកសាយភាយសម្រាប់កីឡាវាយសី”។
និយាយតាមត្រង់ នេះគឺជាសួនកម្សាន្តដ៏ល្អនិងមានប្រយោជន៍ ដែលជំរុញការបង្កើតក្លឹប។ ក៏ប៉ុន្តែនៅក្នុងខ្លឹមសារនៃការប្រកួត គឺគ្រាន់តែមានមួយខ្លឹមសារអាយុក្រោម១៨ឆ្នាំប៉ុណ្ណោះ។ ខណៈពេលដែលនៅតាមខេត្ត និងក្រុងផ្សេងទៀត គណៈចាត់តាំងតែងតែបំបែក ខ្លឹមសារជាច្រើនសម្រាប់អត្តពលិកអាយុតូចៗ ដើម្បីបង្កើតប្រភពធនធានមនុស្ស។ លោកង្វៀង វ៉ាន់កុង នៅស្រុកប៊ិញធ្វី បាននិយាយ៖ “កូនខ្ញុំ រៀនថ្នាក់ទី៤ មានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធ្លាប់បានចូលរួមប្រកួតពានរង្វាន់ថ្នាក់តំបន់ជាច្រើន ប៉ុន្តែមាឌនិងកម្លាំងរបស់ក្មួយ មិនអាចប្រដូចនឹងអត្តពលិកអាយុ១៧ឆ្នាំបានឡើយ។ ព្រោះនេះជាទីលានប្រកួតមិនជំនាញ ការរៀបអាយុបែបនេះមិនសមស្របទេ។ ពិសេស គឺមិនបានបង្កលក្ខណសម្បត្តិសម្រាប់កីឡាករវ័យក្មេងអភិវឌ្ឍនោះទេ”។ ក្នុងចំណោមក្លឹបប្រកួតប្រជែងជាង៣០នោះ មានតែក្លឹបសាលារៀន ចំនួន៤ គឺវិទ្យាល័យត្រឹងដាយងៀ (ខណ្ឌកៃរុាំង) វិទ្យាល័យង្វៀងវៀតហុង វិទ្យាល័យចូវវ៉ាន់លីម (ខណ្ឌនិញកេវ) និងវិទ្យាល័យប៊ូយហឺវងៀ (ខណ្ឌប៊ិញធ្វី)។ ទោះបីមានឈ្មោះថា ក្លឹបសាលារៀនក៏ដោយ ប៉ុន្តែអត្តពលិកទាំងនេះ ភាគច្រើនត្រូវជួលទីលានខាងក្រៅសម្រាប់ការហ្វឹកហាត់។
រយៈពេលថ្មីៗនេះ នៅក្រុងកឹងធើមានទីលានវាយសីឯកជនជាច្រើន។ ទីលានថ្មីទាំងនេះ សុទ្ធតែជាទីលានកម្រាលព្រំដែលមានគ្រប់លក្ខណៈសម្រាប់រៀបចំការប្រកួត។ ក្នុងអំឡុងពេលម៉ោងពេញបន្ទុក ទីលានភាគច្រើន ត្រូវបានគេកក់អស់ ប្រការនេះបានបញ្ជាក់ថា កីឡាវាយសីគឺជាកីឡាដែលមានភាពទាក់ទាញអ្នកលេងច្រើន។ ក៏ប៉ុន្តែផ្ទុយទៅនឹងការអភិវឌ្ឍទីលានប្រកួត រយៈពេលជាច្រើនឆ្នាំមកនេះ នៅក្រុងកឹងធើ គ្មានកម្លាំងអត្តពលិកចូលរួមប្រកួត ក៏ដូចជាទទួលបានភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិឡើយ។ នេះពិតជាក្តីបារម្ភរបស់អ្នកស្រឡាញ់កីឡានេះនៅក្រុងកឹងធើ៕
ហាថាញ - បកប្រែ៖ សុផន