05/09/2023 - 16:40

ចលនា​ប្រជា​ជន​ចូល​រួម​ធានា​រ៉ាប់រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​

រយៈ​ពេល​កន្លង​ ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ បាន​សហ​ការ​ជា​មួយ​ផ្នែក​ជំនាញ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ ពិសេស​គឺ​កសិករ​និង​ពល​ករតំ​បន់​ជន​បទ​ ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​គ្រួ​សារ។

ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ង៉ាយ​ស្វៀង ដោយ​ប្រើ​ប្រាស់​ប័ណ្ណ​ធានា
រ៉ាប់រងសុខាភិបាល។

លោក​ង្វៀង​មិញ​តឹម អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ង៉ាយ​ស្វៀង ឱ្យ​ដឹង៖ “សំ​ដៅ​ឈាន​ដល់​ការ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ទូទាំង​ប្រ​ជា​ជន​ ទើប​ឃុំ​ប្រ​មូល​រាល់​ប្រ​ភព​កម្លាំង គួបផ្សំ​ជា​មួយ​នឹង​ប្រ​ភពថ​វិកា​ដែល​ជំនួយ​ដល់​កសិករ អ្នក​ទី​ទ័ល​ក្រ និង​ជន​ជាតិ​ភាគ​តិច​តាម​សេចក្ដី​កំ​ណត់​ ដើម្បី​បើក​ទូលាយ​ចំ​នួន​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​និកម្ម​ភាព។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចេញ​សេចក្ដី​សម្រេច​លេខ​៥១/QĐ​-UBND ចុះ​ថ្ងៃ​ទី ២៧/៣/​២០២៣ ស្ដីពី​ការ​បង្កើត​គណៈ​ចង្អុល​ការ​ពង្រីក​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​និកម្ម​ភាព​លើ​ភូមិ​សាស្រ្ត​ឃុំ​ ដោយ​មាន​សមា​ជិក​ចំ​នួន​១២​នាក់​ ទទួល​បន្ទុក​នៅ​តាម​អង្គ​ភាព​និង​ភូមិ​នានា​លើ​ភូមិ​សាស្រ្ត​ឃុំ​ ដើម្បី​ចលនា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង”។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ង៉ាយ​ស្វៀង នៅ​ទាំង​ផ្លាស់​ថ្មី​ខ្លឹម​សារ​វិធាន​ការ​ផ្សព្វ​ផ្សាយ​លើ​ប្រ​ព័ន្ធ​ឃោស​នាម​ហា​ជន​ ដើម្បី​កម្មាភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ ពល​ករ​និង​ប្រ​ជា​ជន​យល់​ច្បាស់​ពី​ភាព​ចាំ​បាច់​ តួនាទី ផល​ប្រយោជន៍​និង​អត្ថ​ន័យ​នៃ​ការ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​និកម្ម​ភាព។ ជំរុញ​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ប្រ​ជា​ជន​អំ​ពី​ផល​ប្រ​យោជន៍​នៅ​ពេល​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​និកម្ម​ភាព​ ដើម្បី​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​ ខ្នះ​ខ្នែង​ចូល​រួម​ សំ​ដៅ​ធានា​សុខុ​មាល​ភាព​ជា​យូរ​អង្វែង។ រហូត​មក​ទល់​សព្វ​ថ្ងៃ​ លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​ សុខា​ភិបាល​៩៤,៧%; សរុប​ចំ​នួន​ពល​ករ​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​២២,៤៨%; ពល​ករ​ចូល​រួម​ធានា​រ៉ាប់​រង​និកម្ម​ភាព​១២,៥៥%។

លោក​ថាច់​បាក​ នៅ​ភូមិ​ពាម​បួន​ ឱ្យ​ដឹង៖ “គ្រួសារ​ខ្ញុំ​មាន​សមា​ជិក​៥​នាក់​ បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​គ្រប់​គ្នា។ ការ​ទិញ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ មាន​ប្រ​យោជន៍​ណាស់​ ខ្ញុំ​វ័យ​ចាស់​ មាន​ជំងឺ​លើស​ឈាម​ រៀង​រាល់​ខែ​តែង​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​សុខ​ភាព​ ការ​ព្យា​បាល​និង​ថ្នាំ​ពេទ្យ​មិន​បង់​ប្រាក់​ទេ”។ ចំ​ណែក​បង​ស្រី ថាច់​ធី​ញ៉ូវ នៅ​ភូមិ​ស្វាយ​សៀម​ ឱ្យ​ដឹង៖ “ខ្ញុំ​ជា​កម្ម​ករ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ចំ​កាត់​ Yazaki EDS វៀត​ណាម​ សាខា​នៅ​ខេត្ត​ត្រា​វិញ​ យើង​ខ្ញុំ​បាន​សម្ព័ន្ធ​សហ​ជីព​ខេត្ត​ត្រា​វិញ​ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ធានា​រ៉ាប់​រង​សង្គម​ខេត្ត​ ផ្សព្វ​ផ្សាយ​ចលនា​កម្ម​ករ​ក្រុម​ហ៊ុន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​និកម្ម​ភាព។ កម្ម​ករ​ក្រុម​ហ៊ុន​ភាគ​ច្រើន​តែ​ង​ចូល​រួម​ ពី​ព្រោះ​ពេល​ឈឺថ្កាត់​ម្ដង​ៗ មាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​នឹង​កាត់​បន្ថយ​ការ​ចំ​ណាយ​លើ​ថ្លៃ​ព្យា​បាល​បាន​ច្រើន​ណាស់​ ចំ​ណែក​មាន​ធានា​រ៉ាប់​រង​សង្គម​ ពេល​យើង​ចាស់​ មាន​ប្រាក់​សោធន​និវត្តន៍”៕

     សើុង​ម៉ាល័យ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ