មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/08/2023 - 11:00

យុវ​ជន​ជក់​ចិត្ត​ក្បាច់​ចម្លាក់​

បច្ចុប្បន្ន​ យ័ញ​ថាញ់​ដាក កំ​ពុង​គូរ​គំ​នូរនិង​ឆ្លាក់​ក្បាច់​រចនា​តាម​វត្ត​ខ្មែរ​នានា​ ហើយ​ថែម​ទាំង​ទទួល​បង្រៀន​អ្នក​ដែល​ជក់​ចិត្ត​នឹង​សិល្បៈ​ប្រ​ពៃ​ណីផង​ដែរ។

យ័ញ​ថាញ់​ដាក កំ​ពុង​ផាត់​ពណ៌​គំ​នូរ។

យ័ញ​ថាញ់​ដាក ឆ្លាក់​ក្បាច់​រចនា​នៅ​វត្ត​អំ​ពូយារ។

យ័ញ​ថាញ់​ដាក កំ​ពុង​គូរ​គំ​នូរ​ទូក-ង។

ពេល​អា​យុ​១៣​ឆ្នាំ​ យ័ញ​ថាញ់​ដាក បាន​ចូល​បួស​នៅ​វត្ត​គ្រ​ញូង ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង។ គ្រា​បួស​រៀន​នៅ​វត្ត​ សាម​ណេរ​យ័ញ​ថាញ់​ដាក បាន​ឃើញ​សិប្ប​ករ​យ័ញ​ហ្វា​ដុង​ គូរ​គំ​នូរ​ពុទ្ធ​ប្បវត្តិ​និង​ឆ្លាក់​ក្បាច់​រចនា​លើ​ជញ្ជាំង​ព្រះ​វិហារ​ សា​លា​ទាន​ជា​ដើម​ ទើប​នេន​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ ហើយ​ក៏​សុំ​រៀន​តែ​ម្តង។ ក្រោយ​ពី​បួស​បាន​៣​វស្សា សាម​ណេរ​យ័ញ​ ថាញ់​ដាក បាន​លា​ចាក​សិក្ខា​បទ​ ហើយ​ដើរ​តាម​គ្រូ​ទៅ​គូរគំ​នូរ​នៅ​វត្ត​នានា​ក្នុង​ខេត្ត​គៀង​យ៉ាង។ ឆ្នាំ​២០១៥ យ័ញ​ថាញ់​ដាក បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ដៃ​អំ​ពូរ ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង ជួល​មក​គូរគំ​នូរ​ពុទ្ធ​ប្បវត្តិ ឆ្លាក់​ក្បាច់ រចនា និង​រូប​សំ​ណាក​ផ្សេង​ៗក្នុង​វត្ត។ យ័ញ​ថាញ់​ដាក ឱ្យ​ដឹង៖ “នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​មក​ខេត្ត​សុក​ត្រាំង​គូរ​គំ​នូរ​និង​ឆ្លាក់ក្បាច់​រចនា បាន​គ្រប់​គ្នា​សរ​សើរ​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ពេជ្រ​មង្គល ជួល​ទៅ​គូរគំ​នូរ​ទូក-ង។ ចាប់​តាំង​ពី​នោះ​ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រូប​គំ​នូរ​លើ ទូក-ង​ជា​ច្រើន​ រួម​ទាំង​គំ​នូរ​នៅ​ប្រ​ទេស​កម្ពុជា​ ដើម្បី​ជ្រើស​រើស​ក្បាច់​រចនា គំ​នូរ​ល្អៗ។ ក្នុង​ពេល​គូរ ខ្ញុំ​ក៏​ច្នៃ​ប្រ​តិដ្ឋ​ដើម្បី​ទូក-ង​មើល​ទៅ​មាន​ភាព​ទាក់​ទាញ និង​ពិសេស​ប្លែក​ជាង​ទូក-ង​ដទៃ​ផង។ អា​ស្រ័យ​ដូច្នោះ ទើប​ព្រះ​ចៅ​អធិ​ការ​វត្ត​ពេជ្រ​មង្គល ពេញ​ចិត្ត​ ហើយ​ជួល​ខ្ញុំ​នៅ​គូរ​និង​ឆ្លាក់​ក្បាច់​រចនា​ក្នុង​វត្ត​ជា​បន្ត”។

ឃើញ​ទូក-ង​វត្ត​ពេជ្រ​មង្គល​មាន​គំ​នូរ​ល្អ​ ទើប​ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូ​យារ បាន​ជួល​យ័ញ​ថាញ់​ដាក ទៅ​គូរ​ទូក-ង​២គ្រឿង។ ក្នុង​ពេល​គូរ យ័ញ​ថាញ់​ដាក មាន​ភាព​ច្នៃ​ប្រ​តិដ្ឋ ម្ល៉ោះ​ហើយ​ក្បាច់​រចនា រូប​គំ​នូរ​លើ​ទូក-ង​សុទ្ធ​តែ​ស្រស់​ស្អាត​និង​លេច​ធ្លោ។ ព្រោះ​ហេតុ​នោះ​ ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូ​យារ ជួល​យ័ញ​ថាញ់​ដាក ឱ្យ​បន្ត​នៅ​សិត​ពុម្ព​ក្បាច់​នាគ​ គ្រុឌ កិន្នរ និង​គូរ​គំ​នូរ​លើ​ជញ្ជាំង​ព្រះ​វិហារ​ សា​លា​ដែល​កំ​ពុង​តែ​កសាង។ យ័ញ​ថាញ់​ដាក ឱ្យ​ដឹង៖ “រយៈ​ពេល​ជាង​ ១០ ឆ្នាំ​នៅ​ក្នុង​វត្ត​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ មាន​អា​រម្មណ៍​សុភ​មង្គល រីក​រាយ​ ខណៈ​ពេល​រៀន​បាន​មុខ​របរ​ដែល​ខ្លួន​ជក់​ចិត្ត។ ចំ​ពោះ​រូប​ ខ្ញុំ​មុខ​របរ​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​ ជា​ពិ​សេស​ ខណៈ​ពេល​ផ្ទាល់​ដៃ​ខ្ញុំ​ឆ្លាក់​ក្បាច់​រចនា គូរគំ​នូរ​លើ​ទូក-ង គូរ​គំ​នូរ​ពុទ្ធ​ប្បវត្តិ ចាប់​ពី​ប្រ​សូត​ត្រាស់​ដឹង​ រហូត​ដល់​បរិ​និព្វាន ធ្វើ​ឱ្យ​ខ្ញុំ​រឹត​តែ​ស្រ​ឡាញ់​មុខ​របរ​ច្រើន​ថែម​ទៀត។ រូប​សំ​ណាក​ នាគ​ គ្រុឌ កិន្នរ​និង​ក្បាច់​រចនា​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​គឺ​ល្អ​ខ្លាំង​ណាស់​ កាន់​តែ​ធ្វើ​កាន់​តែ​ជក់​ចិត្ត”។

បច្ចុ​ប្បន្ន​ យ័ញ​ថាញ់​ដាក កំ​ពុង​បង្ហាត់​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវ​ជន​ខ្មែរ​និង​ព្រះ​សង្ឃ​ចំ​នួន​៧​អង្គ​និង​រូប​ ព្រម​ទាំង​កំ​ពុង​កសាង​សំ​ណង់​ ព្រះ​វិហារ​ សា​លា​ វេទិកា​សិល្បៈ​។ល។ ជូន​វត្ត​អំ​ពូ​យារ វត្ត​ស្រ​ឡូង និង​វត្ត​សង្កែ។ តាម​ប្រ​សាសន៍​យ័ញ​ថាញ់​ដាក មុខ​របរ​ឆ្លាក់​និង​គូរគំ​នូរ​មិន​ពិ​បាក​ទេ ប៉ុន្តែ​សំ​ខាន់​គឺ​មាន​ភាព​ជក់​ចិត្ត​ ព្យា​យាម​រៀន​សូត្រ។ ក្រៅ​ពី​នោះ​ ត្រូវ​ចេះ​របៀប​ផាត​ពណ៌​ដើម្បី​រូប​គំ​នូរ​ក្បាច់រចនា​មាន​ភាព​ស្រស់​ស្អាត​ ពិសេស​ប្លែក​លេច​ធ្លោ និង​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ៕

                                   យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ