07/08/2023 - 16:53

សកម្ម​ភាព​វប្បធម៌​ ពិធី​បុណ្យ​របស់​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​អភិរក្ស​

ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣០% ម្ល៉ោះ​ហើយ​សកម្ម​ភាព​វប្បធម៌​ ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជា​និច្ច​កាល​ត្រូវ​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ បង្ក​ជា​លក្ខណៈ​វប្បធម៌​ដ៏​ពិសេស។​

ពិធី​បុណ្យ​សំ​ពះ​ព្រះ​ខែ​ ត្រូវ​បាន​ខេត្ត​រៀប​ចំ​រៀង​រាល់​ឆ្នាំ​នា​ឱកាស​ពិធី​បុណ្យ​អក​អំ​បុក
​-ប្រ​ណាំង​ទូក​-ង។​

សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន​ អក​អំ​បុក​ឱ្យ​កូន​ចៅ​ខ្មែរ។​

សកម្ម​ភាព​សិល្បៈ​បម្រើ​ជូន​មាមីង​ខ្មែរ​ក្នុង​ឱកាស​ពិធី​បុណ្យ​របស់​ជន​ជាតិ។​

និយាយ​ដល់​វប្បធម៌​ ពិធី​បុណ្យ​ដែល​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ប្រ​ជា​ជន​ ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ តែង​នឹក​ទៅ​ដល់​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង ទូក-ង។​ នេះ​គឺ​ជា​ពិធី​បុណ្យ​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​ថែ​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នា​ន់​មួយ​ ហើយ​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ឡើង។​ ទន្ទឹម​នឹង​នោះ​ រាល់​សកម្ម​ភាព​ជំ​នឿ​ សាសនា​ ពិធី​បុណ្យ​ វប្ប​ធម៌​ប្រ​ពៃ​ណី​ ដូច​៖ បុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​កឋិន​ បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ បុណ្យ​កម្សាន្ត​ភូមិ​ ពិធី​សែន​ក្បាល​ទឹក​ និង​ពិធី​បុណ្យ​ធាក់​គង៘ ត្រូវ​បាន​មាមីង​ខ្មែរ​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ទាក់​ទាញ​មនុស្ស​រាប់​ពាន់​នាក់​មក​ចូល​រួម។​ ពិធី​បុណ្យ​មិន​ត្រឹម​តែ​បង្ក​ប​រិយា​កាស​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រីក​ស្មារតី​សាមគ្គី​របស់​ជន​ជាតិ​ទៀត​ផង។​ ពិសេស​ បុណ្យ​សែន​ដូន​តា និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ថ្នាក់​ដឹក​នាំ​ខេត្ត​បាន​អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ​និង​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ ទទួល​អំ​ណរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ សប្បាយ​រីក​រាយ។​ សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន​ ឱ្យ​ដឹង៖ “ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​វប្បធម៌​ និង​ពិធី​បុណ្យ​របស់​ជន​ជាតិ​ខ្មែរ។​ រៀង​រាល់​ឆ្នាំ​ ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ខេត្ត​នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​វប្បធម៌​ជា​ច្រើន​ ដូច​៖ សម្តែង​បង្ហាញ​ ពិធី​បុណ្យ​សំ​ពះ​ព្រះ​ខែ​ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ក្បួន​ដង្ហែ​លយ​ប្រ​ទីប សម្តែង​សិល្បៈ​មហា​ជន​ សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ខ្មែរ៘ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​ ពិធី​បុណ្យ​ និង​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ ដល់​មិត្ត​ភក្តិ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ផង​ដែរ”។​

ចាប់​ពី​ឆ្នាំ​២០២១ មក​ទល់​ពេល​នេះ​ ខេត្ត​សុក​ត្រាំង​បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ “អភិរក្ស​ ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍” ដែល​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០។​ ផ្តើម​ពី​នោះ​ អត្ត​សញ្ញាណ​វប្ប​ធម៌​ ពិធី​បុណ្យ​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​; គ្រប់​ស្ថាប័ន​វប្បធម៌​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​បង្កើន​កម្រិត​កសាង​ថ្មី​; រាល់​កេរ​ដំ​ណែល​វប្ប​ធម៌​ ប្រ​វត្តិ​សាស្រ្ត​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស៘ តាម​ប្រ​សាសន៍​ប្រ​ធាន​គណៈ​ជន​ជាតិ​ ខេត្ត​សុក​ត្រាំង​លោក​លី​រដ្ឋា​ ទូទាំង​ខេត្ត​មាន​កេរ​ដំ​ណែល​វប្ប​ធម៌​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ​ចំ​នួន​១០​កន្លែង​និង​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​របស់​ជន​ជាតិ​ខ្មែរ​ចំ​នួន​៥​កន្លែង។​ បច្ចុប្បន្ន ខេត្ត​កំ​ពុង​អនុវត្ត​គម្រោង​អភិរក្ស​ ថែ​រក្សា​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ​ខ្មែរ​ ដូច​៖ របាំ ល្ខោន​យូរ​កេរ​ សិល្បៈ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ រាំវង់​ និង​ប្រ​ណាំង​ទូក-ង។​ ក្នុង​នោះ​ ជា​ពិសេស​គឺការ​យក​ចិត្ត​ទុក​ដាក់​ បណ្តុះ​បណ្តាល​កូន​ចៅ​ខ្មែរ​ ចេះ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ របាំ ល្ខោន​យូរ​កេរ​ និង​ជំ​នួយ​ទូក​-ង​ដល់​វត្ត​ខ្មែរ​៘ ដើម្បី​យុវ​ជន​ជំ​នាន់​ក្រោយ​បន្ត​ព្រួត​ដៃ​អភិរក្ស​វប្បធម៌​ និង​ពិធី​បុណ្យ​របស់​ជន​ជាតិ៕​

                                     យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ