ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/02/2023 - 16:04

សុក​ត្រាំងៈ

ផ្តើម​ដំ​ណើរ​ការ​កសាង​ស្ពាន​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

នៅ​ឃុំ​ភូតឹម ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ពិធី​ដំ​ណើរ​ការ​កសាង​ស្ពាន​បាង៉ូវ​ គិត​ជា​ទឹក​ប្រាក់​ចំ​នួន​ ១ ពាន់​លាន​ដុង​ អា​ស្រ័យ​ក្លិប​អចលនា​ទ្រព្យ​វៀត​ណាម -ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ មាស​ប្រាក់​ត្បូង​ថ្មបេន​ថាញ់​ឧបត្ថម្ភ​។​ ស្ពាន​មាន​ប្រ​វែង​បណ្តោយ​ ៤៨ ម៉ែត្រ ទទឹង ៣,៨ ម៉ែត្រ ចំ​ណុះ​ ៣,៥ តោន​ តភ្ជាប់​ឃុំ​ចំ​នួន​២ គឺឃុំ​ភូតឹម​និង​ភូតឹង​ ចំ​ណុះ​ស្រុក​ចូវ​ថាញ់ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ តាម​ការ​គ្រោង​ទុក​ ស្ពាន​កសាង​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​ ២០២៣ ។​

ពិធីផ្តើម​ដំ​ណើរ​ការ​កសាង​ស្ពាន​បាង៉ូវ​។​

ស្ពាន​បាង៉ូវ​ ស្ថិត​ក្នុង​កម្ម​វិធី​សប្បុរស​ធម៌​សាង​សង់​ស្ពាន​ចំ​នួន​ ១០០ បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ (ស្ពាន​នីមួយ​ៗ​ គិត​ជា​ទឹក​ប្រាក់ ១ ពាន់​លាន​ដុង​) អា​ស្រ័យ​ក្លិប​អចលនា​ទ្រព្យ​វៀត​ណា​ម-ក្រុម​ហ៊ុន​ភាគ​ហ៊ុន​មាស​ប្រាក់​ត្បូង​ថ្ម​បេន​ថាញ់​ឧបត្ថម្ភ​ ផ្តើម​ពី​ការ​អំ​ពាវ​នាវ​របស់​សមមិត្ត​ ត្រឿង​ហ្វា​ប៊ិញ អតីត​សមាជិក​ការិ​យាល័យ​នយោ​បាយ​ អតីត​ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​។​

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ ក្លិប​អចលនា​ទ្រព្យ​វៀត​ណាម ជូន​អំ​ណោយ​ ៥០ ចំ​ណែ​ក​ គិត​ជា​ទឹក​ប្រាក់ ៥០ លាន​ដុង​ ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក​នៅ​ស្រុក​ចូវ​ថាញ់៕​

                                             យ្វី​អាញ់-មុនី​

ចែករំលែកអត្ថបទ