ការអនុវត្តបទបញ្ជាលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” សាខាបក្សសាលាបឋមសិក្សា-អនុវិទ្យាល័យដងកុងចាញ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានធ្វើតាមគំរូអ៊ំហូ ដោយទង្វើចលនាប្រឡងប្រណាំងជាក់ស្ដែង បង្កើតបរិយាកាសបង្ហាត់បង្រៀនយ៉ាងពុះពោរ និងបង្កើនបានគុណភាពអប់រំ។
អាស្រ័យរៀនសូត្រតាមគំរូអ៊ំហូ លោកគ្រូគឹមថាញថាវ បង្កើនគុណភាពបង្រៀន
វិញ្ញាសាអប់រំផ្ដើមអាជីពថ្នាក់ទី ៨/១។
យោងតាមនោះ ដើម្បីការរៀនសូត្រនិងធ្វើតាមគំរូអ៊ំកាន់តែស៊ីជម្រៅ សាខាបក្សសាលារៀនបានជ្រើសរើសទម្រង់“ ធ្វើតាមគំរូអ៊ំអំពីទឹកចិត្តស្រឡាញ់មនុស្ស ឈានមុខក្នុងចលនាសង្គមូបនីយកម្ម ជួយឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាក បានទៅសាលារៀនសូត្រ”។ សាខាបក្សបានផ្សព្វផ្សាយ បញ្ជ្រាបនូវខ្លឹមសារ អត្ថន័យ សារសំខាន់របស់បទបញ្ជាលេខ ០៥ ជូនដល់សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលារៀន; ដោយចាត់ទុកនេះជាលក្ខឋានសម្រាប់វាយតម្លៃ ស្ងើចសរសើរ ជូនរង្វាន់រៀងរាល់ឆ្នាំ។
លោកគ្រូត្រឹងវ៉ាន់ភូ លេខាសាខាបក្ស នាយកសាលាបឋមសិក្សា-អនុវិទ្យាល័យដងកុងចាញ ឱ្យដឹង៖ “ការអនុវត្តទម្រង់ចាប់តាំងពីដើមឆ្នាំសិក្សា ២០១៧-២០១៨ មកទល់បច្ចុប្បន្ន រៀងរាល់ឆ្នាំ សាខាបក្សតែងចង្អុលការកម្មាភិបាល បក្ខជន បុគ្គលិកសាលារៀន ចុះទៅតាមផ្ទះសិស្ស ដើម្បីក្ដាប់ស្ថានភាពសិស្ស ពិនិត្យផ្ទៀងផ្ទាត់ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ សិស្សដែលមានស្ថានភាពលំបាក បូកសរុបទិន្នន័យ រាយការណ៍ ចាត់កម្មាភិបាល បក្ខជន គ្រូបង្រៀន និងបុគ្គលិករបស់សាលាជួយឧបត្ថម្ភ; បង្កើតមូលនិធិជំរុញការសិក្សា; កៀរគរសប្បុរសជន អង្គការមហាជនជំនួយប៊ិច សៀវភៅសរសេរ សៀវភៅសិក្សាគោល។ល។ លទ្ធផល កៀរគរបានទឹកប្រាក់ជាង ១៣៣ លានដុង ជំនួយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ៨៣៤ លើកនាក់”។
ឆ្លងតាមរយៈការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ ក្នុងអង្គភាពក៏មានសមូហភាព បុគ្គលគំរូឆ្នើមក្នុងការងារបង្ហាត់បង្រៀន និងរៀនសូត្រត្រូវបានថ្នាក់លើជូនលិខិតសរសើរ ប័ណ្ណសរសើរពីគុណភាពអប់រំនិងការប្រឡងប្រណាំងក្នុងសាលា។ ជាច្រើនឆ្នាំបន្តបន្ទាប់ សាខាបក្ស សាលារៀនតែងអនុវត្តសម្រេចល្អ សម្រេចឆ្នើមភារកិច្ច។
លោកគ្រូត្រឹងវ៉ាន់ភូ គូសបញ្ជាក់ ដើម្បីការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ កាន់តែស៊ីជម្រៅនិងសម្រេចបានប្រសិទ្ធភាពជាក់ស្ដែង កម្មាភិបាល បក្ខជន គ្រូបង្រៀន បុគ្គលិកសាលារៀនបឋមសិក្សា-អនុវិទ្យាល័យដងកុងចាញគ្រប់រូប គប្បីពង្រីកនូវលទ្ធផលដែលសម្រេចបាន ត្រូវហាត់ពត់ លត់ដំសីលធម៌ ចរិយាសម្បត្តិ រួមចំណែកកសាងរូបភាពកម្មាភិបាល បក្ខជនស្មោះត្រង់ ច្នៃប្រតិដ្ឋ; អស់ពីចិត្តពីថ្លើមនឹងការងារធ្វើជាគំរូ; សកម្មរៀនសូត្រលើកកម្ពស់ចំណេះដឹងនយោបាយ កម្រិតវិជ្ជា ជំនាញវិជ្ជាជីវៈ បង្កជំហានវិវឌ្ឍន៍ថ្មីក្នុងការងារជំនាញក៏ដូចជាក្នុងការលត់ដំគុណសម្បត្តិ សីលធម៌ ផ្នត់រស់នៅ អនុវត្តសម្រេចល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ៕
សើុងម៉ាល័យ-ថាច់ធី