មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/07/2023 - 16:46

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​លឿង​ហ្វា A

មក​កាន់​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ ទី​ណា​ក៏​ឃើញ​ប្រ​ជា​ជន​ មាន​ក្តី​រីក​រាយ​ពី​ព្រោះ​សេដ្ឋ​កិច្ច​-សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍ​ជា​វិជ្ជ​មាន។​ ពិសេស​ ឃុំ​លឿង​ហ្វា A ទើប​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ផង​ដែរ។​

ផ្លូវ​ជន​បទ​ឃុំ​លឿង​ហ្វា A ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​វិនិ​យោគ​រឹង​មាំ។​

លឿង​ហ្វា​A ជា​ឃុំ​កសិកម្ម​ ទូទាំង​ឃុំ​មាន​ប្រ​ជា​ជន​ ២.៥៥៥ គ្រួ​សារ​ មាន​មនុស្ស ១០.៩៧៦ នាក់ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៧៤%។​ ឆ្នាំ​២០១៨ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី។​ អនុវត្ត​ផែន​ការ​របស់​ស្រុក​ចូវ​ថាញ់​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ មក​ទល់​ពេល​នេះ​បាន​ផ្សព្វ​ផ្សាយ​ការ​កសាង​ដល់​មជ្ឈ​មណ្ឌល​ឃុំ; ការ​វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ បាន​ ១៤ ខ្សែ​ ប្រ​វែង​សរុប​ ១៣,៣ គ.ម គិត​ជា​ទឹក​ប្រាក់​ជាង​ ៣៣ ពាន់​លាន​ដុង​; ចលនា​ ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជួស​ជុល​ បង្កើន​កម្រិត​ ពង្រីក​សំ​ណង់​បាន​ចំ​នួន​៤​តភ្ជាប់​ភូមិ​ មណ្ឌល​ តាំង​ទីលំ​នៅ​; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ឆ្នាំ​ ២០២២ សម្រេច​ ៦៤,០៩ លាន​ដុង/ម្នាក់/ឆ្នាំ​; អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ ១,៧៦% ប៉ុណ្ណោះ។​

កសិករ​ភូមិ​ដៃ​ទែន​ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ប្រើ​ផ្ទាំង​ប្លា​ស្ទិក​កសិកម្ម​ក្នុង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ បង្កើន​ប្រាក់​ចំ​ណូល។​

ពូថាច់​ឡង នៅ​ភូមិ​ដៃ​ទែន​ ឱ្យ​ដឹង៖ “ពី​មុន​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​ឱន​ថយ​ លក្ខណៈ​បង្ក​បង្កើន​ផល​លំ​បាក​ណាស់​មក​ពី​ដី​ជ្រាប​ជូរ​ប្រៃ; ដំ​ណាំ​ដាំ​ដុះ​សំ​ខាន់​គឺស្រូវ​ផ្ដល់​ទិន្ន​ផល​ទាប​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ខ្វះ​ខាត​ច្រើន។​ អា​ស្រ័យ​បាន​រដ្ឋ​វិនិ​យោគ​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​បាន​ត្រឹម​ត្រូវ​ កសិករ​ផលិត​ពូជ​ស្រូវ​ថ្មី​ អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត៘ បច្ចុប្បន្ន​ ទិន្ន​ផល​ស្រូវ​ក្នុង​ឃុំ​ កើន​ឡើង​គួរ​កត់​សម្គាល់​ ចាប់​ពី​ ៥,៥-៦ តោន​/ហិក​តា​ ដោយ​ឡែក​មាន​គ្រួ​សារ​ខ្លះ​សម្រេច​ ៨ -៩ តោន​/ហិក​តា។​ ក្រៅ​ពី​នេះ​ កសិករ​ក្នុង​ឃុំ​ មិន​មាន​នៅ​ផលិត​ស្រូវ​តែ​មួយ​មុខ​ទៀត​ទេ​ ថែម​ទាំង​ពង្រីក​ផលិត​កម្ម​ដោយ​មាន​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ ចិញ្ចឹម​សត្វ​ បង្កើន​ប្រាក់​ចំ​ណូល​ទៀត​ផង។​ ព្រម​ជា​មួយ​នោះ​ ប្រ​ព័ន្ធ​អគ្គិ​សនី​ ផ្លូវ​ថ្នល់​ អគារ​សិក្សា​ដំ​ណាក់​សុខា​ភិបាល​ ជា​សន្សឹម​ៗ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ត្រូវ​តាម​កម្រិត​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​គួរ​ឱ្យ​កត់​សម្គាល់”។​

ការ​ចូល​រួម​ចលនា​ “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​ កសាង​ជន​បទ​ថ្មី​” មក​ទល់​ពេល​នេះ​មុខ​មាត់​ជន​បទ​ថ្មី​នៅ​ឃុំ​លឿង​ហ្វា A មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់។​ លេច​ធ្លោ​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ - សង្គម​ ត្រូវ​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ។​ ដើម្បី​សេដ្ឋ​កិច្ច​-សង្គម​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ លោក​ត្រឹង​មិញ​ថៀង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង​ “ឃុំ​នឹង​បន្ត​ការ​ផ្តុំ​កម្លាំង​ចង្អុល​ការ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​កៀរ​គរ​ការ​ចូល​រួម​វិភាគ​ទាន​របស់​ប្រ​ជា​ជន​ ដើម្បី​រក្សា​ខ្ជាប់​ជា​ឃុំ​ជន​បទ​ថ្មី​ កម្រិត​ខ្ពស់​ទៅ​តាម​ដំ​ណាក់​កាល​នីមួយ​ៗ។​ ម្យ៉ាង​ទៀត​ អភិវឌ្ឍ​កសិកម្ម​លើ​គ្រប់​វិស័យ​ផ្សារ​ភ្ជាប់​នឹង​លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី។​ ជា​ពិសេស​ ប្រើ​ប្រាស់​រាល់​ប្រ​ភព​ទុន​ដើម្បី​បង្កើន​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។​ បន្ត​ការ​ជំ​រុញ​អភិវឌ្ឍ​កសិកម្ម​ ឧស្សា​ហកម្ម​ និង​ឧស្សា​ហកម្ម​ខ្នាត​តូច បង្កើន​កម្រិត​ជីវ​ភាព​ប្រ​ជា​ជន”៕​

                        សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ