បញ្ជាការដ្ឋានយោធាក្រុងកឹងធើ និងសម្ព័ន្ធយុវជនក្រុងកឹងធើ ទើបប្រជុំឯកភាពលើផែនការកម្មវិធី “វគ្គសិក្សាយោធា” ក្រុងកឹងធើ លើកទី XIII ឆ្នាំ ២០២៣។

សិស្សានុសិស្សទទួលលិខិតបញ្ជាក់ក្នុងកម្មវិធី “វគ្គសិក្សាយោធា”
ក្រុងកឹងធើលើក XII ឆ្នាំ ២០២២។
កម្មវិធី “វគ្គសិក្សាយោធា” ក្រុងកឹងធើ លើកទី XIII ឆ្នាំ ២០២៣ គ្រោងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃ ២៣ ខែកក្កដា នៅកងវរសេនាធំថ្មើរជើង លេខ ៩៣២។ សិក្ខាកាមដែលចូលរួមកម្មវិធីសិក្សានេះ គឺសិស្សានុសិស្ស មានអាយុចាប់ពី៩-១៥ឆ្នាំ។ ឆ្នាំនេះ កម្មវិធីសិក្សានឹងមានខ្លឹមសារអប់រំពីប្រពៃណីស្នេហាជាតិ ភូមិស្រុកកឹងធើ និងប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។ ស្វែងយល់ពីអធិតេយ្យសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ; ស្វែងយល់ពីជីវភាព សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធក្រុង; ទស្សនា ស្វែងយល់ពីប្រពៃណីរបស់អង្គភាពនានានៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងលើភូមិសាស្រ្តយោធភូមិភាគ៩។ សិក្ខាកាមត្រូវបានហ្វឹកហាត់បំណិនក្នុងការថែទាំ ការពារខ្លួន; បំណិនហែលទឹកសង្គ្រោះបឋមចំពោះអ្នកដែលលង់ទឹកនិងសុជីវធម៌ក្នុងការប្រើប្រាស់បណ្ដាញសង្គម៕
ផាមត្រុង-ពេជ្រសឿន