រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាជាតិណរសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី រីករាយស្វាគមន៍ឯកឧត្តម ញ៉ែមវ៉ាលី និងគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានមកបំពេញការងារនៅគណៈកម្មាធិការជនជាតិ។ ជំនួសមុខថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ អបអរសាទរកម្ពុជាដែលបានរៀបចំជោគជ័យមហាសន្និបាតកីឡាអាស៊ីអាគ្នេយ៍ ល្បីល្បាញរន្ទឺក្នុងតំបន់។ ពិសេស ប្រសិទ្ធពរជូនឯកឧត្តមនិងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅវៀតណាម។
គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅការិយាល័យទីសក្ការបូជាអ៊ំហូ ស្ថិតនៅទីស្នាក់
ការគណៈកម្មាធិការជនជាតិ។
ឆ្លងតាមរយៈកិច្ចពិភាក្សាការងារ ភាគីសងខាងបានសម្តែងនូវការឯកច្ឆ័ន្ទក្នុងកិច្ចសហការ ដោះដូរបទពិសោធន៍រាល់បញ្ហា គោលនយោបាយសម្រាប់ជនរួមជាតិភាគតិចនៃប្រទេសទាំងពីរ។ ការដែលឧបត្ថម្ភកសាងសារមន្ទីរជាតិពន្ធុវិទ្យា រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានសម្តែងនូវការគាំទ្រ ដោយរំពឹងថា នឹងពិភាក្សាជាមួយស្ថាប័ននានាដែលពាក់ព័ន្ធ ធ្វើសេនាធិការស្នើរដ្ឋាភិបាល រួចហើយនឹងឆ្លើយតបទៅវិញយ៉ាងឆាប់រហ័សអំពីកិច្ចការនេះ។
រាល់ខ្លឹមសារក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី រវាងគណៈកម្មាធិការជនជាតិវៀតណាមនិងក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារជាច្រើនដែលពាក់ព័ន្ធដល់កិច្ចពិភាក្សា រៀនសូត្របទពិសោធន៍ស្តីពីការងារជនជាតិ ភាគីសងខាងសង្ឃឹមថា រាល់ខ្លឹមសារនឹងឆាប់បានផ្សព្វផ្សាយស៊ីជម្រៅក្នុងជីវភាពជាក់ស្តែង ទទួលបានផ្លែផ្កា; រួមគ្នាបង្កើនការផ្សព្វផ្សាយដល់មាមីងជនរួមជាតិភាគតិចដែលរស់នៅតំបន់ជាប់ព្រំដែន អនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទប្បញ្ញតិ្តច្បាប់ ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ។ល។៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-ប្រែសម្រួល៖ លីសៀ