រយៈពេលកន្លង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ តែងពង្រីកតួនាទីឈានមុខគ្រប់ផ្នែកទាំងអស់ក្នុងជីវភាពសង្គម ហើយក្លាយជាកម្លាំងស្នូលរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ។
លោកយ័ញម៉ាញ់ខ្វិញ តែងពង្រីកតួនាទីឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសាងគ្រួសារសម្បូរសប្បាយ សុភមង្គល។
លោកយ័ញម៉ាញ់ខ្វិញ ជាអ្នកមានប្រជាប្រិយនៅភូមិគិញឌឹង B ឃុំខាញ់ហ៊ឹង ស្រុកត្រឹងវ៉ាន់ថើយ។ លោកខ្វិញ បានឱ្យដឹង៖ “ក្នុងនាមជាអ្នកមានប្រជាប្រិយគឺ “និយាយយ៉ាងណាត្រូវធ្វើយ៉ាងនោះ”។ រាល់ចលនាស្ទើរតែទាំងអស់នៅភូមិភាគ អ្នកមានប្រជាប្រិយត្រូវឈានមុខ ដឹកនាំជានិច្ច។ ធ្វើបានដូច្នេះ ទើបយើងនិយាយជនរួមជាតិស្តាប់ យកតម្រាប់តាម ហើយសន្សឹមៗចូលរួមរាល់ចលនាផ្សេងៗទៀត”។ និយាយគឺដូច្នេះ ប៉ុន្តែដើម្បីបានជ្រើសតាំងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរច្រើនឆ្នាំមកនេះ លោកយ័ញម៉ាញ់ខ្វិញ គឺជាគំរូក្នុងការកសាងគ្រួសារសុភមង្គល ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម ៘ ពិសេសលោកយ័ញម៉ាញ់ខ្វិញ ថែមទាំងឧបត្ថម្ភគាំទ្រជនរួមជាតិខ្មែរនៅភូមិស្រុក លើកកម្ពស់ប្រសិទ្ធភាពបង្កបង្កើនផលកសិកម្មទៀតផង។ លោកយ័ញហុងហ៊ីប ជាអ្នកមានប្រជាប្រិយនៅភូមិគើយ ៥A ឃុំខាញ់ប៊ិញតី ស្រុកត្រឹងវ៉ាន់ថើយ។ គាត់ជាម្ចាស់អាជីវកម្មយន្តកម្ម។ ក្រៅពីបង្កើតការងារធ្វើលំនឹងដល់កម្មករ ៦ នាក់ គាត់នៅទាំងឧបត្ថម្ភផ្នែកសម្ភារៈ ស្មារតីដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រមួយចំនួននៅភូមិភាគទៀតផង។ ពិសេស គឺគាត់តែងផ្សព្វផ្សាយ ចលនាណែនាំមាមីងខ្មែរក្នុងការពលកម្មផលិត និងឈានឡើងចាកផុតពីភាពក្រីក្រ។
យោងតាមគណៈជនជាតិខេត្តកាម៉ាវ រយៈពេលកន្លង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅកាម៉ាវ មានការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ អ្នកមានប្រជាប្រិយតែងពង្រីកតួនាទីស្នូលក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិចូលរួមកសាងជីវភាពវប្បធម៌ កសាងជនបទថ្មី រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ; ខ្នះខ្នែងពលកម្មផលិត លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិសាមគ្គី ឧបត្ថម្ភជួយគ្នាទៅវិញទៅមកក្នុងជីវភាព។
គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញសេចក្តីសម្រេចផ្តល់សច្ចាប័នបញ្ជីរាយនាមអ្នកមានប្រជាប្រិយចំនួន ៦៦ រូប ក្នុងជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៧។ ក្នុងនោះ ជនជាតិខ្មែរមានចំនួន ៥១ រូប ជនជាតិចិនមាន ៧ រូប និងជនជាតិកិញ ៨ រូប។ អ្នកមានប្រជាប្រិយភាគច្រើនជាប្រធានភូមិ កម្មាភិបាលចូលនិវត្តន៍ អ្នកមុខអ្នកការសាសនា អាជីវករនិងអ្នកបង្កបង្កើនផលពូកែ៘ “រយៈពេលខាងមុខ ខេត្តកាម៉ាវបន្តអនុវត្តល្អនូវគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅភូមិភាគ។ ដោយការរួមចំណែកដ៏ធំធេងរយៈពេលកន្លង រំពឹងថា អ្នកមានប្រជាប្រិយនឹងបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងជីវភាព; បន្តការបំផុសប្រវេណីស្នេហាជាតិ សាមគ្គីផ្សារភ្ជាប់ ចលនាជនរួមជាតិសកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ផ្តើមពីនោះ អ្នកមានប្រជាប្រិយបន្តក្លាយជាកម្លាំងស្នូល ព្រួតដៃកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារសន្តិសុខប្រទេស និងរក្សាធ្លុងមហាសាមគ្គីទូទាំងជនជាតិ” - លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ មានប្រសាសន៍ឱ្យដឹងដូច្នេះ៕
ថាញឡុង-លីសៀ