មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/06/2023 - 14:44

ខិត​ខំកសាង​សង្កាត់​ ៩ សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ​

រយៈ​ពេល​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់ឈរ​ ដើម្បី​កសាង​សង្កាត់​សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ។

ដងផ្លូវ​បេតុង នៅ​អនុសង្កាត់​ ១០ សង្កាត់​ ៩ បាន​ប្រ​ជា​ជន​បរិ​ច្ចាគ​ដី​ធ្វើ​ផ្លូវ
 កសាងសង្កាត់ស៊ីវិល័យ ភ្លឺ-បៃតង-ជ្រះ-ស្អាត។

លោក​ស្រី ត្រឹង​ធី​ហុង​តៀង​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ ៩ ឱ្យ​ដឹង​៖ “អនុវត្ត​សេចក្តី​សម្រេច​លេខ​ ០៤/ ២០២២/QĐ-TTg ចុះ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ប្រកាស​ឱ្យ​ប្រើ​សេចក្តី​កំ​ណត់​ពី​លក្ខ​ឋាន​ នីតិ​វិធី​ សំ​ណុំ​បែប​បទ​ពិនិត្យ​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិល័យ​ សង្កាត់​តែង​ចាក់​ផ្សាយ​ជា​ប្រ​ចាំ​តាម​បណ្តាញ​ផ្សាយ​សំ​ឡេង​នូវ​បទ​បញ្ជា​លេខ​ ២៧/ CT-TU របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​បទ​បញ្ជា​លេខ​ ០៩-CT/TU ចុះ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ត្រា​វិញ​ ស្តី​ពី​បង្កើន​ការ​រៀប​ចំ​តុប​តែង​ទីក្រុង​ អនា​ម័យ​បរិស្ថាន​ ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​លើ​ភូមិ​សាស្រ្ត​ក្រុង​ត្រា​វិញ​។ សង្កាត់​ ៩ បាន​បង្កើត​គណៈ​ចង្អុល​ការ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​ចលនា​ទូទាំង​ប្រ​ជាជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​ និង​កសាង​សង្កាត់​ស៊ី​វិល័យ”។

ដើម្បី​កសាង​សង្កាត់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិល័យ​ ចាប់​ពី​ដើម​ឆ្នាំ​ គណៈ​ចង្អុល​ការ​កសាង​ផែន​ការ​សង្កាត់​សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ​ និង​កម្ម​វិធី​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ដល់​គណៈ​ចលនា​អនុសង្កាត់​ទាំង​ ៨ ដើម្បី​ក្តោប​ក្តាប់​បាន​ទាន់​ពេល​ និង​អនុវត្ត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​តាម​ផែន​ការ។ ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ ផែន​ការ​របស់​គណៈ​ចង្អុល​ការ​ក្រុង​ ឯក​សារ​របស់​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រជា​ជន​សង្កាត់​ សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​វប្ប​ធម៌​-សង្គម។

ចាប់​ពី​ឆ្នាំ​ ២០២២ មក​ទល់​ពេល​នេះ​ គណៈ​ចង្អុល​ការ​បាន​ធ្វើ​ការ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​នូវ​ខ្លឹម​សារ​អំ​ពី​ការ​កសាង​សង្កាត់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិល័យ​បាន​ ៣១៥ លើក​ ដោយ​មាន​អ្នក​ចូល​រួម​ ១២.៩៥៨ លើក​នាក់។ រៀប​ចំ​អនុវត្ត​ ត្រួត​ពិនិត្យ​ ដាស់​តឿន​ការ​អនុវត្ត​នូវ​ផែន​ការ​ កម្ម​វិធី​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ចលនា រៀប​ចំ​សន្និ​បាត​បូក​សរុប​បណ្តោះ​អា​សន្ន​តាម​ពេល​កំ​ណត់​ ៦ ខែ​ ១ ឆ្នាំ​ និង​វិភាគ​វែក​ញែក​វាយ​តម្លៃ​ដក​បទ​ពិសោធន៍។ ឆ្លង​តាម​រយៈ​នោះ​ ស្ងើច​សរ​សើរ​ និង​ជូន​រង្វាន់​បាន​ទាន់​ពេល​ដល់​បុគ្គល គ្រួ​សារ​និង​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា។ លោក​ថាច់​ឡេ នៅ​អនុ​សង្កាត់​ ១០ សង្កាត់​ ៩ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បំ​ផុស​ចលនា​កសាង​សង្កាត់​សម្រេច​បទដ្ឋាន​ ក្រុង​ស៊ី​វិល័យ​ ប្រ​ជា​ជន​នៅ​ទីនេះ​គាំ​ទ្រ​ចលនា​នេះ​ណាស់។ ពេល​បំ​ផុស​ចលនា​មាមីង​ស្រប​មតិ​ខ្ពស់​ បំ​ផុត​គឺ​ក្នុង​លក្ខ​ឋាន​កសាង​ទេស​ភាព​ភ្លឺ-បៃ​តង-ជ្រះ​-ស្អាត​ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ដើម”។

សង្កាត់​ ៩ ជា​សារ​វន្ត​អនុវត្ត​សម្រេច​ទាំង​ ៩/៩ លក្ខ​ឋាន​ និង​៥១/៥២ខ្លឹម​សារ​សង្កាត់​សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ។ បច្ចុប្បន្ន​ ភូមិ​ភាគ​កំ​ពុង​ចាប់​ផ្តើម​អនុវត្ត​ជំ​ហាន​បន្ទាប់​ទៀត​ តាម​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ដើម្បី​បាន​ទទួល​ស្គាល់​សង្កាត់​សម្រេច​ប​ទដ្ឋាន​ក្រុង​ស៊ី​វិល័យ៕

                          សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ