ក្រសួងនគរបាល ទើបសហការជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ធ្វើពិធីប្រគល់ជូនផ្ទះគំរូនិងប្រាក់ឧបត្ថម្ភ សាងសង់ផ្ទះជូនអ្នកក្រជួបលំបាកខាងលំនៅឋានលើភូមិសាស្ត្រខេត្ត។
ឧត្តមសេនីយឯកបម្រុង លឿងតាមក្វាង សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាលរួមជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង ប្រគល់ផ្ទះគំរូមួយក្នុងចំណោមផ្ទះទាំង ៥ ដល់គ្រួសារពូលីហិន នៅភូមិតឹមឡុក ឃុំដាយតឹម ស្រុកមីស្វៀង។
ក្រសួងនគរបាលរួមជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនលិខិតថ្លែង
អំណរគុណដល់សប្បុរសជន។
ក្រសួងនគរបាល បានចលនាដល់អាជីវកម្មនិងសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ៦០ ពាន់លានដុង សម្រាប់សង់ផ្ទះ ១.២០០ ខ្នង (មួយខ្នងៗ តម្លៃ ៥០ លានដុង)។ ប្លង់ផ្ទះត្រូវបានក្រសួងនគរបាលផ្ដល់សច្ចានុម័តលើការរចនាគំរូប្លង់គោលដែលបានឯកភាពជាមួយក្រសួងសំណង់ និងមន្ទីរសំណង់ ខេត្តសុកត្រាំង។ ការសាងសង់លំនៅឋានក្នុងគោលបំណងជួយប្រជាជនស្ងប់អារម្មណ៍ក្នុងការពលកម្មផលិត លើកកម្ពស់កម្រិតជីវភាព និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននិងកម្លាំងនគរបាលក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការស្ថាបនា “ជំហរយុទ្ធសាស្ត្រសន្តិសុខប្រជាជន” រឹងមាំ។
ស្របក្នុងឱកាសនេះដែរ ក្រសួងនគរបាលរួមជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង អញ្ជើញចុះទៅប្រគល់ផ្ទះគំរូចំនួន ៥ ខ្នងដល់គ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចដែលលំបាកអំពីលំនៅឋានលើភូមិសាស្ត្រខេត្ត៕
យ្វីអាញ-លេងមី