កីឡា - ទេសចរណ៍ ទេសចរណ៍

31/07/2023 - 16:46

ស្តាប់​រលក​សមុទ្រ​

មក​កាន់​ក្រុង​ញ៉ា​ត្រា​ង ភ្ញៀវ​ទេស​ចរ​ប្រាកដ​ជា​ស្លុង​អា​រម្មណ៍​នឹង​សម្រស់​ធម្ម​ជាតិ​ ព្រោះ​ថា​ ញ៉ាង​ត្រា​ង គឺជា​ “គ្រាប់​ពេជ្រ​នៃ​សមុទ្រ​ខាង​កើត​” និង​ជា​ឈូង​សមុទ្រ​មួយ​ក្នុង​ចំ​ណោម​ឈូង​សមុទ្រ​ ដ៏​ស្រស់​ស្អាត​ទាំង​២៩​លើ​ពិភព​លោក​ដែល​បាន​អង្គ​ការ​ UNESCO ទទួល​ស្គាល់។​

ជ្រុង​មួយ​នៃ​ហាង​លក់​កាហ្វេ​នៅ​ក្រុង​ញ៉ា​ត្រាង។​

ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ក្រុង​ញ៉ា​ត្រាង។​

ក្រុង​ញ៉ា​ត្រាង ស្ថិត​នៅ​ចំ​មជ្ឈ​មណ្ឌល​នៃ​ខេត្ត​ខាញ់​ហ្វា មាន​ឆ្នេរ​សមុទ្រ​ព័ន្ធ​ ឈូង​សមុទ្រ​ញ៉ា​ត្រាង សម្លឹង​ពី​លើ​ ឃើញ​ឆ្នេរ​សមុទ្រ​ដូច​ព្រះ​ច័ន្ទ​មួយ​ចំ​ណិត​យ៉ាង​ស្រស់​ស្អាត។​ ក្រុង​ញ៉ា​ត្រាង នៅ​ទាំង​មាន​កោះ​តូច​ធំ​ចំ​នួន​១៩ មិន​ឆ្ងាយ​ពី​ដី​គោក ហើយ​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​ ម្ល៉ោះ​ហើយ​ស្ងប់​រលក សម​ស្រប​ដើម្បី​ធ្វើ​ទេស​ចរណ៍។​ អា​កាស​ធាតុ​នៅ​ញ៉ាង​ត្រា​មិន​ក្ដៅ​មិន​ត្រ​ជាក់​ ដូច្នេះ​ ភ្ញៀវ​ទេស​ចរ​អាច​មក​ទស្សនា​កម្សាន្ត​នៅ​ទីនេះ​បាន​គ្រប់​រដូវ។​ បង​ស្រី​ដាវ​ថាញ​ធ្វី នៅ​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​ចិត្ត​ងូត​ទឹក​សមុទ្រ​ញ៉ា​ត្រាង​ណាស់​ ព្រោះ​ទឹក​សមុទ្រ​ថ្លា​យង់ ឆ្នេរ​ខ្សាច់​សម៉ដ្ឋ ស្រស់​ស្អាត​ និង​ស្ងប់​រលក។​ ទោះ​បីរដូវ​ណា​ក៏​ដោយ​ ពេល​មក​កម្សាន្ត​នៅ​ទីនេះ​ខ្ញុំ​តែង​ចុះ​ងូត​ទឹក​សមុទ្រ​ទាំង​អស់។​ រដូវ​ភ្លៀង​ងូត​ទឹក​សមុទ្រ​ក៏​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ដែរ”។​ បង​ស្រី​ថាញ​ធ្វី ក៏​មិន​ខុស​ពី​មនុស្ស​ម្នា​ទាំង​ឡាយ​ដែរ​ ព្រោះ​មាន​អ្នក​ជា​ច្រើន​ “ញៀន​” មក​ញ៉ា​ត្រាង​ដោយ​សារ​ភាព​ប៉ិន​សម្រប​របស់​អ្នក​ធ្វើ​ទេស​ចរណ៍​នៅ​ទីនេះ។​ ត្រឹម​តែ​ជាង​២០ ឆ្នាំ​ប៉ុណ្ណោះ​ ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេស​ចរណ៍​របស់​ក្រុង​ញ៉ា​ត្រាង​មាន​ការ​អភិវឌ្ឍ​សម្បើម​ណាស់។​ សណ្ឋា​គារ​លំ​ដាប់​ផ្កាយ​៥​ខ្នា​ត​អន្តរ​ជាតិ​បាន​សាង​សង់​ព្រោង​ព្រាត​ ព្រម​ទាំង​មាន​រីស៊ក (resort) ទំ​នើប​ៗ​នៅ​តាម​ឆ្នេរ​សមុទ្រ​ លើ​កោះ​ និង​កន្ត្រកខ្សែ​កាប​ផង។ល។​ ប៉ុន្តែ​ អ្វី​ដែល​គួរ​ចាប់​អា​រម្មណ៍​នៃ​គោ​ល​ដៅ​ទេស​ចរណ៍ ញ៉ា​ត្រាង​នោះ​គឺទាក់​ទាញ​តាំង​ពី​ភ្ញៀវ​អ្នក​មាន​រហូត​ដល់​អ្នក​សាមញ្ញ​ ព្រោះ​មាន​សណ្ឋា​គារ​តម្លៃ​សម​ល្មម​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ។​

ព្រោះ​ឆ្នេរ​សមុទ្រ​ញ៉ាង​ត្រា​មាន​ទ្រង់​ទ្រាយ​ដូច​ព្រះ​ច័ន្ទ​មួយ​ចំ​ណិត ម៉្លោះ​ហើយ​គ្រប់​វិថី​ក្រុង​ញ៉ា​ត្រាង​សុទ្ធ​តែ​នាំ​ចេញ​ទៅ​សមុទ្រ​ទាំង​អស់។​ ទោះ​បី​ស្នាក់​នៅ​សណ្ឋា​គារ​ណា​ក៏​ដោយ​ ភ្ញៀវ​ទេស​ចរ​គ្រាន់​តែ​ធ្វើ​ដំ​ណើរ​ត្រឹម​តែ​ពីរ​បីនា​ទី គឺទៅ​ដល់​សមុទ្រ​ចុះ​ហែលទឹក​កម្សាន្ត​តាម​ចំ​ណូល​ចិត្ត។​ តាម​បណ្តោយ​ដង​វិថី​ក្រុង​មាន​ភោជ​នីយដ្ឋាន​ រង្គ​សាល​ទំ​នើប​ៗ​និង​សាមញ្ញ​ជា​ច្រើន​។​ វិសេស​ហាង​កា​ហ្វេ​ “តូចៗ​” មាន​លក្ខណៈ​សាមញ្ញ​ ប៉ុន្តែ​លក់​កាហ្វេ​ឆ្ងាញ់​ណាស់​ ដូច្នេះ​ ពេល​មក​ដល់​ញ៉ាត្រា​ងភ្ញៀវ​ទេស​ចរ​កុំ​ភ្លេច​ពិសា​កាហ្វេ​ផង​ណ៎ា៕​

                                      ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ