មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/01/2023 - 10:11

ដាំ​បន្លែ​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​

កសិករ​ឃុំ​ង៉ុក​បៀង​ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ កំ​ពុង​មមា​ញឹក​ថែទាំ​បន្លែ​បង្ការ​គ្រប់​ប្រភេទ​ ពិសេស​គឺ​បន្លែ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០២៣។

កសិករ​នៅ​ភូមិ​ព្រៃ​វល្លិ ចុះ​ពូជ​បន្លែ​បង្ការ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។

រដូវ​បន្លែ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ កសិករ​នៅ​ឃុំ​ង៉ុក​បៀង​ ចុះ​ពូជ​ដាំ​ដំ​ណាំ​ប្រមាណ​ ៣៧៥ ហិក​តា ប្រ​មូល​ផ្ដុំ​នៅ​ភូមិ​ប្រាង្គ ភូមិ​ព្រៃវ​ល្លិ ភូមិ​ទឹក​ហូរ និង​ភូមិ​កំ​ពង់​សាលា​។ ក្នុង​រដូវ​ដាំ​ដុះ​នេះ​ គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ង៉ុក​បៀង​ បាន​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ពូជដំ​ណាំ​មៀង​ណាម​ ក្រុម​ហ៊ុន​ Sygenta ធា​នា​ម៉ៅ​ទិញ​ ៩០ ហិក​តា មាន​ដូច​៖ ឪឡឹក ស្ពៃ​គ្រប់​ប្រភេទ​ ត្រាវ ដំឡូង​ជ្វា ម្រះ សណ្ដែក​ដី​។ល។

លោក​ គឹម​ថឿង នៅ​ភូមិ​ព្រៃ​វល្លិ ឱ្យ​ដឹង​៖ “ការ​ដាំ​បន្លែ​បង្ការសម្រាប់​លក់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ដាំ​ស្ពៃ​ជើង​ទា ម្រះ សណ្ដែក​ដី​ចំ​នួន​ ៨ កុង​។ រដូវ​នេះ​អា​កាស​ធាតុ​អំ​ណោយ​ផល​បង្គួរ សត្វ​ល្អិត​មិន​សូវ​បំ​ផ្លាញ សង្ឃឹម​ថា​នឹង​បាន​ផល​កាក់​កប​។ តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ​ ក្នុង​អំ​ឡុង​ថ្ងៃ​ ២៥-២៧ ខែ​១២ (ចន្ទ​គតិ​វៀត​ណាម​) ដំ​ណាំ​នឹង​ដល់​ពេល​ប្រមូល​ផល​ សព្វ​ថ្ងៃ​ ស្ពៃ​ជ្រក់​មាន​តម្លៃ​ពី​ ១៥.០០០- ១៧.០០០ ដុង​/គីឡូ​ក្រាម ម្រះ​តម្លៃ​ពី​ ១៧.០០០- ១៨.០០០ ដុង​/គីឡូ​ក្រាម សណ្ដែក​ដី​តម្លៃ​ពី​ ១៥.០០០ - ១៦.០០០ ដុង​/គីឡូ​ក្រាម។ យោង​តាម​ឈ្មួញ​កណ្ដាល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ តម្លៃ​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​នឹង​កើន​ឡើង​ប្រមាណ​ ៣០% ។ ជា​មួយ​នឹង​ផ្ទៃដី​ ដាំបន្លែ​បង្ការ​ចំ​នួន​ ៨ កុង​ ប្រសិន​បើ​ថែ​ទាំ​បាន​ល្អ​ តម្លៃ​លំ​នឹង​ដូច​សព្វ​ថ្ងៃ​ ក្រោយ​ពី​ទូទាត់​ចំ​ណូល​ចំ​ណាយ​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​ប្រមាណ​ ៤០ លាន​ដុង​”។

អ្នក​មីង​ សើុង​ធី​ចិន្ដា អ្នក​ធ្វើ​ឈ្នួល​ប្រ​មូល​ផល​បន្លែ​នៅ​ភូមិ​ព្រៃ​វល្លិ ឱ្យ​ដឹង​៖ “គ្រួសារ​ខ្ញុំ​តែង​ទៅ​ធ្វើ​ការ​ឈ្នួល ទើប​ខ្ញុំ​បង្កើត​ក្រុម​ធ្វើ​ការ​ឈ្នួល មាន​សមា​ជិក ១០ នាក់​ ក្រុម​តែង​ទទួល​ប្រ​មូល​ផល​បន្លែ​បង្ការ ដោយ​យក​ថ្លៃ​ឈ្នួល​ប្រ​មាណ​ ៦,៥ លាន​ដុង​/ហិក​តា។ រៀង​រាល់​ថ្ងៃ​ ក្រុម​ប្រមូល​ផល​បន្លែ​បង្ការ​របស់​កសិករ​ប្រមាណ​ ១ ហិក​តា គិត​មធ្យម​ភាគ​ក្នុង​សមា​ជិក​ម្នាក់​ៗ រក​បាន​ប្រាក់​ចំ​ណូល​ប្រមាណ​ ៦៥០.០០០ ដុង​ /ថ្ងៃ​”។

លោក​ ង្វៀង​វ៉ាន់​ហុង​ ប្រធាន​សមា​គមក​សិករ ឃុំ​ង៉ុក​បៀង​ ឱ្យ​ដឹង​៖ “ដោយ​កំ​ណត់​ច្បាស់​ថា បន្លែបង្ការ គឺ​ប្រភេទ​ដំណាំសំ​ខាន់​ម្យ៉ាង​ក្នុង​ចំ​ណោម​ប្រភេទ​ដំណាំ​សំ​ខាន់​ៗរបស់​ឃុំ​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មាធិ​ការ​ប្រជា​ជន​ឃុំ​ ចង្អុល​ការ​សមា​គមក​សិករ ចលនា​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​មក​ដាំ​បន្លែ​បង្ការ។ បន្លែបង្ការដែល​កសិករជ្រើស​ដាំ​ដូច​ជា​ពោត​បង្កាត់​សណ្ដែក​ដី​ ម្រះ ត្រសក់​ ស្ពៃ​គ្រប់​ប្រ​ភេទ​។ ឆ្នាំ​ ២០២២ អា​ស្រ័យ​បន្លែ​បង្ការ​មាន​តម្លៃ​លំ​នឹង​ កសិករ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។ តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ឯក​ទេស​និង​កសិករ​ចំ​ពោះ​ផ្ទៃ​ដី​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ កសិករ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់់​លើស​ពី​ ៣-៤ ដង​បើប្រៀប​នឹង​ផ្ទៃដី​មិន​ទាន់​ផ្លាស់​ប្ដូរ​។ រៀង​រាល់​ឆ្នាំ​ ទូទាំង​ឃុំ​ដាំបន្លែ​បង្ការ ប្រ​មាណ​ ៩០០ ហិក​តា ចំ​ណែក​រដូវ​ដាំ​បន្លែ បង្ការ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ កសិករ​ចុះ​ពូជ​ប្រមាណ​ ៣៧៥ ហិក​តា។ ដើម្បី​ជួយ​កសិករ​ទទួល​បាន​ផល​កាក់​កប​ សមា​គម​កសិករ បាន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ឯក​ទេស​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​បន្លែ​បង្ការ ជួយ​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​”៕

                        សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ