29/05/2023 - 11:02

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ ធ្វើ​ពិធី​ដំឡើង​ឋានន្តរ​ស័ក្ដិ​នាយ​ទា​ហាន​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ បាន​ធ្វើ​ពិធី​ដំឡើង​ឋាន​ន្តរស័ក្ដិ​នាយ​ទា​ហាន​ឆ្នាំ​ ២០២៣។

 ​ វរសេនីយ៍​ឯក​ផាម​ង៉ុក​ក្វាង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​ជូន​សេចក្ដី​សម្រេច​ដំឡើង​ឋា​នន្តរ​ស័ក្ដិ​ដល់​កម្មាភិ​បាល​នាយ​ទា​ហាន។

ក្នុង​អង្គ​ពិធី​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​ បាន​​ប្រ​កាស​និង​ជូន​សេចក្ដី​សម្រេច​ស្ដី​ពី​ការ​ដំឡើង​ឋានន្តរ​ស័ក្ដិ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​; ដំ​ឡើង​ឋា​នន្តរ​ស័ក្ដិ ដំ​ឡើង​ប្រាក់​បៀ​វត្ស​នាយ​ទា​ហាន​ យោ​ធិន​ជំ​នាញ​នៃ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ ជូន​ដល់​កម្មាភិ​បាល​ ៧៣ រូប​។

ថ្លែង​ក្នុង​ពិធី​នេះ​ វរសេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​យោ​ធា​ក្រុង​កឹង​ធើ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​ បាន​អប​អរ​សា​ទរ ព្រម​ទាំង​សំ​ណូម​ពរ​កម្មា​ភិបាល​គ្រប់​រូប​ គប្បី​បន្ត​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ងារ​ដាក់​ចិត្ត​ដាក់​កាយ​ រៀន​សូត្រ; ព្យា​យាម​ដុស​ខាត់​ចំ​ណេះ​ដឹង​ដោយ​ខ្លួន​ឯង បង្កើន​ចំ​ណេះ​ដឹង; អនុវត្ត​ល្អ​សាមគ្គី​ផ្ទៃ​ក្នុង​ សាមគ្គី​កង​ទ័ព​និង​ប្រ​ជា​ជន។ល។ គណៈ​កម្មា​ធិការ​បក្ស​ មេ​បញ្ជា​ការ​ ស្ថាប័ន​ អង្គ​ភាព​នានា​ គប្បី​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​កម្មា​ភិ​បាល​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ចូល​រួម​អនុវត្ត​នូវ​កិច្ច​ការ​ងារ​ រួម​ចំ​ណែក​កសាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ក្រុង​រឹង​មាំ​លើ​គ្រប់​វិស័យ​ ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ប្រ​គល់​ឱ្យ៕  

                           ផាម​ទ្រុង-ថាច់​ធី

ចែករំលែកអត្ថបទ