10/04/2023 - 16:43

ល័ក្ខ​ខ័ណ្ឌ​កាត់​បន្ថយ​ស្ថាន​ភាព​គ្រួសារ​សម្រាប់​ឪពុក​ម្ដាយ

យោង​តាម​ចំ​ណុច​ d ប្រ​ការ ៣ មាត្រា ១៩ នៃ​ច្បាប់​ស្ដី​ពី​ពន្ធ​ដារ ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ឆ្នាំ​ ២០០៧ ឪពុក​ម្ដាយ​ដែល​ផុត​អា​យុ​ពល​កម្ម​ គ្មាន​សមត្ថ​ភាព​ពល​កម្ម​ ហើយ​អ្នក​បង់​ពន្ធ​មាន​កាតព្វ​កិច្ច​ត្រូវ​ចិញ្ចឹម​ថែទាំ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​បន្ទុក​អ្នក​បង់​ពន្ធ។

​ រូប​ថត​ជា​ឧទាហរណ៍។

ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹង​សេចក្ដី​កំ​ណត់​ត្រង់​វាក្យ​ខ័ណ្ឌ​ d.៣ ចំ​ណុច​ d ប្រ​ការ​ ១ មាត្រា ៩ សា​រាចរ​លេខ​ ១១១/២០១៣/TT-BTC គឺ​ឪ​ពុក​ ម្ដាយ​បង្កើត​ ឪពុក​ម្ដាយ​ក្មេក ឪពុក​ម្ដាយ​ចុង​ ឪពុក​ម្ដាយ​ចិញ្ចឹម​ស្រប​ច្បាប់​របស់​អ្នក​បង់​ពន្ធ​ ឆ្លើយ​តប​ទៅ​តាម​ល័ក្ខ​ខ័ណ្ឌ​ដូច​ខាង​ក្រោម​ នោះ​ទើប​ជា​អ្នក​រស់​នៅ​ក្នុង​បន្ទុកៈ

ករណី​ទី១ ៈ ចំ​ពោះ​អ្នក​ស្ថិត​ក្នុង​កម្រិត​អា​យុពល​កម្ម​ ត្រូវ​ឆ្លើយ​តប​គ្រប់​ល័ក្ខ​ខ័ណ្ឌ​ខាង​ក្រោម៖

- ពិរា​ពិការ​ គ្មាន​សមត្ថ​ភាព​ពល​កម្ម​។

- គ្មាន​ប្រាក់​ចំ​ណូល​ ឬ​ប្រាក់​ចំ​ណូល​រួម​ជា​មធ្យម​ក្នុង​មួយ​ខែ​ក្រោម​និង​ស្មើ ១ លាន​ដុង​។

ករណីទី ២ ៈ ចំ​ពោះ​អ្នក​ផុត​អា​យុ​ពល​កម្ម​៖

- គ្មាន​ប្រាក់​ចំ​ណូល​ ឬ​ប្រាក់​ចំ​ណូល​រួម​ជា​មធ្យម​ក្នុង​មួយ​ខែ​ក្រោម​និង​ស្មើ ១ លាន​ដុង​។

កម្រិត​អា​យុ​ពល​កម្ម​ត្រូវ​បាន​កំ​ណត់​ដោយ​ផ្អែក​លើ​អា​យុចូល​និវត្តន៍​ មាន​ចែង​ក្នុង​ប្រការ​ ២ មាត្រា ១៦៩ នៃ​ក្រម​ច្បាប់​ស្ដី​ពី​ការ​ងារ​ឆ្នាំ​ ២០១៩ ដូច​ខាង​ក្រោម​៖

អា​យុ​ចូល​និវត្តន៍​របស់​កម្ម​ករ​និយោ​ជិត​ស្ថិត​ក្នុង​លក្ខណៈ​ធ្វើ​ការ​ងារ​ធម្ម​តា ត្រូវ​កែ​តម្រូវ​ទៅ​តាម​ដំ​ណើរ​ការ​រហូត​ដល់​គម្រប់ ៦២ ឆ្នាំ​ ចំ​ពោះ​បុរស​នៅ​ឆ្នាំ​ ២០២៨ និង​គម្រប់ ៦០ ឆ្នាំ​ ចំ​ពោះ​នារី​នៅ​ឆ្នាំ​ ២០៣៥ ។ ចាប់​ពី​ឆ្នាំ​ ២០២១ ទៅ​ អា​យុ​ចូល​និវត្តន៍​របស់​កម្ម​ករ​និយោ​ជិត​ស្ថិត​ក្នុង​លក្ខណៈ​ធ្វើ​ការ​ងារ​ធម្ម​តា គឺ​គម្រប់ ៦០ ឆ្នាំ​ ០៣ ខែ​ ចំ​ពោះ​បុរស​និង​គម្រប់ ៥៥ ឆ្នាំ​ ០៤ ខែ​ ចំ​ពោះ​នារី; បន្ទាប់​ពី​នោះ​ គឺ​ក្នុង​មួយ​ឆ្នាំ​កើន ០៣ ខែ​ ចំ​ពោះ​បុរស​ កើន​ ០៤ ខែ​ចំ​ពោះ​នារី។

តាម​រយៈ​នោះ​ ក្រៅ​ពី​កម្រិត​អា​យុ​ពល​កម្ម​ ឆ្នាំ​ ២០២៣ ចំ​ពោះ​កម្ម​ករ​និយោ​ជិត​ក្នុង​លក្ខ​ណៈ​ធ្វើ​ការ​ងារ​ធម្ម​តា គឺ​គម្រប់ ៥៦ ចំ​ពោះ​នារី និង​គម្រប់ ៦០ ឆ្នាំ​ ៩ ខែ​ចំ​ពោះ​បុរស។

ដូច្នេះ​ ឪពុក​ម្ដាយ​របស់​អ្នក​បង់​ពន្ធ​ អាច​ជា​អ្នក​រស់​នៅ​ក្នុង​បន្ទុក​ទាំង​ក្នុង​និង​ក្រៅ​កម្រិត​អា​យុពល​កម្ម​ ប៉ុន្តែ​ទាម​ទារត្រូវ​ឆ្លើយ​តប​ទៅ​តាម​ល័ក្ខ​ខ័ណ្ឌ​ ស្រប​តាម​ករណី​នីមួយ​ៗ៕

      ប្រភពៈ luatvietnam.vn-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ