27/02/2023 - 16:42

ផល​ប្រ​យោជន៍​នៃ​ការ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​

រយៈ​ពេល​កន្លង​ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​អនុវត្ត​ល្អ​នូវ​ការ​ងារ​ឃោ​សនា​ កៀរ​គរ​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល។​

ប្រ​ជា​ជន​មក​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប្រាស់​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​
ដំណាក់សុខាភិបាលឃុំលឿងហ្វា។

លោក​ថាច់​សិរី​សុខា​វឌ្ឍន៍ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វា ឱ្យ​ដឹង​៖ ធានា​រ៉ាប់​រង​សុខា​ភិបាល​ គឺជា​រូប​ភាព​ធានា​រ៉ាប​រង​ត្រូវ​បាន​អនុវត្ត​ក្នុង​ការ​ថែទាំ​សុខ​ភាព​ មិន​មែន​សំ​ដៅ​រក​ប្រាក់​ចំ​ណេញ​ អា​ស្រ័យ​រដ្ឋ​រៀប​ចំ​អនុវត្ត​ ហើយ​មុខ​សញ្ញា​ទាំង​ឡាយ​មាន​ករណីយ​កិច្ច​ចូល​រួម​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ស្ដី​ពី​ធានា​រ៉ាប់​រង​។​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចង្អុល​ការ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ កសាង​ផែន​ការ​និង​សហការ​ជា​មួយ​នឹង​អង្គ​ការ​នយោ​បាយ​-សង្គម​ កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ទិញ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ចំ​នួន​ប្រ​ជា​ជន​នៅ​ឃុំ​លឿង​ហ្វា​នា​បច្ចុប្បន្ន​មាន​ ១១.៤០៨ នាក់ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​មាន​ប្រ​មាណ​ ៥.៩០២ នាក់ ស្រូប​អត្រា​ ៥២%។​ អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​ការ​ងារ​ឃោសនា​កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ សព្វ​ថ្ងៃ​ អត្រា​ប្រ​ជា​ជន​ទូទាំង​ឃុំ​ ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជាង​ ៧៦%។​

លោក​សើុង​សាយ នៅ​ភូមិ​ពន្លា​ជ័យ​ ឱ្យ​ដឹង​៖ “ខ្ញុំ​កើត​ជំ​ងឺ​បេះ​ដូង​ច្រើន​ឆ្នាំ​មក​ហើយ​ អា​ស្រ័យ​មាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ទើប​កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​លើ​ការ​ទិញ​ថ្នាំ​រៀង​រាល់​ខែ​។​ ក្រៅ​ពី​នោះ​ ដោយ​វ័យ​ចាស់​ សុខ​ភាព​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ​ ម្ល៉ោះ​ហើយ​ពេល​ទៅ​ពិនិត្យ​ជំ​ងឺ​ប្រើ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ទើប​មិន​សូវ​បង់​លុយ​កាក់។​ ដូច្នោះ​នៅ​ពេល​ធានា​រ៉ាប់​រង​សុខា​ភិបាល​ផុត​កំ​ណត់​ ខ្ញុំ​ម្ចាស់​ការ​ដាក់​ពាក្យ​ទិញ​បន្ត​សម្រាប់​ខ្លួន​និង​សមា​ជិក​ក្នុង​គ្រួ​សារ”។​ លោក​ថាច់​ង៉ុក​ហៀង នៅ​ភូមិ​បត់​ចេក​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំ​ងឺ​លើស​ឈាម​ច្រើន​ឆ្នាំ​មក​ហើយ​ ម្ល៉ោះ​ហើយ​បង់​ខាត់​ប្រាក់​យ៉ាង​ច្រើន​សម្រាប់​ការ​ព្យា​បាល។​ ចាប់​តាំង​ពី​ផ្នែក​សុខា​ភិបាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃោ​សនា​កៀរ​គរ​ទិញ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ខ្ញុំ​បាន​ទិញ​ធានា​រ៉ាប់​រង​សុខា​ភិបាល​អស់​រយៈ​ពេល​ ៤ ឆ្នាំ​បន្ត​បន្ទាប់។​ មាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​ ខ្ញុំ​ទៅ​កាន់​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ចូវ​ថាញ់​ពិនិត្យ​ជំ​ងឺ​ ហើយ​យក​ថ្នាំ​លេប។​ ខ្ញុំ​ស្ងប់​អា​រម្មណ៍ ពី​ព្រោះ​មិន​បារម្ភ​ពី​ការ​ចំ​ណាយ​សម្រាប់​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​”។​

ដើម្បី​បង្កើន​ការ​ងារ​កៀរ​គរ​ប្រ​ជា​ជន​ទិញ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​ការ​ថែទាំ​ ការ​ពារ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ សុខុមាល​ភាព​សង្គម​ ឆ្នាំ​ ២០២៣ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វា តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​សំ​ខាន់​ ហើយ​ចាត់​ទុក​ថា​ នេះ​ជា​ភារ​កិច្ច​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត​។​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ បាន​សហ​ការ​ជា​មួយ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​អង្គ​ការ​មហា​ជន​ បង្កើន​ការ​ងារ​ឃោ​សនា​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ជូន​ប្រ​ជា​ជន​ អំ​ពី​ផល​ប្រ​យោជន៍​នៃ​ការ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​; បង្ក​ភាព​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ពេល​ចុះ​ឈ្មោះ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ កសាង​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មាន​កម្រិត​វិជ្ជា​ជីវៈ​ខ្ពស់​ ដើម្បី​ទាក់​ទាញ​ប្រ​ជា​ជន​មក​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែ​ក​ជំ​រុញ​ការ​អនុវត្ត​នូវ​ទិស​ដៅ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាំង​ប្រ​ជា​ជន៕​

                            សើុង​ម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ