26/12/2022 - 15:41

កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀក​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ សកម្ម​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ដំ​ណោះ​ស្រាយ​ សំ​ដៅ​អនុវត្ត​ជោគ​ជ័យ​ភារកិច្ច​យោ​ធា ការ​ពារ​មាតុ​ភូមិ​លើ​ភូមិ​សាស្ត្រ​។

 ​​ ហ្វឹកហ្វឺនដល់​កង​ប្រជាស្វ័យ​ត្រាណ​ឆ្លើយ​តប​នឹង​ភារកិច្ច​ត្រៀម​ប្រយុទ្ធ​។

លោក​ឡឹម​ម៉ួង​ហែន​រ៉ឺ​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀក​ហ្វា ឱ្យ​ដឹង​៖ “ឃុំ​ហ្វៀក​ហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ប្រ​មាណ​ ៣០% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ឃុំ​ ដោយ​កំ​ណត់​ច្បាស់​ត្រូវ​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ ហេតុ​នោះ​សាខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ ជា​និច្ច​កាល​តែង​ធ្វើ​ការ​បញ្ជ្រាប គ្រប់​សព្វ​និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ខ្លឹម​សារ​បទ​ដ្ឋាន​នៃ​ការ​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​។ ដូច្នេះ​ សាខា​ប​ក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ បាន​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​នយោ​បាយ​ សតិ​អា​រម្មណ៍​ ចរិយា​សម្បត្តិ​ សីល​ធម៌​បដិវត្ត​ន៍​ បង្កើន​ការ​ហ្វឹក​ហ្វឺន​យោ​ធា។ ពិសេស​ ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ ផ្តុំកម្លាំង​ដឹក​នាំ​ ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ភារ​កិច្ច​យោ​ធា ការ​ពារ​មាតុ​ភូមិ​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជំ​ហរយុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ សន្តិ​សុខ​ប្រជា​ជន​”។

កម្មាភិ​បាល​ យុទ្ធ​ជន​ជួយ​ប្រ​ជា​ជន​ដាំ​ផ្កា​តាម​ដងផ្លូវ​ភូមិ​ប្រា​សាទ​។

ឆ្នាំ​ ២០២២ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀក​ហ្វា បន្ត​រក្សាល្អ​ការ​ងារ​ត្រៀម​ប្រយុទ្ធ​ ក្តាប់​ច្បាស់​ស្ថាន​ភាព​លើ​ភូមិ​សាស្ត្រ​ សហ​ការ​នឹង​នគរ​បាល​ឃុំ​ រៀប​ចំ​ដើរ​ល្បាត​ការ​ពារ​ក្នុង​ទិវា​បុណ្យ​ទាន​ផ្សេង​ៗ ឬព្រឹត្តិ​ការណ៍​សំ​ខាន់​ៗក្នុង​ប្រ​ទេស​៘ លទ្ធ​ផល​គឺ​កង​កម្លាំង​បាន​រំ​សាយ​វង់​ល្បែង​ស៊ី​សង​ ៥ កន្លែង​ ទីតាំង​ជល់​មាន់​ ៦ កន្លែង​ ល្បែង​ខ្លា​ឃ្លោក​ ៣ កន្លែង​ ករណី​ប្រើ​ប្រាស់ឧបករណ៍​ឆក់​ត្រី​ចំ​នួន​ ៤ យុវ​ជន​ជុំ​គ្នា​ពេល​យប់​អា​ធ្រាត្រ​មាន​តម្រុយប្រ​ព្រឹត្ត​ខុស​ច្បាប់​ ២៥ ករណី; ការ​ងារ​ហ្វឹក​ហ្វឺន​សម្រេច​១០០%។

បង​សុើង​ង៉ុក​ឌិញ កង​សេនា​ជន​ចល័តឃុំ​ ឱ្យ​ដឹង​៖ “សាខា​ប​ក្សនៃ​គណៈ​បញ្ជា​ការ​យោ​ធា ឃុំ​បង្កើន​ការ​ឃោស​នា ចលនា​ម​ហា​ជន​អំ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ ថែម​ទាំង​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗមួយ​ចំ​នួន​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ការ​ងារ​អប់រំ​ លើក​កម្ពស់​ស្មារតី​យល់​ដឹង​ខាង​នយោ​បាយ​ សតិ​អា​រម្មណ៍​ដល់​កម្មាភិ​បាល​ និង​យុទ្ធ​ជន​ក្នុង​ទូទាំង​កង​កម្លាំងផង​ដែរ​។ ឆ្លង​តាម​រយៈ​ការ​ងារ​អប់រំ​ទ្រឹស្តី​នយោ​បាយ​ សតិអា​រម្មណ៍​ ធ្វើ​ឱ្យ​កម្មាភិ​បាល​យុទ្ធ​ជន​ក្នុង​អង្គ​ភាព​ តែង​មាន​ជំហរ​នយោ​បាយ​រឹង​មាំ​ ជម្នះការ​លំ​បាក​ ខិតខំពុះ​ពារ​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រគល់​ឱ្យ​”។

ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ រយៈ​ពេល​ខាង​មុខ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀក​ហ្វា បន្ត​ការ​បញ្ជ្រាប​ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​កិច្ច​ការ​យោ​ធា ការ​ពារ​មាតុ​ភូមិ​ ប្តេជ្ញា​ចិត្ត​បង្ក​ការ​វិវឌ្ឍ​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​ក្នុង​អង្គ​ភាព​ រួម​ចំ​ណែក​សម្រេច​ល្អ​ភារ​កិច្ច​៕

                          សើុងម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ