នៅក្រុងកឹងធើ ក្រសួងនគរបាលសហការជាមួយនឹងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំកិច្ចប្រជុំស្ងើចសរសើរទម្រង់ កម្មាភិបាល សម្ព័ន្ធយុវជន យុវជនឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ដំណាក់កាល ២០១៨-២០២៣។
ថ្នាក់ដឹកនាំក្រសួងនគរបាលនិងមជ្ឈិមសម្ព័ន្ធយុវជន ជូនប័ណ្ណសរសើរដល់សមូភាពនិង
បុគ្គលដែលសម្រេចបានស្នាដៃឆ្នើម ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ
ដំណាក់កាល២០១៨-២០២៣។
ដំណាក់កាល ២០១៨-២០២៣ មជ្ឈិមសម្ព័ន្ធយុវជន បានសហការជាមួយនឹងក្រសួងនគរបាល ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីសហការលេខ ០៩/CTr-BCA-MTTW រវាងក្រសួងនគរបាលនិងគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិក ស្តីពីការ “ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី”; ផ្សព្វផ្សាយពិធីចុះហត្ថលេខាលើផែនការសហការបង្ការប្រឆាំងគ្រឿងញៀនក្នុងយុវវ័យ ដំណាក់កាល២០១៦-២០២០; កម្មវិធីសហការរវាងសមាគមសហព័ន្ធយុវជនវៀតណាមនិងក្រសួងនគរបាល ស្តីពីការសហការអប់រំកែប្រែពិរុទ្ធជនស្ថិតក្នុងវ័យយុវជននិងជួយឱ្យពួកគេវិលមករួមរស់ក្នុងសហគមន៍ ដំណាក់កាល ២០២១-២០២៥។ល។ យោងតាមស្ថិតិ មានខេត្ត ក្រុងចំនួន៤១ ក្នុងទូទាំងប្រទេសសម្រេចទិសដៅ១០០% យុវវ័យក្នុងសាលារៀន ត្រូវបានផ្សព្វផ្សាយពីគោលនយោបាយច្បាប់ដែលពាក់ព័ន្ធផ្ទាល់ដល់ការរស់នៅការសិក្សា សមស្របនឹងវ័យរបស់ប្អូនៗ; មានភូមិភាគចំនួន៤៤សម្រេចទិសដៅ៨០%យុវវ័យល្មើសច្បាប់ ទទួលបានការផ្សព្វផ្សាយពីគោលនយោបាយច្បាប់; មានខេត្ត ក្រុងចំនួន ២៩ កាត់បន្ថយពី១០%ឡើងទៅនៃចំនួនអ្នកល្មើសច្បាប់ ជាយុវវ័យនិងចំនួនករណីល្មើសច្បាប់ដែលមានយុវវ័យចូលរួម។ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ បានសហការជាមួយនឹងកម្លាំងនគរបាល រៀបចំយុទ្ធនាការផ្សព្វផ្សាយពីការបង្ការប្រឆាំងគ្រឿងញៀនបានជាង៤៣,៤លានលើក; បោះពុម្ពសៀវភៅបង្កាន់ដៃ និងឯកសារឃោសនាពីការបង្ការប្រឆាំងគ្រឿងញៀនចំនួន៤៥.៩២៥ក្បាល បង្កើតក្លឹប “បំភ្លឺក្តីទំនុកចិត្ត” បានប្រមាណ៣.៨០០ក្លឹប ដោយមានកម្មាភិបាលសម្ព័ន្ធយុវជនចូលរួមជាង៤៥.០០០នាក់។
ស្របឱកាសនេះដែរ ក្រសួងនគរបាល ក៏បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៣២និងបុគ្គល៣២នាក់នៅ ភូមិភាគខាងត្បូង ដែលសម្រេចបានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ដំណាក់កាល ២០១៨-២០២៣៕
ក្វឹកថាយ-មុនី