បញ្ជាការដ្ឋានតំបន់២-កងទ័ពជើងទឹក ទើបសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង រៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចសកម្មភាព “កងទ័ពជើងទឹកទទួលគាំពារកូនអ្នកនេសាទ” និងអនុវត្តកម្មវិធី “កងទ័ពជើងទឹកវៀតណាម ធ្វើជាទីបង្អែកសម្រាប់អ្នកនេសាទចេញទៅនេសាទ ច្បាមសមុទ្រ”។ នេះគឺជាសកម្មភាពសំដៅបន្តបើកទូលាយនិងលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី “កងទ័ពជើងទឹកវៀតណាម ធ្វើជាទីបង្អែករបស់អ្នកនេសាទចេញទៅនេសាទ ច្បាមសមុទ្រ”។ ទន្ទឹមនឹងនោះ គួបផ្សំផ្សព្វផ្សាយពីកោះសមុទ្រ ដើម្បីនេសាទករយល់ដឹងនិងទទួលខុសត្រូវក្នុងការចូលរួមនេសាទ ផ្សារភ្ជាប់នឹងការការពារអធិបតេយ្យកោះសមុទ្រនៃមាតុភូមិ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនពីសកម្មភាពមានអត្ថន័យនយោបាយសង្គមដ៏ជ្រាលជ្រៅរបស់បញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកនៅសុកត្រាំង៖
កម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកបានជូនទង់ជាតិចំនួន៣០០ដល់អ្នកនេសាទខេត្តសុកត្រាំង។
បញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកជូនអាវពោងចំនួន១០០ដល់អ្នកនេសាទខេត្តសុកត្រាំង។
កម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកបានចែកខិត្តប័ណ្ណចំនួន៥០០សន្លឹកផ្សព្វផ្សាយពីកោះសមុទ្រដល់អ្នកនេសាទលើភូមិសាស្ត្រខេត្តសុកត្រាំង។
កម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកសហការនឹងមជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តវិញចូវ រៀបចំពិនិត្យជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកនេសាទ និងមាមីងខ្មែរមានជីវភាពក្រលំបាកនៅទីរួមខេត្តវិញចូវជាង១០០នាក់។
កម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក ជូនសេចក្តីសម្រេចទទួលគាំពារកូនអ្នកនេសាទខ្មែរមានជីវភាពក្រលំបាកចំនួន៥នាក់។
ជូនអំណោយដល់គ្រួសារអ្នកនេសាទខ្មែរ មានជីវភាពក្រលំបាកនៅទីរួមខេត្តវិញចូវ។