គណៈចង្អុលការសកម្មភាពបុណ្យចូលឆ្នាំកងទ័ពប្រជាជនខេត្តគៀងយ៉ាង ដំណាក់កាល ២០២១-២០២៥ ទើបរៀបចំពិធីចេញដំណើរនៅឃុំមិញហ្វា ស្រុកចូវថាញ់ ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៣។
ក្រោយពីពិធីចេញដំណើរ អ្នកតំណាងទាំងឡាយបានប្រារព្ធពិធីបញ្ចុះ
បឋមសីលាកសាងស្ពានជនបទនៅភូមិមិញហ៊ឹង។
តាមរយៈនោះ កម្មវិធីចេញដំណើរលើកនេះមានសកម្មភាពជាច្រើន ដូចជា៖ ពិនិត្យនិងព្យាបាលជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ សង់ផ្ទះជូនគ្រួសារជួបលំបាកខាងលំនៅឋាន ២៤ ខ្នង កសាងស្ពាន ផ្លូវជនបទ ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារដែលមានជីវភាពក្រលំបាក។ល។ នេះគឺជាសកម្មភាពជាក់ស្ដែងស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ដើម្បីជួយឱ្យមាមីងសប្បាយរីករាយក្នុងឱកាសថ្ងៃបុណ្យ៕
យ័ញភុក-លេងមី