06/03/2023 - 17:24

វត្ត​គម្ភីរ​សាគរ​ ព្រួត​ដៃ​អភិរក្ស​វប្បធម៌​ខ្មែរ​

វត្ត​គម្ភីរ​សាគរ​ (ព្រែក​ជ្រៅ​) នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ គឺជា​កន្លែង​អភិរក្ស​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ខេត្ត​បាក​លីវ​ តែង​ជ្រើស​ទីតាំង​វត្ត​សម្រាប់​រៀប​ចំ​ពិធី​ប្រ​ឡង​ សមោសរ​ ឬ​មហោ​ស្រព​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិរក្ស​តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ឧបករណ៍​សម្រាប់​សម្ដែង​របាំ​របស់​វត្ត​ព្រែក​ជ្រៅ​។​

ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ជ្រៅ​ មាន​ថេរ​ដី​កា៖ “វប្បធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ដូច​ជា​៖ ភ្លេង​ពិណ​ពាទ្យ​ និង​របាំ​ឆៃយុាំ​ជា​ដើម​ ។ល។​ ប្រ​សិន​បើ​គ្មាន​វត្ត​អភិរក្ស​ទេ​នោះ​ នឹង​សាប​រលាប​ទៅ​បន្តិច​ម្តង​ៗ​ជា​មិន​ខាន។​ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ ភាគ​ច្រើន​កូន​ចៅ​ជន​ជាតិ​ខ្មែរ​ អ្នក​ណា​ក៏​ប្រឹង​ប្រែង​ធ្វើ​សេដ្ឋ​កិច្ច​ដើម្បី​គិត​គូរ​ជីវ​ភាព​ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ពេល​ទៅ​វត្ត​ប្រ​គំ​ភ្លេង​និង​រាំ​របាំ​ទេ​”។​ អា​ស្រ័យ​ហេតុ​នោះ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ជ្រៅ​បាន​ជួល​សិប្ប​ករ​ សិល្ប​ករ​ពី​ក្រុម​សិល្បៈ​ខេត្ត​នា​នា​ ដើម្បី​បង្ហា​ត់​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ឡក​ឆៃ​យុាំ និង​រាំ​របាំ​ជា​ដើម​។​ ទន្ទឹម​នឹង​នោះ​ ទិញ​សម្លៀក​បំពាក់​និង​មកុដ​ឬ​ឧបករណ៍​ផ្សេង​ៗ​ ឱ្យ​ក្រុម​របាំ។​ បង​ស្រី​ថាច់​ធីរ៉ី អ្នក​ប​ង្ហាត់​ចម្រៀង​ និង​របាំនៅ​វត្ត​ព្រែក​ជ្រៅ​ ឱ្យ​ដឹង​៖ “កាល​ពី​ឆ្នាំ​ ២០១៣ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ជ្រៅ​ បាន​អញ្ជើញ​ខ្ញុំ​មក​បង្ហាត់​របាំ មាន​ដូច​៖ របាំអប្សរា​ របាំ​ជូន​ពរ​ របាំ​ទេ​ព​មនោ​រម្យ​ និង​របាំ​នារី​ជា​ជួរ​ ។ល។​ ដល់​ប្អូន​ៗ​ខ្មែរ​នៅ​ក្នុង​វត្ត​។​ ពេល​ឃើញ​កូន​ចៅ​ខ្មែរ​វ័យ​ជំ​ទង់​មក​វត្ត​រៀន​របាំ ខ្ញុំ​ត្រេក​អរ​ណាស់​។​ ផ្តើម​ពី​នោះ​ ក្រុម​សិល្បៈ​របស់​វត្ត​បាន​រាំ​និង​ច្រៀង​បម្រើ​ក្នុង​ឱកាស​ពិធី​បុណ្យ​ផ្សេង​ៗ​ នៅ​ក្នុង​វត្ត​ ឬ​ក៏​តាម​វត្ត​នា​នា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ផង​ដែរ​។​ បច្ចុប្បន្ន​ ក្រុម​សិល្បៈ​របស់​វត្ត​ថែម​ទាំង​សម្តែង​បម្រើ​ដល់​ភ្ញៀវ​ដែល​មក​ទេស​ចរ​នៅ​វត្ត​ ចូល​រួម​ពិធី​ប្រ​ឡង​ សមោសរ​ក្នុង​ខេត្ត​ ឬ​ក៏​ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ​នៃ​ស្ថានីយ​ទូរ​ទស្សន៍​ VTV ៥ ផង​ដែរ​”។​

មាមីង​ខ្មែរ​ចំ​ណុះ​ជើង​វត្ត​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ ធ្វើ​នំខ្ញី​សម្រាប់​ទទួល​ភ្ញៀវ​
ទេស​ចរ​មក​ទស្សនា​កម្សាន្ត​។

វត្ត​គម្ភីរ​សារ​គរ​ព្រែក​ជ្រៅ​ ជា​វត្ត​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ជារមណី​យដ្ឋាន​ទេស​ចរណ៍​គំរូ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កាល​ពី​ឆ្នាំ​ ២០២២ ម្ល៉ោះ​ហើយ​ការ​អភិរក្ស​វប្បធម៌​ជន​ជាតិ​ខ្មែរ​ ក៏​មាន​ការ​រួម​ចំ​ណែ​ក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។​ ព្រម​ជា​មួយ​នោះ​ វត្ត​ជានិច្ច​កាល​តែង​អញ្ជើញ​ពុទ្ធ​បរិស័ទ​មក​ធ្វើ​នំប្រ​ពៃណី​ខ្មែរ​ ដូច​៖ នំខ្ញី​ នំជើង​តាំង​ ឬ​នំ​កន្រ្តំ ។ល។​ ដើម្បី​ឧទ្ទេស​នាម​ពី​នំប្រ​ពៃណី​ខ្មែរ​ដល់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​។​ ព្រះ​តេជ​ព្រះ​គុណ​ យឿង​ក្វឹង គូស​បញ្ជាក់​៖  “ចាប់​តាំង​ពី​វត្ត​មាន​ក្រុម​សិល្បៈ​ កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ​មក​វត្ត​កាន់​តែ​ច្រើន​ ដើម្បី​ហាត់​ភ្លេង​ ហាត់​រាំ; នៅ​ពេល​វត្ត​រៀប​ចំ​ធ្វើ​នំប្រ​ពៃណី​ខ្មែរ​ គឺពុទ្ធ​បរិស័ទ​គ្រប់​ភូមិ​ស្រុក​ បាន​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ដើម្បី​ធ្វើ​នំ។​ ប្រ​ការ​ទាំង​នេះ​បង្ហាញ​ច្បាស់​ថា​ វត្ត​គឺ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​ អភិរក្ស​វប្ប​ធម៌​ប្រ​វេណី​ ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ពី​ជំ​នា​ន់​មួយ​ទៅ​ជំ​នាន់​មួយ​”៕​

                       យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ