មហោស្រពតន្ត្រីភ្លេងពិណពាទ្យនិងរបាំប្រពៃណីខ្មែរនៅខេត្តបាកលីវ (ហៅកាត់ថា មហោស្រព) ទើបតែបញ្ចប់ដោយបន្សល់នូវចំណាប់អារម្មណ៍ល្អប្រសើរជាច្រើន។ ពិសេស មហោស្រពបានជួយជនរួមជាតិខ្មែរកាន់តែមានភាពជឿជាក់ក្នុងការអភិរក្សវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជនជាតិ។
ប្អូនៗក្រុមសិល្បៈវត្តអណ្ដូងចេកមាស សម្ដែងរបាំប្រជាប្រិយ។
មហោស្រព បានទាក់ទាញក្រុមសិល្បៈចំនួន ៨ មកពីស្រុក ទីរួមខេត្ត និងក្រុងទាំង ៧ ក្នុងខេត្ត។ ក្រុមសិល្បៈនីមួយៗចូលរួមប្រឡងប្រគំតន្ត្រីនិងរបាំប្រជាប្រិយ។ ដែលមានខ្លឹមសារស្ងើចសរសើរបក្ស ស្ងើចសរសើរអ៊ំហូ; ស្ងើចសរសើរប្រវេណីសាមគ្គីរួបរួមគ្នា រវាងសហគមន៍ជនជាតិទាំង ៣ កិញ-ខ្មែរ-ចិន ក្នុងការតស៊ូ កសាង និងការពារមាតុភូមិ ការពារកោះ សមុទ្ររបស់មាតុភូមិ ដំណាក់កាលកសាងនិងអភិវឌ្ឍរបស់ភូមិភាគ។ មហោស្រព ត្រូវបានរៀបចំឡើងសំដៅអភិរក្សតម្លៃវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងភូមិសាស្រ្តខេត្ត។ នេះជាឱកាសសម្រាប់កូនចៅជនរួមជាតិខ្មែរពង្រីកស្នាដៃសិល្បៈ ព្រួតដៃថែរក្សាវប្បធម៌ដ៏ថ្លៃថ្លារបស់ជនជាតិ។ ទន្ទឹមនឹងនោះ ដើម្បីមាមីងកម្សាន្តអារម្មណ៍ជាមួយនឹងបទភ្លេង ចម្រៀង ក្បាច់រាំប្រពៃណីរបស់ជនជាតិ; ព្រួតដៃ អភិរក្សវប្បធម៌ដ៏ថ្លៃថ្លានិងកសាងចលនាវប្បធម៌ សិល្បៈក្នុងតំបន់ជនរួមជាតិខ្មែរឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
របាំឆៃយុាំរបស់ក្រុមសិល្បៈវត្តអណ្ដូងចេកមាស។
ភ្លេងពិណពាទ្យ តែងបានប្រគំក្នុងពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរ។
ប្អូនឡេបាវចូវ អាយុ ១១ ឆ្នាំ សមាជិកក្រុមភ្លេងវត្តអណ្ដូងចេកមាស ស្រុកហ្វាប៊ិញ ឱ្យដឹង៖ “ប្អូនសប្បាយណាស់ ពេលបានវត្តជ្រើសចូលក្រុម ដើម្បីហ្វឹកហាត់រាំនិងច្រៀង។ បន្ទាប់ពីធ្វើការហាត់សម្ដែង ប្អូនចេះក្បាច់របាំ រាំវង់ រាំប្រពៃណី។ល។ ម៉្លោះហើយ ប្អូនកាន់តែមានមោទនភាពនិងស្រឡាញ់វប្បធម៌ប្រពៃណីរបស់ជនជាតិ”។ ចំណែកលោកយឺយ៉ាន នៅឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ឱ្យដឹង៖ “ខេត្តរៀបចំមហោស្រព មាមីងខ្មែររីករាយគ្រប់គ្នា ពីព្រោះបានកម្សាន្តអារម្មណ៍ជាមួយបទភ្លេង របាំនិងចម្រៀងរបស់ជនជាតិ។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ បង្កលក្ខណៈដល់ជនរួមជាតិខ្មែរមានឱកាសបានដោះដូរ រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីព្រួតដៃគ្នា ថែរក្សាវប្បធម៌ប្រពៃណីពីជំនាន់មួយទៅជំនាន់មួយ”។
លោកស្រីត្រឹងធីឡាងភឿង នាយិកាមន្ទីរវប្បធម៌ ព័ត៌មាន កីឡានិងទេសចរណ៍ ឱ្យដឹង៖ “ជនរួមជាតិខ្មែរ មានឃ្លាំងឧបករណ៍ភ្លេង របាំ ដ៏សម្បូរបែបនិងល្អផូរផង់។ ក្នុងនោះ ឧបករណ៍ភ្លេងពិណពាទ្យត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗក្នុងវត្តអារាម ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ភ្លេងពិណពាទ្យ ចម្រៀងនិងក្បាច់រាំ បានក្លាយជាចំណីអារម្មណ៍ មិនអាចខ្វះបាននៅតាមភូមិស្រុករបស់ជនរួមជាតិខ្មែរ”៕
លីធាន - ថាច់ធី