ដំណាក់កាល ២០២១ - ២០២៣ ក្នុងការងារជនជាតិ ការអនុវត្តនូវគោលនយោបាយជនជាតិ ខេត្តអាងយ៉ាង បានអាទិភាពអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆាប់រហ័ស និងប្រកបដោយនិរន្តរភាពតំបន់ជនរួមជាតិភាគតិច។
ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង ខ្នះខ្នែងពលកម្មផលិត។
លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឱ្យដឹង៖ ដំណាក់កាល ២០២១-២០២៣ ផ្អែកលើមូលដ្ឋាន ទាញយកសក្ដានុភាព ពង្រីកប្រសិទ្ធភាពនៃឧត្តមភាពរបស់ភូមិភាគ ការពារបរិស្ថាននិងបរិយាកាសរស់នៅរបស់ជនរួមជាតិភាគតិច ខេត្តអាងយ៉ាងបានអាទិភាពអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆាប់រហ័សនិងប្រកបដោយនិរន្តរភាព តំបន់ជនរួមជាតិភាគតិច។
មួយជ្រុងនៃផ្លូវជនបទតំបន់ជនរួមជាតិភាគតិច នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង។
មិនងាករេទិសដៅខាងលើ ខេត្តអាងយ៉ាងក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ តួយ៉ាងដូច៖ តំបន់ជនបទដែលមានជនរួមជាតិភាគតិចរស់នៅកុះករ មានជំហានវិវឌ្ឍន៍យ៉ាងច្បាស់ក្រឡែត ក្នុងនោះមានឃុំជិត ១០០% មានផ្លូវកៅស៊ូ បេតុងចូលដល់មជ្ឈមណ្ឌលឃុំ អនុសង្កាត់ ភូមិ។ ឃុំ ១០០% មានដំណាក់សុខាភិបាល សំណង់ធារាសាស្រ្ត ស្ថានីយផ្សាយសំឡេង បណ្ដាញអគ្គិសនីជាតិឬអគ្គិសនីជនបទ (គ្រួសារទាំង ១០០% មានអគ្គិសនីប្រើប្រាស់)។ ចំនួនគ្រួសារជនជាតិភាគតិចប្រើប្រាស់ទឹកស្របអនាម័យកាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃ សម្រេច ៩៨%។ ផ្ដើមពីនោះ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ផលិតកម្ម កែលម្អជីវភាព កាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិភាគតិច រួមចំណែកជំរុញដំណើរកសាងជនបទថ្មីរបស់ខេត្តបានឆាប់រហ័ស។ល។ ក្រៅពីនោះ តាមប្រសាសន៍ លោកចៅអាន ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងតំបន់ជនជាតិភាគតិច និងតាមខ្សែបន្ទាត់ព្រំដែនត្រូវបានរក្សាលំនឹង។ ស្ថានភាពកិច្ចការបរទេសជាមួយនឹងប្រទេសមិត្តកម្ពុជាត្រូវបានរក្សា។ ប្រជាជននៅសងខាងព្រំដែន មានទំនាក់ទំនងជិតខាងល្អប្រសើរ រក្សាល្អចំណងសាមគ្គី មិត្តភាព យកចិត្តទុកដាក់បង្កលក្ខណៈឱ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរឆ្លងទៅមកជួញដូរ ធ្វើការរកស៊ីត្រូវតាមសេចក្ដីកំណត់នៃច្បាប់។
ឆ្នាំ២០២៣ ព្រមជាមួយនឹងការផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិ ខេត្តអាងយ៉ាងបន្តជំរុញអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (ហៅកាត់ថា កម្មវិធី)។ តាមប្រសាសន៍ លោកចៅអាន ការងារផ្សព្វផ្សាយ គ្រប់គ្រង និងដឹកនាំកម្មវិធីត្រូវបានអនុវត្តឯកភាពនិងព្រមៗគ្នា។ ប្រព័ន្ធចាត់តាំងគ្រប់គ្រងបានសុក្រឹត សកម្មភាព មានរបៀបរៀបរយ មានការបែងចែកការងារ សហការយ៉ាងហ្មត់ចត់ក្នុងការដឹកនាំ ចង្អុលការ និងចាត់តាំងអនុវត្ត។ តាមប្រសាសន៍ លោកត្រឹងអាញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ការជំរុញល្បឿនផ្សព្វផ្សាយ អនុវត្តគម្រោង អនុគម្រោងក្នុងកម្មវិធីនឹងជួយលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់។ ព្រោះហេតុនោះ គ្រប់ផ្នែកនិងភូមិភាគដឹកនាំគម្រោង អនុគម្រោង គប្បីយកចិត្តទុកដាក់កសាងផែនការអនុវត្តជាក់ស្ដែង។ ជាពិសេស ការវិនិយោគ ត្រូវផ្ដោតលើទិសដៅនៃចំណុចសំខាន់ៗ សំដៅពង្រីកអស់លទ្ធភាពនៃសក្ដានុពល ឧត្តមភាពរបស់ភូមិភាគនីមួយៗ ពង្រីកស្មារតីសាមគ្គីនៃបណ្ដាជនជាតិ។ ទន្ទឹមនឹងនោះ គប្បីបង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងយ៉ាងហ្មត់ចត់ដំណើរការរំសាយថវិកា ធានាល្បឿនអនុវត្តត្រូវតាមផែនការនិងមិនត្រូវពន្យារពេល។ល។ “ការអនុវត្តត្រូវតាមទិសដៅនៃកម្មវិធី ក៏សំដៅឈានដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆាប់រហ័សនិងប្រកបដោយនិរន្តរភាពនៅតំបន់ជនជាតិភាគតិចរបស់ភូមិភាគ” លោកត្រឹងអាញធឺ បានចែករំលែក ដូច្នេះ៕
ថាញឡុង-ថាច់ធី