កីឡា - ទេសចរណ៍ ទេសចរណ៍

12/12/2022 - 14:46

ស្រ​ណោះ​ហោយ​អាង

មាន​អ្នក​ខ្លះ​នឹក​ហោយ​អាង ពី​ព្រោះ​ចូល​ចិត្ត​ ពិ​សា​កៅ​ឡៅ អ្នក​ខ្លះ​ចូល​ចិត្ត​គន់​មើល​ផ្កា​ក្រ​ដាស់ ដំបូង​ក្បឿង​ដុះ​ស្លែ។ល។ ព្រោះ​ថា​អ្វី​ៗ​នៅ​ទី​នេះ ហាក់​មាន​ភាព​ស្និទ្ធ​ស្នាល ភ្ញៀវ​ទេស​ចរម​ក​កាន់​ក្រុង​ហោយ​អាង​ហាក់​ដូច​បាន​ត្រឡប់​មក​ស្រុក​កំ​ណើត​ដែរ។ ហេតុ​នោះ ក្រុង​បុរាណ​ហោយ​អាង តែង​មាន​មនុស្ស​ម្នា​អ៊ូ​អរ​ទៅ​មក​។

រូប​ថត​មួយ​ចំ​នួន​នៅ​ក្រុង​បុរាណ​ហោយ​អាង។

ក្រុង​បុរាណ​ហោយ​អាង​សក្ដិ​សម​ជា​មួយ​នឹង​ឈ្មោះ​ហៅ គឺ​មាន​ភាព​ចំ​ណាស់​កាន់​ស្លែ។ នៅ​ទី​នេះ​បាន​រំលើក​ឡើង​ពី​សម័យ​កាល​មួយ​ដ៏​យូរ​លង់។ បរិយា​កាស​ហាក់​កន្លង​ទៅ​យឺត ការ​មិន​អន្ទះ​អន្ទែង​របស់​ប្រ​ជា​ជន​ក្រុង​បុរាណ ធ្វើ​ឱ្យ​ពេល​វេលា​នៅ​ទី​នេះ​ហាក់​បី​ដូច​នៅ​ទ្រឹង។

ត្រ​ឡប់​ទៅ​អតីត​កាល​ ភ្ញៀវ​ទេស​ចរ​ច្បាស់​ជា​ពិបាក​ជឿ​ណាស់ ដ្បិត​នៅ​ទី​នេះ​ធ្លាប់​ជា​កំ​ពង់​ផែ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ដ៏​អ៊ូ​អរ​មួយ​របស់​ភូមិ​ភាគ​កណ្ដាល​និយាយ​ដោយ​ឡែក និង​ទូទាំង​ប្រទេស​និយាយ​រួម។ យោង​តាម​ក្រុម​អ្នក​ប្រ​វត្តិ​វិទូនេះ​គឺ​ជា​កន្លែង​កប៉ាល់​មក​ពី​ជុំ​វិញ​ពិភព​លោក​ ចូល​ចត​ដើម្បី​យក​ទឹក​សាប​ពី​អណ្ដូង​នៅ​ហោយ​អាង។ ព្រម​ទាំង​ដោះ​ដូរ​ទំ​និញ មាន​ដូច​៖ គុជ​ខ្យង ភ្លុក​ដំរី ខ្លឹម​ចន្ទន៍ សូត្រ​ជា​ដើម​។ ព្រោះ​ហេតុ​ដូច្នោះ កំ​ពង់​ផែ​ពាណិជ្ជ​កម្ម​ហោយ​អាង​កាន់​តែ​មាន​ភាព​អ៊ូ​អរ​។

តាម​គន្ថនិទ្ទេស​បុរាណ ក្រុម​អ្នក​បុរាណ​វិទូ​បាន​រក​ឃើញ​វត្ថុ​បុរាណ​មាន​ដូច​ជា​គ្រឿង​ព័រ​សឺ​ឡែន​ចាម​ចិន​ អា​រ៉ាប់​ឬ​គ្រឿង​អលង្ការ ដែល​មាន​ប្រ​ភព​ពី​មជ្ឈិម​បូព៌ា ប្រ​ទេស​ឥណ្ឌា។  នៅ​ពេល​ដែល​មនុស្ស​ម្នា​មក​ពី​ជុំ​វិញពិភព​លោក​ចូល​មក​ បាន​ញុាំង​ឱ្យ​ហោយ​អាង​មាន​មុខ​ម្ហូបអា​ហារ​យ៉ាង​សម្បូរ​បែប ពិសេស​គឺ​ម្ហូប​កៅ​ឡៅ មីក្វាង នំចាក់​អំ​បែង​ចៀន​ស្រួយ។ល។

ក្រោយ​ពីបំ​បែក​ចេញ​ពី​ខេត្ត​ក្វាង​ណាម​-ដា​ណាំង ហោយ​អាង​បច្ចុប្បន្ន​ចំ​ណុះ​ខេត្ត​ក្វាង​ណាម​ ប៉ុន្តែ​មាន​ចម្ងាយ​ជាង ៤០ គីឡូ​ម៉ែត្រ​ពី​ក្រុង​ដា​ណាំង។ ឆ្នាំ ១៩៩៩ ហោយ​អាង​បាន​អង្គ​ការ​ Unesco ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធ​ម៌ពិភព​លោក​។ កន្លែង​នេះ​មាន​ភាព​ល្បី​ខ្ចរ​ខ្ចាយ ដោយ​ភាពស្រស់​ស្អាត​នៃ​ស្ថា​បត្យ​កម្ម​ប្រ​ពៃណី។ ជួរ​ផ្ទះ​ប្រក់​ក្បឿង​ស្រោប​ដោយ​ស្លែ ដុំ​ឥដ្ឋ​នីមួយៗ​ត្រូវ​បាន​លាប​ពណ៌​តាម​ពេល​វេលា។ ជា​ពិសេស​ទៀត ដើម​ផ្កា​ក្រដាស់ ដើម​ឈើ​ធំ​តាម​ផ្លូវ​តូច​ៗ​និង​ខ្លី ត្រូវ​បាន​បែង​ចែក​និងរៀប​ចំ​ដូច​ក្ដារ​អុក។ ភ្ញៀវ​ទេស​ចរ​អាច​ជួល​កង់ ជិះ ឬដើរ​កម្សាន្ត​ជុំ​វិញ រួច​មក​កាន់​មាត់​ទន្លេ កន្លែង​ដែល​មាន​វត្ត​ស្ពាន ដែល​តភ្ជាប់​ផ្លូវ​ង្វៀង​ធីមិញ​ខាយ​និង​ត្រឹង​ភូ។ រូប​ភាព​វត្ត​ស្ពាន​ត្រូវ​បាន​បោះ​ពុម្ព​លើ​ក្រដាស់​ប្រាក់ polyme ២០.០០០ ដុង ដែល​យើង​រាល់​គ្នា​កំ​ពុង​ប្រើ​ប្រាស់។

មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​ជ្រើស​មក​កម្សាន្ត​ក្រុង​ហោយ​អាង​ក្នុងពេល​រាត្រី ដើម្បី​គន់​មើល​ជួរ​ចង្កៀង​ក្រហម​ព្យួរ​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ​ហោយ​អាង​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត​នៅ​ពេល​ថ្ងៃ ហេតុ​នោះ​ភ្ញៀវ​ទេស​ចរ​អាច​ថត​រូប​តាម​ការ​ពេ​ញចិត្ត​៕

                                 ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ