ក្រុមការងាររបស់នគរបាលខេត្តអាងយ៉ាង ដឹកនាំដោយវរសេនីយ៍ឯក ឡេភូថាញ់ នាយករងនគរបាលខេត្ត ទើបអញ្ជើញទៅជួបសួរសុខទុក្ខ និងជូនថវិកាឧបត្ថម្ភដល់សមាគមខ្មែរ-វៀតណាមនៅខេត្តតាកែវនិងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងាររបស់នគរបាលខេត្តអាងយ៉ាង អញ្ជើញទៅជួបសួរសុខទុក្ខផ្ដល់ជូនថវិកាដល់សមាគមខ្មែរ-វៀតណាមនៅខេត្តតាកែវនិងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។
វរសេនីយ៍ឯក ឡេភូថាញ់ នាយករងនគរបាលខេត្តអាងយ៉ាង ឱ្យដឹង៖ បន្ទាប់ពីក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២២ អនុវត្តកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំក្រសួងនគរបាល នគរបាលខេត្តអាងយ៉ាង បានកសាងផែនការ ផ្សព្វផ្សាយអនុវត្ត។ ជាក់ស្ដែង នគរបាលខេត្តអាងយ៉ាង បានទទួលបដិសណ្ឋារៈគណៈប្រតិភូកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន ១២ ក្រុម អញ្ជើញមកទស្សនកិច្ច សួរសុខទុក្ខ ប្រសិទ្ធពរឆ្នាំថ្មី ពិភាក្សាការងារ និងចូលរួមកិច្ចប្រជុំតាមកាលកំណត់ជាមួយនឹងនគរបាលខេត្ត។ ពិសេស ក្នុងឱកាសខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ពង្រីកចំណងមិត្តភាពជាប្រវេណី រវាងនគរបាលខេត្តអាងយ៉ាងនិងកងកម្លាំងប្រដាប់អាវុធកម្ពុជា។ នគរបាលខេត្តអាងយ៉ាង បានដឹកនាំ រៀបចំកិច្ចជំនួប ផ្ដោះប្ដូរកីឡាជាមួយនគរបាលខេត្តតាកែវនិងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្រុងចូវ ដុក។
កាលពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ស្ថានភាពជំងឺ COVID-១៩ នៅបង្កប់កត្តាស្មុគស្មាញជាច្រើន នគរបាលខេត្តអាងយ៉ាង ក៏ដូចជានគរបាលស្រុក ទីរួមខេត្ត ក្រុងតំបន់ព្រំដែន តែងអញ្ជើញទៅជួបសួរសុខទុក្ខដល់កងកម្លាំង សមភាគីខាងមិត្ត នៅតាមបង្គោលព្រំដែនតំបន់ច្រកទ្វារព្រំដែនក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី គួបផ្សំជាមួយនឹងការឧបត្ថម្ភថវិកា គ្រឿងបរិក្ខារពេទ្យសម្រាប់បម្រើការងារ ប្រយុទ្ធប្រឆាំងជំងឺ ឆ្លងតាមរយៈនោះ រួមចំណែកបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ មិត្តភាពជាប្រវេណីរវាងភាគីទាំងពីរ សហការយ៉ាងស្អិតល្មួតក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងបទល្មើសតាមខ្សែបន្ទាត់ព្រំដែន។
ចាប់ពីដើមឆ្នាំ ២០២២ មក នគរបាលខេត្តអាងយ៉ាង បានឧបត្ថម្ភថវិកាជាង ២,៥ ពាន់លានដុង ដល់កម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ នគរបាលខេត្តអាងយ៉ាង តែងផ្ដល់ និងដោះដូរព័ត៌មាន ជាមួយនគរបាលខេត្តតាកែវនិងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា អំពីស្ថានភាពសកម្មភាពរបស់អង្គការប្រតិកិរិយានៅក្រៅប្រទេស ក្រុមជ្រុលនិយម ស្ថានការណ៍សន្ដិសុខសាសនា ជនជាតិ និងបទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន។ ក្រៅពីនោះ ក្នុងសកម្មភាពកិច្ចការបរទេសជាប្រចាំរបស់ភូមិភាគ កម្លាំងនគរបាល ក៏ចូលរួមយ៉ាងសកម្ម និងជាប្រចាំផងដែរ។
រយៈពេលប៉ុន្មានឆ្នាំកន្លង បញ្រ្ជាបអនុវត្តល្អទស្សនៈកិច្ចចង្អុលការរបស់បក្ស រដ្ឋ ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ចំពោះកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិយាយរួម និងសហប្រតិបត្តិការជាមួយនឹងភាគីប្រទេសមិត្តកម្ពុជា និយាយដោយឡែក នគរបាលខេត្តអាងយ៉ាង បានម្ចាស់ការសហប្រតិបត្តិការជាមួយនឹងកងកម្លាំងប្រដាប់អាវុធខេត្តតាកែវនិងខេត្តកណ្ដាល ក្នុងការធានាសន្ដិសុខសណ្ដាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន បង្កើនសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនទាំងសងខាង៕
យោងតាមកាសែតនគរបាលប្រជាជន-ថាច់ធី