មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/04/2023 - 09:32

ចលនា​ប្រ​ជា​ជន​កសាង​ដង​ផ្លូវ​ “ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត”

ជ្រោម​ជ្រែង​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់” លើ​ភូមិ​សាស្រ្ត។​

  ដង​ផ្លូវ​ជន​បទ​ត្រូវ​បាន​ដំ​ឡើង​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួបផ្សំ​នឹង​បង្គោ​លទង់​”។​

ជ្រោម​ជ្រែង​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់” លើ​ភូមិ​សាស្រ្ត។​

ផុង​ភូ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៧១%។​ ទូទាំង​ឃុំ​មាន​ដង​ផ្លូវ​បេ​តុង​ ១៧ ខ្សែ​ ផ្លូវ​ជន​បទ​ ៣ ខ្សែ​ (៥១; ២៩; ៣៤) និង​ផ្លូវ​ជាតិ​ ៥៤ មួយ​ខ្សែ​។​ អា​ស្រ័យ​ដោយ​លើ​ភូមិ​សាស្រ្ត​មិន​ទាន់​មាន​សំ​ណង់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ បាន​ជា​អ្នក​ចូល​រួម​ចរាចរ​ជួប​ការ​លំ​បាក​ ម្ល៉ោះ​ហើយ​តែង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរ​ជា​រឿយ​ៗ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​និង​សុខ​ភាព​ប្រ​ជា​ជន។ល។​ ផ្តើម​ពី​ចំ​ណុច​តម្រូវ​ការ​ខាង​លើ​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចលនា​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ ចូល​រួម​កសាង​ទម្រង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់​” លើ​ភូមិ​សាស្ត្រ​ឃុំ​។​ បច្ចុប្បន្ន​ ឃុំ​ចលនា​ទឹក​ប្រាក់​បាន​ជិត​ ២៨១ លាន​ដុង​ ដំ​ឡើង​បង្គោល​ភ្លើង​បាន​ ៣៥៨ ដើម​ និង​អំ​ពូល​ភ្លើង​ led ចំ​នួន​ ៣៥៨ ថាម​ពល​ ៣០W ប្រ​វែង​សរុប​ជាង​ ១០ គ.ម។​

ដង​ផ្លូវ​ជន​បទ​ត្រូវ​បាន​ដំ​ឡើង​ “អំ​ពូល​ភ្លើង​ បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់​” ឆ្លង​កាត់​ ៦/៦ ភូមិ​របស់​ឃុំ។​ ដើម្បី​ទម្រង់​ពង្រីក​ប្រ​សិទ្ធ​ភាព​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ចង្អុល​ការ​សាខា​បក្ស​ភូមិ​នា​នា​ បង្កើត​បាន​ចំ​នួន​ ៦ ក្រុម​ ចលនា​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​បង់​លុយ​ភ្លើង​ដែល​អុជ​បំ​ភ្លឺ​រៀង​រាល់​ខែ​ លទ្ធ​ផល​មាន​ប្រ​ជា​ជន​ ៩១៦ គ្រួ​សារ​ បាន​ទទួល​ប្រ​យោជន៍​ផ្ទាល់​ ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ ១៥.០០០ ដុង​/គ្រួ​សារ​/ខែ​ ដើម្បី​បង់​លុយ​ភ្លើង​និង​ជួស​ជុល​អំ​ពូល​ភ្លើង​ពេល​ដែល​ខូច។​

ពូឡឹម​គិញ នៅ​ភូមិ​ II ឱ្យ​ដឹង​៖ “មុន​នេះ​ តាម​ដង​ផ្លូវ​នៅ​ជន​បទ​ដើម​ឈើ​ស៊ុប​ទ្រុប​ បាប​គ្រោះ​សង្គម​កើត​មាន​ជា​រឿយ​ៗ៘ កន្លង​ហើយ​ សាខា​បក្ស​ភូមិ​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ចុះ​មក​ដល់​គ្រួ​សារ​ខ្ញុំ​ចលនា​ឱ្យ​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​កសាង​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួបផ្សំ​នឹង​បង្គោល​ទង់​” គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​រីក​រាយ​ហើយ​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ ២៥០.០០០ ដុង​ ដើម្បី​កសាង​បង្គោល​ទង់​ដែល​មាន​កម្ពស់​ ៤ ម៉ែត្រ មាន​ភ្ជាប់​អំ​ពូល​ភ្លើង​ដើម្បី​អុជ​បំ​ភ្លឺ​នៅ​ពេល​យប់”។​

អនុវត្ត​ទម្រង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់​” លើ​ភូមិ​សាស្រ្ត​ឃុំ​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ផុងភូ បាន​ចលនា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ក្នុង​ម្នាក់ៗ​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ ៣០០.០០០ ដុង​; រីឯ​បុគ្គ​លិក​ កម្មា​ភិបាល​មិន​ទទួល​បន្ទុក​ ១០០.០០០ ដុង​; គ្រួ​សារ​ប្រ​ជា​ជន​ដែល​រស់​នៅ​ជាប់​ផ្លូវ​ថ្នល់​ទទួល​ប្រ​យោជន៍​ផ្ទាល់​រួម​វិភាគ​ទាន​ ២៥០.០០០ ដុង។​ លោក​ថាច់​យួង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ឱ្យ​ដឹង​៖ “ឃុំ​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​មហា​ជន​នយោ​បាយ​-សង្គម​ ទទួល​ភារ​កិច្ច​និង​ចង្អុល​ការ​ដោយ​ផ្ទាល់​នូវ​ខ្លឹម​សារ​ បែង​ចែក​ច្បាស់​លាស់​ សម​ស្រប​ រួម​ចំ​ណែក​ជួយ​ឱ្យ​ឃុំ​លើក​កម្ពស់​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​ យោង​លើ​មូល​ដ្ឋាន​នោះ​ ទៅ​តាម​លក្ខណៈ​នៃ​ដង​ផ្លូវ​នីមួយ​ៗ​ ដែល​ចលនា​ប្រ​ជា​ជន​ដាំ​ដើម​ឈើ​ ដាំ​ផ្កា​លម្អ​ ដំ​ឡើង​បង្គោល​ភ្លើង​ជា​ដើម។​ ពិសេស​ទម្រង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​នឹង​បង្គោល​ទង់​” នៅ​តាម​ដង​ផ្លូវ​ជន​បទ​ពិត​ជា​មាន​កម្លាំង​រីក​សាយ​ភាយ ត្រូវ​បាន​ប្រ​ជា​ជន​ឯក​ភាព​ចូល​រួម​ជ្រោម​ជ្រែង​”៕

សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ