22/04/2023 - 07:45

អត្ត​ពលិក​ឆ្នើម​

នៅ​ពេល​ចលនា​កីឡា​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុវ មាន​ភាព​រីក​ចម្រើន​ ក៏​បាន​ប្រ​ទះ​ឃើញ​អត្ត​ពលិក​ជន​ជាតិ​ខ្មែរ​ឆ្នើម​ៗ​ជា​ច្រើន​។​ តួយ៉ាង​ដូច​កីឡា​ករ​ថាច់​អាញ​ខ្វា នៅ​ខេត្ត​សុក​ត្រាំង​និង​កីឡា​ករ​អុំ​ទូក​ Canoeing ត្រឹង​ថាញ់ នៅ​ខេត្ត​បាក​លីវ។​

  អត្ត​ពលិក​កីឡា​ប៉េតង់​ ថាច់​អាញ​ខ្វា។​

*ថាច់​អាញ​ខ្វា ជា​អត្ត​ពលិក​ប៉េតង់​ឆ្នើម​មួយ​រូប​នៅ​ខេត្ត​សុក​ត្រាំង​

នៅ​មហោស្រព​កីឡា​ទូទាំង​ប្រ​ទេ​ស​ឆ្នាំ​ ២០២២ ថាច់​អាញ​ខ្វា ឈ្នះ​មេ​ដាយ​មាស​ ១ គ្រឿង​ មេ​ដាយ​សំ​រឹទ្ធ ១ គ្រឿង​ សម្រាប់​ខ្លឹម​សារ​គូបុរស​-នា​រី និង​បោះ​ប៊ូល​បច្ចេក​ទេសដល់​ខេត្ត​សុក​ត្រាំង។​ ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ អាញខ្វា ក្លាយ​ជា​កីឡា​ករ​ឆ្នើម​ម្នាក់ក្នុង​ចំ​ណោម​កីឡា​ករ​ប៉េ​តង់​ឆ្នើម​ពីរ​នាក់​របស់​ខេត្ត​សុក​ត្រាំង​ បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម។​ បច្ចុប្បន្ន​ អត្ត​ពលិក​វ័យ​ ២១ ឆ្នាំ​ ថាច់​អាញ​ហ្វា កំ​ពុង​ហ្វឹក​ហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម នៅ​ហា​ណូយ។​ ថាច់​អាញ​ខ្វា ចែក​រំលែក៖ “បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​ ដើម្បី​ចូល​រួម​ប្រ​កួត​នៅ​ព្រឹត្តិ​ការណ៍​ SEA Games នា​ពេល​ខាង​មុខ​ គឺ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ​។​ ចំ​ពោះ​មុខ​ ខ្ញុំ​នឹង​ខិត​ខំ​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​ដើម្បី​ដណ្តើម​បាន​រង្វាន់​ខ្ពស់​បំ​ផុត”។​

ថាច់​អាញ​ខ្វា ទទួល​មេដាយ​មាស​នៅ​មហោ​ស្រព​កីឡា​ទូទាំង​ប្រ​ទេស​
ឆ្នាំ ២០២២ លើខ្លឹមសារគូបុរស-គូនារី។

អត្ត​ពលិក​ថាច់​អាញ​ខ្វា ចេះ​បោះ​ប៊ូល​តាំង​ពី​នៅ​រៀន​ថ្នាក់​ទី ៣ អា​ស្រ័យ​បាន​ឪ​ពុក​បង្ហាត់​បង្រៀន។​ ពិសេស​ នៅ​តំ​បន់​ជន​បទ​ត្រា​បេប ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ គឺចលនា​កីឡា​ប៉េ​តង់​មាន​ការ​រីក​ចម្រើន​ខ្លាំង​ណាស់​ ក្រៅ​ពី​ម៉ោង​រៀន​ អាញ​ខ្វា ទៅ​តាម​ឪ​ពុក​លេង​ប៉េតង់​តាម​ភូមិ​ស្រុក។​ តាំង​ពី​នោះ​ អាញ​ខ្វា ក៏​រៀន​បាន​បច្ចេក​ទេស​បោះ​ប៊ូល វាយ​ប៊ូល។​  អាញ​ខ្វា ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៧ ពេល​កំ​ពុង​ចូល​រួម​ប្រ​កួត​ខ្លឹម​សារ​បោះ​ប៊ូល​បច្ចេក​ទេស ខ្ញុំ​បាន​គ្រូ​បង្វឹក​ឡេ​ធីអាញ​ថឿក ចាប់​អា​រម្មណ៍។​ ក្រោយ​ពី​សម​យុទ្ធ​កីឡា​ភូដុង​របស់​ខេត្ត​លើក​នោះ​ ខ្ញុំ​ក៏​បាន​ជម្រើស​ចូល​ហ្វឹក​ហាត់​ប្រ​កួត​ឱ្យ​ខេត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ”។​ ដោយ​មាន​ទេព​កោ​សល្យ​ខាង​បោះ​ប៊ូល​ស្រាប់​ ហេតុ​នោះ​ពេល​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ អាញ​ខ្វា ក៏​ពង្រីក​បាន​សមត្ថ​ភាព​បោះ​ប៊ូល​របស់​ខ្លួន។​ ក្រោយ​រយៈ​ពេល​ប៉ុន្មាន​ខែ​ហ្វឹក​ហាត់ អាញ​ខ្វា បាន​ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ប៉េតង់​យុវ​វ័យ​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០១៧ នៅ​ខេត្ត​បាក​លីវ។​

តាំង​ពី​ឆ្នាំ​ ២០១៧ មក​ដល់​សព្វ​ថ្ងៃ​ អាញ​ខ្វា បាន​ចូល​រួម​ប្រ​កួត​នៅ​ពាន​រង្វាន់​ប៉េ​តង់​ ក្នុង​តំ​បន់​និង​ពាន​រង្វាន់​ប្រ​កួត​ប៉េ​តង់​ជើង​ឯក​ យុវ​វ័យ​ថ្នាក់​ជាតិ​ និង​មហោ​ស្រព​កីឡា​ទូទាំង​ប្រ​ទេស​ជា​ច្រើន​លើក។​ រាល់​លើក​ចូល​រួម​ប្រ​កួត​ អាញ​ខ្វា តែង​ដណ្តើម​បាន​មេ​ដាយ​មាស​ មេ​ដាយ​ប្រាក់​និង​មេ​ដាយ​សំ​រឹទ្ធ​ជា​និច្ច​។​ គ្រូ​បង្វឹក​ឡេធី​អាញ​ថឿក បញ្ជាក់ៈ “ថាច់​អាញ​ខ្វា ជា​អត្ត​ពលិក​វ័យ​ក្មេង​ មាន​បច្ចេក​ទេស​បោះ​ប៊ូល​ល្អ​ណាស់​ ពិសេស​គឺបោះ​ប៊ូល​បច្ចេក​ទេស សមត្ថ​ភាព​វិនិច្ឆ័យ​របស់​ប្អូន​ចំ​គោល​ដៅ​ល្អ​។​ មុខ​ជំ​នាញ​របស់​អាញ​ខ្វា គឺប្រ​កួត​ខ្លឹម​សារ​ឯក​ត្តជន​ គូបុរស​-នា​រី និង​បោះ​ប៊ូល​បច្ចេក​ទេស”។​

* ត្រឹង​ថាញ់ កីឡា​ករ​អុំ​ទូក​ Canoeing

កីឡា​ករ​ត្រឹង​ថាញ់ ​មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​បាក​លីវ​ គឺជា​អត្ត​ពលិក​វិញ្ញា​សា​កីឡា​អុំ​ទូក​ Canoeing របស់​ក្រុម​ ជម្រើស​ជាតិ​វៀត​ណាម។​ ក្នុង​ឆ្នាំ​ ២០២១ និង​ ២០២២ ត្រឹង​ថាញ់ ដណ្តើមបាន​មេដាយ​ចំ​នួន​ ៨២ គ្រឿង​ ក្នុង​នោះ​មាន​មេ​ដាយ​មាស​ ៣៦ គ្រឿង​ មេដាយ​ប្រាក់​ ២៧ គ្រឿង​ និង​មេ​ដាយ​សំ​រឹទ្ធ ១៩ គ្រឿង​ ប្រ​កួត​ថ្នាក់​តំ​បន់​ ថ្នាក់​ជាតិ​ និង​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games ។​ លោក​ត្រឹង​ថាញ់​ទូ នា​យក​រង​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​កីឡា​អប់រំ​កាយ​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ក្នុង​ឆ្នាំ​ ២០១១ ត្រឹង​ថាញ់ គឺជា​អត្ត​ពលិក​ជន​ជាតិ​ខ្មែរ​ដំ​បូង​បង្អស់​បាន​ជម្រើស​ចូល​ហ្វឹក​ហាត់​វិញ្ញា​សាកីឡា​អុំ​ទូក​ Canoeing របស់​ខេត្ត។​ នេះ​ជា​ប្រ​ភេទ​កីឡា​ថ្មី​ ខេត្ត​គ្មាន​កន្លែង​និង​ឧបករណ៍​ហ្វឹក​ហាត់ ម្ល៉ោះ​ហើយ​ ក៏​បាន​បញ្ជូន​ទៅ​ហ្វឹក​ហាត់​នៅ​កន្លែង​ផ្សេង​ៗ​ ដូច​ជា​ ខេត្ត​សុក​ត្រាំង​ ក្រុង​កឹង​ធើ ក្រុង​ដា​ណាំង​ជា​ដើម​។​ បច្ចុប្បន្ន​ ត្រឹង​ថាញ់ ជា​អត្ត​ពលិក​របស់​ខេត្ត​បាក​លីវ​ ទទួល​បាន​ស្នា​ដៃ​ខ្ពស់​បំ​ផុត​ ហើយ​កំ​ពុង​អុំ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម” ។​

ត្រឹង​ថាញ់ ប្រ​កួត​វិញ្ញា​សាកីឡា​ Cenoeing   នៅ​ព្រឹត្តិ​ការ​ណ៍ SEA Games លើក​ទី ៣១។​

ត្រឹង​ថាញ់ ចាប់​ផ្តើម​ប្រ​កួត​វិញ្ញា​សាកី​ឡា​អុំ​ទុក​ Canoeing នេះ​ដូច​ជា​មាន​ ”និស្ស័យ​” ពី​មុន​មក​ ដោយ​នឹក​ស្មាន​មិន​ដល់​។​ ដ្បិត​ថា​ ពេល​បាន​ជម្រើស​ចូល​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កីឡា​អប់​រំកាយ​ខេត្ត​បាក​លីវ​ លោក​ត្រឹង​ថាញ់ មាន​ទេព​កោ​សល្យ​ខាង​វិញ្ញា​សា​កីឡា​ប៉េ​តង់។​ បន្ទាប់​ពី​ពិនិត្យ​កាយ​សម្បទា​ ត្រឹង​ថាញ់​ត្រូវ​បាន​គ្រូ​បង្វឹក​បញ្ជូន​ទៅ​កាន់​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​កី​ឡា​ថ្នាក់​ជាតិ​លេខ​ ៤ នៅ​ក្រុង​កឹង​ធើ ដើម្បី​ហ្វឹក​ហាត់​វិញ្ញា​សាកី ឡា Canoeing។​ លោក​ត្រឹង​ថាញ់ រៀប​រាប់​៖ “ដំ​បូង​ ឪ​ពុក​ម្តាយ​គាត់​មិន​អនុញ្ញាត​ ដោយ​សារ​ជា​ចំ​ណង់​ចំ​ណូល​ចិត្ត​ ខ្ញុំ​ក៏​ព្យា​យាម​បញ្ចុះ​បញ្ចូល​គាត់។​ ដូច្នេះ​ ទិស​ដៅ​ដែល​ខ្ញុំ​ដាក់​ចេញ​ គឺ​ត្រូវ​ដណ្តើម​បាន​ស្នា​ដៃ​ខ្ពស់​ៗ​ក្នុង​ការ​ប្រ​កួត។​ នៅ​ពេល​គ្រូ​បង្វឹក​ណែ​នាំ ខ្ញុំ​ខិត​ខំ​ហ្វឹក​ហាត់​ដើម្បី​រក្សា​លំ​នឹង​ដង​ខ្លួន​ ដៃ​អុំ​និង​រក្សា​លំ​នឹង​ទូក។​ ប្រ​ណាំងទូក​ Canoeing គឺ​ពិបាក​ណាស់​ ត្រូវ​យល់​ដឹង​ច្បាស់​លាស់​ពី​បច្ចេក​ទេស ពេល​អុំ​ត្រូវ​ចេះ​ស្ទង់​និង​លំ​នឹង​ដង​ខ្លួន​ ដៃ​អុំ​និង​ទូក​ត្រូវ​មាន​គុណ​ភាព​ល្អ​ ទើប​ល្បឿន​ទូក​ផ្លោះ​លឿន​ទៅ​មុខ”។​

ត្រឹង​ថាញ់ ជា​មួយ​មិត្ត​រួម​ក្រុម​ទទួល​មេ​ដាយ​មាស​នៅ​ព្រឹត្តិ​ការណ៍​ SEA Games ។​

ក្នុង​ឆ្នាំ​២០១២ លោក​ត្រឹង​ថាញ់ បាន​ចូល​រួម​ប្រ​កួត​កីឡា​អុំ​ទូក​ Canoeing យុវ​ជន​ថ្នាក់​ជាតិ​ ហើយ​ដណ្តើម​បាន​មេ​ដាយ​មាស​ដំ​បូង​បង្អស់​សម្រាប់​ខេត្ត។​ លទ្ធ​ផល​នេះ​ ក៏​ជួយ​ឱ្យ​ត្រឹង​ថាញ់ បាន​មក​ហ្វឹក​ហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​យុវ​វ័យ។​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​ លោក​ត្រឹង​ថាញ់ បាន​ចូល​រួម​ហ្វឹក​ហាត់​នៅ​ក្រុង​ដា​ណាំង និង​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម។​ នៅ​ពាន​រង្វាន់​ប្រ​កួត​ទូទាំង​ប្រ​ទេស​ ប្រ​កួត​ SEA Games និង​មហោ​ស្រព​កីឡា​អា​ស៊ី​អា​គ្នេយ៍ ត្រឹង​ថាញ់ ទទួល​បាន​មេ​ដាយ​ជាច្រើន។​ គាត់​ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ខ្ញុំ​ឃើញ​បង​ៗ​ពាក់​អាវ​ក្រុម​ជម្រើស​ជាតិ​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games គឺខ្ញុំ​ស្រ​ឡាញ់​ណាស់​ និង​តែង​ស្រ​មៃ​ចង់​ក្លាយ​ជា​កីឡា​ករ​ក្រុម​ជម្រើស​ជាតិ​ដែរ។​ តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​យក​ក្តី​ស្រ​មៃ​ធ្វើ​ជា​កម្លាំង​ចិត្ត​តស៊ូ​ក្នុង​ការ​ហ្វឹក​ហាត់ គោ​រព​តាម​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក​ និង​ព្យា​យាម​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ប្រ​កួត​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត​”។​

ឆ្នាំ​២០១៩ ត្រឹង​ថាញ់ ដណ្តើមបាន​មេ​ដាយ​ប្រាក់​ នៅ​មហោ​ស្រព​កីឡា​អា​សុីអា​គ្នេយ៍​លើក​ទី ៣១ នៅ​ប្រ​ទេស​ថៃ​ មេដាយ​សំ​រឹទ្ធ​នៅ​ព្រឹត្តិ​ការណ៍​ SEA Games  ៣០ ចាត់​តាំង​នៅ​ប្រ​ទេស​ហ្វី​លី​ពីន​។​ ពិសេស​ នៅ​ឆ្នាំ​ ២០២២  ត្រឹង​ថាញ់ ទទួល​បាន​មេ​ដាយ​មាស​នៅ​ព្រឹត្តិ​ការណ៍​ SEA Games ៣១ លើ​ខ្លឹម​សារ​ចម្ងាយ​ ១.០០០ ម៉ែត្រ; ដណ្តើម​បាន​មេ​ដាយ​មាស​នៅ​មហោ​ស្រព​កីឡា​ទូទាំង​ប្រ​ទេស​លើ​ខ្លឹម​សារ​ C2  ចម្ងាយ​ ១.០០០ ម៉ែ​ត្រ; C2 ៥០០ ម៉ែ​ត្រ; និង​ C4 ២០០ ម៉ែត្រ; ត្រឹង​ថាញ់ កំ​ពុង​ខ្នះ​ខ្នែង​ហ្វឹក​ហាត់​ត្រៀម​លក្ខណៈ​ចូល​រួម​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នៅ​ព្រឹត្តិ​ការណ៍​ SEA Games ខាង​មុខ​នេះ​៕​

យ្វីអាញ -ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ