06/02/2023 - 14:55

បច្ចេក​ទេស​ថ្មី​ៗត្រូវ​បាន​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​សុក​ត្រាំង វះ​កាត់​ផ្លាស់សន្លាក់ជង្គង់ទាំងស្រុងជូនអ្នកជំងឺ។

មន្ទីរ​ពេទ្យ​នានា​នៅ​ខេត្ត​សុក​ត្រាំង កំ​ពុង​អនុវត្ត​នូវ​បច្ចេក​ទេស​ខ្ពស់​ ជំ​នាញ​ក្នុង​ការ​ព្យា​បាល​ជំងឺ​មាន​ប្រសិទ្ធ​ភាព​ជា​សន្សឹមៗបង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​ប្រជា​ជន​។

តាម​ប្រសាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស​ II ឌាំង​មិញ​ហៀង​ នាយក​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២២ ផ្នែក​សុខា​ភិបាល​ខេត្ត​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ឧបករណ៍​ទំ​នើប​ បណ្តុះ​បណ្តាល​ឯក​ទេស​ ម្ល៉ោះ​ហើយ​សកម្ម​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​។ មន្ទីរ​ពេទ្យ​បាន​ធ្វើ​ម្ចាស់​លើច្ចេក​ទេស​ខ្ពស់​ ជំនាញ ក្នុង​ការ​ព្យា​បាល​ជំងឺ​ ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឈឺ​ធ្ងន់​ជា​ច្រើន​ករណី ដូច​ជា៖ ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ករណី​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ស្រួច​ស្រាវ​ គាំង​បេះ​ដូង​ស្រួច​ស្រាវ​ បាក់​ឆ្អឹង​ភ្លៅ​ និង​ផ្លាស់​សន្លាក់​ត្រគាក​ជា​ដើម​។ ឆ្លង​តាម​រយៈ​នោះ​ ជា​សន្សឹមៗ​អំ​ណះអំ​ណាង​បាន​នូវ​តួនាទី​ដ៏​សំ​ខាន់​របស់​មន្ទីរ​ពេទ្យ​និង​ផ្ដល់​ទំ​នុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​ប្រជា​ជន​។ ក្រៅ​ពី​នោះ​ មន្ទីរ​ពេទ្យ​កំ​ពុង​អនុវត្ត​បច្ចេក​ទេស​ធ្វើ​អន្ត​រាគមន៍​ត្បៀត​សរ​សៃ​ឈាម​ ដោយ​ការ​ជំនួយ​ពី​មន្ទីរ​ពេទ្យ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​ក្រុង​ហូជី​មិញ​។ នេះ​ជា​បច្ចេក​ទេស​មួយ​ដ៏​សំ​ខាន់​ និង​ចាំ​បាច់​ចំ​ពោះ​ការ​ព្យា​បាល​ជំងឺ​ត្បៀតសរ​សៃ​ឈាម​។ ពិសេស​ដំបៅ​រលួយ​អវ​យវៈ បណ្តាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ច្រើន​តែ​ជួប​ប្រ​ទះ​នៅ​មន្ទីរ​ពេទ្យ​។ បច្ចេក​ទេស​នេះ​ គឺ​អនុវត្ត​នូវ​វិធី​សាស្រ្ត​ព្យា​បាល​បែប​ទំ​នើប​ និង​កាត់​បន្ថយ​បាន​ការ​កាត់​អវ​យវៈ បណ្តាល​ឱ្យ​ពិការ​អស់​មួយ​ជីវិត​។

ឆ្នាំ​២០២២ មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព- កុមារ​ សុក​ត្រាំងទទួល​វិធី​សាស្រ្ត​ព្យា​បាល​ភាព​គ្មាន​ កូន​ដោយ​ផ្តល់​កំ​ណើត​បែប​សិប្ប​និម្មិត ឬហៅ​ថាការ​ចាក់​បញ្ចូល​មេជីវិត​ឈ្មោល​ក្នុង​ស្បូន (IUI) ជូន​ប្តី​ប្រពន្ធ​ដែល​អសមត្ថ​ភាព​មាន​គ៌ភ។ វេជ្ជ​បណ្ឌិត​ឯក​ទេស​II  ឡេធីអាញ់​ធឺ​ នាយក​រង​ មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព-កុមារ​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង​៖ “មក​ទល់​ពេល​នេះ​ មន្ទីរ​ពេទ្យ​បាន​ធ្វើ​ការ​ព្យា​បាល​ភាព​គ្មាន​កូន​ជូន​ប្តី​ប្រពន្ធ​ជា​ច្រើន​ ដែល​អសមត្ថ​ភាព​មាន​គ៌ភ ដោយ​ប្រើ​បច្ចេក​ទេស​ចាក់​បញ្ចូល​មេ​ជីវិត​ឈ្មោល​ក្នុង​ស្បូន (IUI) ជា​មួយ​នឹង​អត្រា​ជោគ​ជ័យ​ជាង​ ៧០%។ ឆ្លង​តាម​រយៈ​នោះ​ បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​និង​គោល​បំ​ណង​ព្យា​បាល​ភាព​គ្មាន​កូន​របស់​ប្តីប្រពន្ធ​ ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ជួយ​កាត់​បន្ថយ​ការ​បង់​ខាត​ប្រាក់​កាស​ ពេល​វេលា​ កម្លាំង​កាយ​ និង​មិន​បាច់​ឡើង​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។ ក្រៅ​ពី​នោះ​ មន្ទីរ​ពេទ្យ​បាន​បើក​បន្ទប់​សម្ភព​សេវា​កម្ម​សម្រាប់​សាច់​ញាតិ​ចូល​ក្នុង​បន្ទប់​សម្ភព​ជា​មួយ​នឹង​ស្រ្តី​សម្រាល​កូន​ និង​កំ​ពុង​បង្ក​បាន​ភាព​ពេញ​ចិត្ត​ពី​សំ​ណាក់​ប្រជា​ជន​”។

ក្រៅ​ពី​នោះ​ មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព-កុមារ​ ខេត្ត​សុក​ត្រាំង កំ​ពុង​ទទួល​បាន​ការ​ជំនួយ​និង​ផ្ទេរ​ជូន​បច្ចេក​ទេស​លើ​វិស័យ​ឆ្លុះ​អេកូបេះ​ដូង​គភ៌ រោគ​បេះ​ដូង​កុមារ​ពី​អ្នក​ឯក​ទេស​នៃ​មន្ទីរ​ពេទ្យ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​ក្រុង​ហូជី​មិញ​ និង​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជី​មិញ​។ បច្ចេក​ទេស​បាន​អនុវត្ត​ចំ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពី​ ២០- ២៤ សប្តាហ៍​ ជួយ​រក​ឃើញ​ឆាប់​នូវ​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ ដើម្បី​រក​វិធាន​ការ​ព្យា​បាល​ដល់​ទា​រក​បាន​ទាន់​ពេល​៕            

     យ្វីអា​ញ-វិមាន​

ចែករំលែកអត្ថបទ