25/04/2023 - 09:32

ទឹក​ប្រាក់​ជាង ​៤ ពាន់​លាន​ដុង​ បាន​មក​ពី​ការ​ចលនា​សង្គមូបនីយ​កម្ម​ បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​កឹង​ធើ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថើយ​ឡាយ​ សហការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ឃុំ​ឌិញ​ម៉ូង​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ដល់​ថ្ងៃ​ទី ១២ ខែ​មេសា។​

គណៈ​កម្ម​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២៣
ជូន​ផ្ទះ​មិត្ត​រួម​កង​ដល់​អតីត​យុទ្ធ​ជន​ លីង៉ុក​ឡុង​ (ឈរ​ទី ៤ រាប់​ពី​ស្តាំ​) នៅ​ឃុំ​ឌិញ​ម៉ូង​
កាល​ពី​រសៀល​ ថ្ងៃ​ទី១២ ខែមេសា។

ក្នុង​រយៈ​ពេល​ប្រ​ព្រឹត្ត​ឡើង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​សប្បុរស​ជន​ រៀប​ចំ​នូវ​សកម្ម​ភាព​ជា​ច្រើន​ មាន​ដូច​៖ ធ្វើ​ផ្លូវ​គមនា​គមន៍​ ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​; ជូន​ផ្ទះ​មិត្ត​រួម​កង​ ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ អតីត​យុទ្ធ​ជន​; ពិនិត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​; ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ។ល។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នា​នា​នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​វប្បធម៌​-សិល្បៈ​ កីឡា​អប់​រំកាយ​; រៀប​ចំ​មហោ​ស្រព​ ប្រ​ឡង​ល្បែង​ប្រ​ជា​ប្រិយ។ល។​ សរុប​ថវិកា​រៀប​ចំ​សកម្ម​ភាព​ប្រ​មាណ​ជាង​ ៤ ពាន់​លាន​ដុង​ បាន​មក​ពី​ការ​ចលនា​សង្គមូបនីយ​កម្ម៕​

                      ដំ​ណឹង​និង​រូប​ថត​៖ ផាម​ត្រុង-មុនី​

ចែករំលែកអត្ថបទ