កីឡា - ទេសចរណ៍ ទេសចរណ៍

31/01/2023 - 08:46

បាក​លីវ​អភិវឌ្ឍ​ទេស​ចរណ៍​

ឆ្នាំ​២០២២ ផ្នែក​ទេស​ចរណ៍​ខេត្ត​បាក​លីវ កំ​ពុង​មាន​ជំហាន​អភិវឌ្ឍ​និង​ខិត​ខំ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​មួយ​ ​ក្នុង​ចំ​ណោម​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ភ្ញៀវទេស​ចរមក​ទស្សនា​កម្សាន្ត​និង​គោ​រព​បូជាព្រះ​ម៉ែគង់​ស៊ី​អីម។

ភ្ញៀវ​ទេស​ចរមក​ទស្សនា​កម្សាន្ត​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ។

ខេត្ត​បាក​លីវ មាន​សំ​ណង់​វប្បធ​ម៌​ កេរ​ដំណែល​ប្រវត្តិ​សាស្រ្ត​និង​ទំ​នៀម​ទម្លាប់​ជា​ច្រើន​ បាន​កកើត​ឡើង​ពី​ការ​រួម​រស់​​ជា​មួយ​គ្នា​នៃ​សហ​គមន៍​ជន​ជាតិ​ទាំង​ ៣ កិញ ខ្មែរ​ ចិន​ ដោយ​មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​ល្បីៗ​ជា​ច្រើន​ ដូច​ជា៖ វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ បដិមា​ព្រះ​ម៉ែគង់​ស៊ី​អីម វិហារ​តាក់​សី ផ្ទះ​អ្នក​សង្ហា​បាក​លីវ មណ្ឌល​អនុ​ស្សាវ​រីយ៍​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ និង​កវី​និពន្ធ​ កាវ​វ៉ាន់​ឡូវ​ មណ្ឌល​វា​យោ​អគ្គិសនី​ឆ្នេរ​សមុទ្រ ។ល។ មក​ទល់​បច្ចុប្បន្ន​ ខេត្ត​មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​ចំ​នួន​ ១០/៤៣ ត្រូវ​បាន​សម្ព័ន្ធ​សមាគម​ទេស​ចរណ៍​ទទួល​ស្គាល់​ជារមណីយ​ដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ និង​មាន​ចំ​នួន​ច្រើន​ជាង​​គេ​បើ​ប្រៀប​នឹង​បណ្ដា​ខេត្ត​ ក្រុង​ នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ 

ឆ្នាំ​ ២០២២ សរុប​ចំ​ណូល​ពី​ទេស​ចរណ៍​របស់​ខេត្ត​សម្រេច​ ៣.២៥០ ពាន់​លាន​ដុង​ សម្រេច​ ១០៨% ផែន​ការ​ឆ្នាំ​។ ឆ្នាំ​កន្លង​ ខេត្ត​ទទួល​ភ្ញៀវ​ទេស​ចរ​បាន​ជិត ​៣,៦៧ លាន​លើក​នាក់​ ក្នុង​នោះ​ ភ្ញៀវ​ទេស​ចរ​ប្រើ​ប្រាស់​សេវា​កម្ម​ស្នាក់​នៅ​ជាង​ ១,៦៥ លាន​លើក​នាក់​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ មាន​ប្រមាណ​ ៣.៥០០ លើក​នាក់​។ ពិសេស​ ក្នុង​”ទិវាបុណ្យ​វប្ប​ធម៌​និង​ទេស​ចរណ៍​ ខេត្ត​បាក​លីវ” រយៈ​ពេល​កន្លង​ មាន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ប្រមាណ​ ៥០.០០០ លើក​នាក់​ ក្នុង​នោះ​ មាន​ភ្ញៀវ​ទេស​ចរ​ប្រើ​ប្រាស់​សេវា​កម្ម​ស្នាក់នៅ​ជាង​ ៥.០០០ លើក​នាក់​។ អ្នក​ស្រី​ត្រឹង​ធីឡាង​ភឿង​ នាយិកា​មន្ទីរ​វប្បធម៌​-ព័ត៌​មាន​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ ឱ្យ​ដឹង​៖ “ខេត្ត​កំ​ណត់​ច្បាស់​វិស័យ​ទេស​ចរណ៍​ជា​សសរ​ស្ដម្ភ​មួយ​ក្នុង​ចំ​ណោម​សសរ​ស្ដម្ភ​ទាំង​ប្រាំ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​ សង្គម​ ជា​ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ បច្ចុប្បន្ន​ វិស័យ​ទេស​ចរណ៍​ខេត្ត​មាន​ជំហាន​អភិវឌ្ឍន៍​ខ្លាំង​បង្គួរ ចំ​នួន​ភ្ញៀវ​ទេស​ចរកើន​ឡើង​ជា​មធ្យម​ភាគ​ប្រមាណ​ ២២% សរុប​ចំ​ណូល​ពី​ភ្ញៀវទេស​ចរ​កើន​ឡើង​ជា​មធ្យម​ភាគ​ប្រមាណ​ ២០%។  គិត​ពី​ទំ​ហំចំ​នួន​ភ្ញៀវ​ទេស​ចរ​ប្រចាំ​ឆ្នាំ​ និង​សរុប​ចំ​ណូល​ពី​ទេស​ចរណ៍​ ខេត្ត​បាក​លីវ​បច្ចុប្បន្ន​ ឈរ​ចំ​ណាត់​ថ្នាក់​ទី ៥ បើប្រៀប​ជា​មួយ​នឹង​បណ្ដាខេត្ត​ ក្រុង​នានា​ក្នុង​តំ​បន់​”។

តាម​ប្រសាសន៍​លោក​ផាង​ថាញ​យ្វី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​បាក​លីវ ទិស​ដៅ​ដល់​ឆ្នាំ​ ២០២៥ បាក​លីវនឹង​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង ​៧ លាន​លើក​នាក់​ សរុប​ចំ​ណូល​សម្រេច​ជាង​ ១០.០០០ ពាន់​លាន​ដុង​ រួម​ចំ​ណែក​ពី ​៧ដល់​ ៩%ចូល​ GRDP របស់​ខេត្ដ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករចំ​នួន​ ៣០.០០០ នាក់​; មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​ចំ​នួន​ ១៥ មណ្ឌល​ទេស​ចរណ៍​ថ្នាក់​ខេត្ត​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ និង​ឋិត​ក្នុង​បញ្ជី​ឈ្មោះ​តំ​បន់​មាន​សក្ដា​នុភាព​អភិវឌ្ឍ​ទេស​ចរណ៍​ជាតិ​។ រយៈ​ពេល​ខាង​មុខ​ ខេត្ត​បន្ត​ជំរុញ​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេស​ចរណ៍​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ និង​សេវា​កម្ម​ទេស​ចរណ៍​។ ព្រម​ជា​មួយ​នោះ​ អំ​ពាវ​នាវ​ការ​វិនិ​យោគ​ អភិវឌ្ឍ​មណ្ឌល​ទេស​ចរណ៍​ តំ​បន់​ទេស​ចរណ៍​ ជា​ពិសេស​ គឺ​អេកូ​ទេស​ចរណ៍​តំ​បន់​មាត់​សមុទ្រ គួបផ្សំ​នឹង​វាយោ​អគ្គិសនី​ និង​សេវា​កម្ម​កម្សាន្ត​កម្រិត​ខ្ពស់​តាម​ឆ្នេរ​សមុទ្រ៕  

                លីធាន​ - ថាច់ធី

 

 

ចែករំលែកអត្ថបទ