តាមប្រសាសន៍លោកលីមិញថាំង អនុប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជន–គណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង វិស័យអប់រំនៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក និងនៅលើភូមិសាស្រ្តស្រុកហ្គក្វាវនិយាយរួម រយៈពេលកន្លង មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
សិស្សានុសិស្សលេងកីឡា នៅទីធ្លាអនុវិទ្យាល័យទីប្រជុំជនហ្គក្វាវ។
តាមរយៈនោះ ដោយឡែកឆ្នាំសិក្សាកន្លងហើយ បណ្តាភាគកម្រិតសំខាន់ៗពីការអប់រំ ត្រូវបានគ្រប់ផ្នែកយកចិត្តទុកដាក់អនុវត្តល្អ ភូមិភាគកៀរគរកុមារអាយុ៥ឆ្នាំចូលរៀនសម្រេច៩៩,៥៥%; កុមារអាយុ៦ឆ្នាំ រៀនថ្នាក់ទី១ សម្រេច១០០%; កុមារអាយុ៦-១០ឆ្នាំ សម្រេច៩៨,០៧%; កម្រិតអនុវិទ្យាល័យ ការកៀរគរសិស្សគ្រប់អាយុចូលរៀនសម្រេច ៩៨,៧៣%។ ទន្ទឹមនឹងការកៀរគរសិស្សចូលរៀន ប្រព័ន្ធសាលាទូទាំងស្រុកក៏បានពិនិត្យ រៀបចំសមស្រប កាត់បន្ថយសាលាសាខា ប្រមូលផ្តុំមកសាលាមណ្ឌលវិញ។ រីឯសាលាមណ្ឌលក៏បានជួសជុល សាងសង់រឹងមាំតាមលក្ខណៈសម្រេចបទដ្ឋានជាតិ។ អាស្រ័យហេតុនេះ ការអនុវត្តកម្មវិធីតាមសៀវភៅសិក្សាគោលថ្មីថ្នាក់ទី២ ថ្នាក់ទី៦ ទើបសម្រេចបានលទ្ធផលជំហានដំបូង បង្កលក្ខណៈងាយស្រួយដល់ការផ្លាស់សៀវភៅសិក្សាគោលថ្នាក់ទី៣ ថ្នាក់ទី៧ ថ្នាក់ទី ១០ ក្នុងឆ្នាំបន្តបន្ទាប់។
រួមដំណើរជាមួយភូមិភាគក្នុងការឧបត្ថម្ភសិស្សមកកាន់សាលា គឺសមាគមជំរុញការសិក្សាស្រុក។ ឆ្នាំកន្លង សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់នៅស្រុកហ្គក្វាវ ក៏ចលនាទឹកប្រាក់និងគ្រឿងសម្ភារៈផ្សាងៗបានជាង៤,៦ពាន់លានដុង។ តាមរយៈប្រភពមូលនិធិនេះ សមាគមស្រុកបានទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនដល់សិស្សានុសិស្សដែលមានជីវភាពលំបាកខ្លាំង១.៣៥១ នាក់; ជូនអាហារូបកាណ៍ដល់សិស្សានុសិស្ស ដែលសម្រេចបានស្នាដៃល្អក្នុងការរៀនសូត្រ ១.២១២ នាក់ ឧបត្ថម្ភអាហារូបករណ៍រាប់រយចំណែកដល់សិស្សក្រីក្រ...។
អ្នកគ្រូធីហុងវ៉ាង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ឱ្យដឹង៖ “ អាស្រ័យបានស្ថាប័នគ្រប់លំដាប់ថ្នាក់ និងភូមិភាគវិនិយោគមូលដ្ឋានសម្ភារៈ និងបំពាក់គ្រឿងឧបករណ៍សម្រាប់បង្ហាត់បង្រៀនជាមូលដ្ឋាន ម្ល៉ោះហើយសាលាបានឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំនិងតម្រូវការសិក្សារបស់សិស្ស។ កងជួរគ្រូបង្រៀនមានចំណេះវិជ្ជាជីវៈកើនខ្ពស់ បានជាអត្រាកៀរគរសិស្សចូលរៀន កើនឡើងជារៀងរាល់ឆ្នាំ។ ស្ថាប័នគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់គិតគូរដល់សិស្សានុសិស្ស បង្កលក្ខណៈឱ្យប្អូនៗបានរៀនសូត្រ ស្នាក់នៅ ហូបចុក ប្រជុំជីវភាពក្នុងបរិស្ថានល្អបំផុត។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់គុណភាពអប់រំ អត្រាសិស្សប្រឡងជាប់ថ្នាក់រៀងរាល់ឆ្នាំជាង ៩៩%, អត្រាសិស្សប្រឡងជាប់សញ្ញាប័ត្រគឺ ១០០%”។
សាលារៀនធំទូលាយ គ្រូបង្រៀនមានការប្តេជ្ញាចិត្តខ្ពស់ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដើម្បីទាក់ទាញសិស្សចូលរៀន។ ប្អូនធីធ្វីងុី សិស្សថ្នាក់ទី ៧A២ អនុវិទ្យាល័យទីប្រជុំជនហ្គក្វាវ និយាយ៖ “ប្អូនតែងណាត់មិត្តភ័ក្តិមកសាលាមុនម៉ោងរៀន ដើម្បីរំលឹកមេរៀន និងមានពេលវេលាលេងកម្សាន្តជាមួយគ្នា អាស្រ័យសាលាថ្មីស្អាតបាត ហើយមានទីធ្លាធំទូលាយទៀតផង”៕
ហាថាញ-ត្រឹងរ៉ូន