រយៈពេលកន្លង ខេត្តគៀងយ៉ាង បានអនុវត្តល្អនូវគោលនយោបាយដាច់ដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច ក្នុងនោះ មានការយកចិត្តទុកដាក់គិតគូរបានល្អដល់អ្នកមានប្រជាប្រិយផងដែរ។ ទន្ទឹមនឹងនោះ បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីអ្នកមានប្រជាប្រិយលើកកម្ពស់តួនាទីនិងទទួលខុសត្រូវចំពោះសហគមន៍៘
លោកយ័ញភុក ជូនអំណោយដល់អ្នកមានប្រជាប្រិយ។
យោងតាមរបាយការណ៍របស់គណៈជនជាតិខេត្តគៀងយ៉ាង ដំណាក់កាល ២០១២- ២០២១ ទូទាំងខេត្តគៀងយ៉ាង មានបុគ្គល ២.៥៣៤ លើកនាក់ ត្រូវបានជ្រើសរើសជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។ ដោយឡែកឆ្នាំ ២០២២ ទូទាំងខេត្តមាន ២៧៩ រូបបានជ្រើសរើស ក្នុងនោះ បុរសមាន ២៦៨រូប នារី ១១ រូប។ ដើម្បីគិតគូរបានល្អដល់អ្នកមានប្រជាប្រិយលើភូមិសាស្រ្តខេត្តគៀងយ៉ាង តែងចំណាយប្រភពធនធានដើម្បីអនុវត្តគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ។ លេចធ្លោបំផុតគឺសកម្មភាពផ្តល់ព័ត៌មាន រៀបចំជូនអ្នកមានប្រជាប្រិយទៅទស្សនកិច្ចសិក្សា សួរសុខទុក្ខពេលឈឺថ្កាត់ និងសួរសុខទុក្ខគ្រួសារអ្នកមានប្រជាប្រិយជួបការលំបាក ជូនអំណោយនាឱកាសបុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាម ។ល។ តាមការស្ថិតិរយៈពេលកន្លង បណ្តាអង្គភាពនិងភូមិភាគនានា បានទៅសួរសុខទុក្ខនិងជំនួយទឹកប្រាក់ដល់អ្នកមានប្រជាប្រិយដែលឈឺថ្កាត់ ១០៤ ករណី; សួរសុខទុក្ខ ជំរុញទឹកចិត្តគ្រួសារអ្នកមានប្រជាប្រិយដែលជួបការលំបាកដោយគ្រោះធម្មជាតិ ៣៦ គ្រួសារ។ល។ ថវិកាអនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយ ដំណាក់កាល ២០១២-២០២១ គឺជាង ៦,៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ គណៈជនជាតិខេត្ត ក៏បានធ្វើសេនាធិការនិងស្នើគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ១៤ និងអ្នកមានប្រជាប្រិយ ១០៣ នាក់ ដែលមានស្នាដៃឆ្នើម។ ដោយឡែក គណៈជនជាតិខេត្ត ក៏បានជូនលិខិតសរសើរដល់សមូហភាពចំនួន ២០ និងបុគ្គល ២៥៣ នាក់។
ថ្នាក់ដឹកនាំភូមិភាគជានិច្ចកាលតែងទៅសួរសុខទុក្ខអ្នកមានប្រជាប្រិយ នាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិភាគតិច។ រូប៖ យ័ញភុក
លោកយ័ញតុងក្វាំង ជាអ្នកមានប្រជាប្រិយនៅភូមិមិញកឿង ឃុំមិញធ្វឹង ស្រុកអ៊ូមិញថឿង ឱ្យដឹង៖ “ការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យអ្នកមានប្រជាប្រិយយល់ច្បាស់ពីតួនាទីរបស់ខ្លួន។ ផ្តើមពីនោះ យើងខ្ញុំកាន់តែអនុវត្តល្អនូវតួនាទីរបស់ខ្លួននៅភូមិស្រុក រួមជាមួយរដ្ឋអំណាចឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព។ ព្រមជាមួយនោះ អនុវត្តល្អការងារផ្សព្វផ្សាយដើម្បីមាមីងយល់ច្បាស់ពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនិយាយរួម និងគោលនយោបាយពិសេសសម្រាប់ជនរួមជាតិភាគតិចនិយាយដោយឡែក”។
តាមប្រសាសន៍ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង យោងលើមូលដ្ឋានដែលសម្រេចបាន ខណៈពេលអនុវត្តសេចក្តីសម្រេចលេខ ១៨, លេខ ៥៦ និងលេខ ១២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការអនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច គណៈជនជាតិនឹងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត បន្តការអនុវត្តនូវគោលនយោបាយចំពោះអ្នកមានប្រជាប្រិយឱ្យបានគ្រប់សព្វ ដើម្បីពង្រីកនូវតួនាទីរបស់ពួកគាត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់សង្គមលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ស្ងើចសរសើរនិងជូនរង្វាន់ទាន់ពេលចំពោះអ្នកមានប្រជាប្រិយដែលមានស្នាដៃឆ្នើម៕
ហាថាញ-លីសៀ