ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងគណៈកម្មាធិការជនជាតិ លោកត្រឹងលឺវក្វាង សមា ជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បញ្ជាក់៖ ការងារជនជាតិនិងការអនុវត្តនូវគោលនយោបាយជនជាតិ មានតួនាទីដ៏សំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនយើង; បក្សនិងរដ្ឋយើងតែងយកចិត្តទុកដាក់កសាងផែនមហាសាមគ្គីទូទាំងជនជាតិ ដោយចាត់ទុកជាកត្តាដ៏ចម្បង និងមានអត្ថន័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានប្រសាសន៍ ការអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិ គឺជាភារកិច្ចដ៏ធ្ងន់ធ្ងរនិងជួបលំបាកច្រើន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ត្រូវមានកិច្ចសហការព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាព ឈរលើស្មារតីសហគមន៍ទទួលខុសត្រូវ និងការចែករំលែកពីគ្រប់ក្រសួង គណៈ ផ្នែក និងភូមិភាគ។
ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង គូសបញ្ជាក់ ឆ្នាំ ២០២៣ គឺជាឆ្នាំអន្តរកាលក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ ដូច្នេះ មានភារកិច្ចសំខាន់ៗជាច្រើនដែលត្រូវអនុវត្ត។ តាមរយៈនោះ ឧបនាយករដ្ឋមន្ត្រី សំណូមពរ គប្បីផ្គួបបញ្ចូលកម្មវិធីដែលកំពុងអនុវត្ត ដោយកំណត់បរិមាណច្បាស់លាស់; វិនិយោគកម្មវិធីធានាត្រូវតាមគោលការណ៍ ជៀសវាងរត់រាយ; ប្រញឹកធ្វើការដោះស្រាយបញ្ហាលំបាក ជាប់ទាក់ទិន ឆ្លើយតបសំណើរបស់ភូមិភាគនានា ក្នុងដំណាក់ការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ…។
“នៅពេលខាងមុខ យើងត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តសម្រេចល្អភារកិច្ចនយោបាយដ៏សំខាន់នេះ។ មិនត្រឹមតែគិតគូរដល់ជនរួមជាតិនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ដល់ស្ថិរភាពនិងការអភិវឌ្ឍព្រមៗគ្នារបស់ប្រទេសជាតិ”។ ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង បានគូសបញ្ជាក់ដូច្នេះ។
យោងតាមរបាយការណ៍របស់ភូមិភាគនានា ក្នុងការអនុវត្តកម្មវិធី អត្រារំសាយទុនកម្មវិធីទិសដៅជាតិឆ្នាំ ២០២២ នៅភូមិភាគនានា បានធ្វើរបាយការណ៍មកទល់នឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទូទាំងប្រទេសសម្រេចបានមធ្យមភាគគឺ ៤២,៥៣% ។ ក្នុងនោះ អត្រារំសាយថវិកាមធ្យមរបស់ភូមិភាគចំនួន ៤០/៤២ ដែលអនុវត្តកម្មវិធីដោយប្រភពទុនឧបត្ថម្ភពីមជ្ឈិមគឺ ៤០,០១%; អត្រារំសាយថវិកាមធ្យមរបស់ភូមិភាគចំនួន ៧ ដែលអនុវត្តកម្មវិធី ដោយប្រភពថវិកាភូមិភាគថ្លឹងថ្លែងគឺ ៥៦,៩៩%៕
យោង៖ baodantoc.vn-មុនី