នៅក្រុងចូវដុក នគរបាលខេត្តអាងយ៉ាង បានសហការជាមួយអនុវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង រៀបចំពិធីបិទវគ្គសិក្សា និងជូនលិខិតបញ្ជាក់ដល់សិក្ខាកាមដែលបានបញ្ចប់ថ្នាក់បំប៉នភាសាខ្មែរកម្រិតមូលដ្ឋានឆ្នាំ ២០២២។
លោកង្វៀងថាញតុង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាងជូន
លិខិតបញ្ជាក់ដល់សិក្ខាកាម។
ក្រោយពីរយៈកាល ៤ ខែសិក្សា សិក្ខាកាមដែលជាកម្មាភិបាល យុទ្ធជននគរបាលចំនួន ៤២ នាក់ បានបំពាក់បំប៉ន បំណិនភាសាខ្មែរមូលដ្ឋាន (ស្តាប់ និយាយ អាននិងសរសេរ) ដោយហេតុនេះ បង្កើនបានចំណេះដឹង និងសមត្ថភាពនិយាយសន្ទនា ដើម្បីបម្រើការងារគ្រប់គ្រងនិងឃោសនាចលនាប្រជាជនជាភាសាខ្មែរនាពេលខាងមុខកាន់តែបានល្អប្រសើរ។
ក្នុងឱកាសនេះ នាយកសាលាបានជូនលិខិតសរសើរដល់សិក្ខាកាមដែលមានស្នាដៃឆ្នើមក្នុងវគ្គសិក្សាចំនួន ១០ នាក់ និងសិក្ខាកាមម្នាក់សម្រេចស្នាដៃឆ្នើមក្នុងការគ្រប់គ្រងថ្នាក់រៀន។ នាយកនគរបាលខេត្ត ក៏បានជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល ៥ នាក់ដែលមានស្នាដៃឆ្នើមក្នុងការបណ្តុះបណ្តាលភាសាខ្មែរឆ្នាំ ២០២២៕
យោងនគរបាលខេត្តអាងយ៉ាង-ប្រែសម្រួល៖ ទីទុយ