05/06/2023 - 11:02

លើក​កម្ពស់​គុណ​ភាព​កង​ប្រ​ជា​ស្វ័យ​ត្រាណ

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ បាន​កំ​ណត់​ការ​ហ្វឹក​ហ្វឺន ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដ៏​សំ​ខាន់​ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ លទ្ធ​ភាព​ត្រៀម​ប្រ​យុទ្ធ​សម្រាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ។

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ផុង​ភូ កំ​ពុង​ហ្វឹក​ហ្វឺន​ដល់​កង​ប្រជា​ស្វ័យ​ត្រាណ
ត្រៀមប្រយុទ្ធការពារមាតុភូមិ។

លោក​ថាច់​ប៊ីសាក់​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ផុង​ភូ ឱ្យ​ដឹង​៖ “ដើម្បី​ការ​ហ្វឹក​ហ្វឺន​ជូន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ចាប់​ពី​ដើម​ឆ្នាំ​ ផ្អែក​លើ​ផែន​ការ​របស់​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ប្រកាស​នូវ​ឯក​សារ​ សេចក្តី​សម្រេច​ចិត្ត​ ផែន​ការ​ដឹក​នាំ​ ចង្អុល​ការ​អនុវត្ត​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ។ គណៈ​បញ្ជា​ការ​យោ​ធា​បាន​កសាង​ផែន​ការ​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន បំ​ផុត​គឺ​ហ្វឹក​ហ្វឺន​ជូន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​មាន​សមត្ថ​ភាព​នយោ​បាយ​ល្អ​ ក្តាប់​ច្បាស់​នូវ​កាយ​វិការ​មូល​ដ្ឋាន​ខាង​បច្ចេក​ទេស​ យុទ្ធ​សាស្រ្ត​ ស្ទាត់ជំ​នាញ​នូវ​ប្រ​ភេទ​អា​វុធ​ដែល​បាន​បំ​ពាក់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​។ រៀង​រាល់​ឆ្នាំ​ ចំ​នួន​កង​កម្លាំង​ចូល​រួម​ហ្វឹក​ហ្វឺន​សម្រេច​ ១០០%; ពិនិត្យ​វាយ​តម្លៃ​លទ្ធ​ផល​ហ្វឹក​ហ្វឺន ឃើញ​ថា កង​ប្រ​ជា​ស្វ័យ​ត្រាណ​សម្រេច​តាម​តម្រូវ​ការ​ ១០០% ក្នុង​នោះ​ លទ្ធ​ផល​គ្រាន់​បើ និង​ពូកែ​ជាង​ ៧៥%”។ ការ​ងារ​ជ្រើស​រើស​ និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ផុងភូ បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ការ​គ្រប់​គ្រង​យុវ​ជន​ឋិត​ក្នុង​កម្រិត​អា​យុត្រៀម​នឹង​ចូល​បម្រើ​កង​ជួរទ័ព ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ ផ្សព្វ​ផ្សាយ​នូវ​ជំ​ហាន​ជ្រើស​ទ័ព​ត្រូវ​តាម​ដំណើរ​ការ​ច្បាប់​កំ​ណត់​។ ការ​ជ្រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​បាន​អនុវត្ត​ម៉ឺង​ម៉ាត់ មាន​របៀប​រៀប​រយ​ធានា​ “សម​ភាព​ ប្រជា​ធិប​តេយ្យ ប្រកាស​ជា​ចំ​ហ និង​ត្រឹម​ត្រូវ​តាម​ច្បាប់​” គុណ​ភាព​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ឆ្នាំ​ ២០២៣ យោ​ធា​ឃុំ​បញ្ជូន​យុវ​ជន​ ១២ រូប​ចូល​បម្រើ​កង​ទ័ព លើស​ភាគ​កម្រិត​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់​ជូន”។

លោក​ថាច់​តុលា យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ ប្រធាន​កង​សេនា​ជន​ចល័ត​ឃុំ​ ឱ្យ​ដឹង៖ “ការ​ហ្វឹក​ហ្វឺន​កង​ប្រ​ជា​ស្វ័យ​ត្រាណ បាន​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​យក​ចិត្ត​ទុក​ដាក់​ ឯក​សារ​ កម្ម​វិធី​ គម្រោង​មេ​រៀន​ ទម្រង់​សម្ភារៈ​សិក្សា​ ទីលាន​ហ្វឹក​ហ្វឺន។ល។ ជិត​ដិត​នឹង​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ក្រោម​ទិស​ស្លោក “មូល​ដ្ឋាន​ ជាក់​ស្តែង​ រឹង​មាំ​” សម​ស្រប​ជា​មួយ​នឹង​មុខ​សញ្ញា​ហ្វឹក​ហ្វឺន ម្ល៉ោះ​ហើយ​ការ​ហ្វឹក​ហ្វឺន​រៀង​រាល់​ឆ្នាំ​តែង​សម្រេច​ប្រសិទ្ធ​ភាព​ខ្ពស់។ ឆ្លង​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ បាន​បំ​ពាក់​បន្ថែម​នូវ​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍”។

ដោយ​វិធាន​ការ​សកម្ម​និង​ព្រម​ៗគ្នា​ កង​ប្រ​ជា​ស្វ័យ​ត្រាណឃុំ​ផុង​ភូ បង្ក​បាន​ភាព​ទម្លុះ​ទម្លាយ​ក្នុង​វិធី​រៀប​ចំ​ហ្វឹក​ហ្វឺន។ ផ្តើម​ពី​នោះ​ សន្សឹមៗលើក​កម្ពស់​បាន​លទ្ធ​ភាព​ប្រតិ​បត្តិ​ការ​សឹក ត្រៀម​ប្រ​យុទ្ធ​ រួម​ចំ​ណែក​កសាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន៕

                               សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ