ប៉ុស្ដិ៍ការពារព្រំដែនអាងថាញ់បា កងទ័ពការពារព្រំដែនសុកត្រាំង អនុវត្តមានប្រសិទ្ធភាពនូវខ្លឹមសារដែលបានចុះហត្ថលេខាលើលក្ខន្តិកៈនៃកិច្ចសហការជាមួយស្រុកកូវឡៅយុង ដើម្បីអនុវត្តឱ្យបានល្អនូវភារកិច្ចគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យសន្ដិសុខព្រំដែនសមុទ្រ។
កម្មាភិបាលការពារព្រំដែនល្បាតត្រួតពិនិត្យសន្ដិសុខព្រំដែនសមុទ្រ។
អនុវត្តលក្ខន្ដិកៈនៃកិច្ចសហការ គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្តសុកត្រាំង និងគណៈកម្មាធិការបក្សស្រុកកូវឡៅយុង បានពិភាក្សា ឯកភាពរាល់វិធានការអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លើតំបន់ព្រំដែនសមុទ្រ។ ផ្ដុំកម្លាំងដឹកនាំអនុវត្តសម្រេចល្អនូវភារកិច្ចគ្រប់គ្រងតំបន់ព្រំដែនសមុទ្រ; ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចលើភូមិសាស្រ្តប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព មិនឱ្យកើតមានចំណុចក្ដៅ; បង្កើនការកសាងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ពង្រឹងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ផ្សព្វផ្សាយដើម្បីប្រជាជនយល់ច្បាស់ពីឧបាយកលសកម្មភាពរបស់អានុភាពអមិត្តខាងក្រៅ ចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ។
កម្មាភិបាលការពារព្រំដែន សហការជាមួយនឹងភូមិភាគកសាងស្ពានជនបទ
នៅស្រុកកូវឡៅយុង។
តាមប្រសាសន៍វរសេនីយ៍ត្រី ឡេវ៉ាន់បាំង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនអាងថាញ់បា ប៉ុស្ដិ៍ការពារព្រំដែនទទួលបន្ទុកនៅឃុំចំនួន ២ គឺអាងថាញ់បានិងអាងថាញ់ណាម ម្ល៉ោះហើយ រៀងរាល់ឆ្នាំមានកម្មាភិបាល យុទ្ធជនរាប់រយលើកនាក់អនុវត្ត “ច្បាម ៣ រួម ៤” ដើម្បីផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពរាល់កម្មវិធី គម្រោងនៅលើភូមិភាគ។ តួយ៉ាងដូច៖ ចលនា “កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី” “បុណ្យចូលឆ្នាំកងទ័ពប្រជាជន” កម្មវិធី “ចូរសម្អាតសមុទ្រ” “ជំរុញដំណើរប្អូនទៅសាលា” “រួមដំណើរជាមួយនឹងនារីព្រំដែន” ទម្រង់ជូនគោពូជដល់គ្រួសារខ្មែរក្រីក្រ ធានាបុលទុនជូនប្រជាជនផលិតកម្ម លក់ដូរ ។ល។ ទន្ទឹមនឹងនោះ កម្មាភិបាលការពារព្រំដែននៅទាំងសហការជាមួយនឹងកងប្រជាស្វ័យត្រាណ នគរបាល និងប្រជាជនចូលរួមយាម ដើរល្បាតការពារសន្តិសុខព្រំដែនសមុទ្រ; រួមកម្លាំងពលកម្មរាប់ពាន់ថ្ងៃ ជួយប្រជាជនជម្នះផលប៉ះពាល់នៃគ្រោះធម្មជាតិ មានដូច៖ ទឹកជំនន់ ខ្យល់កំបុតត្បូងនិងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ល។
លោកង្វៀងថាញ់កុង អនុលេខានៃគណៈកម្មាធិការបក្សស្រុកកូវឡៅយុង ឱ្យដឹង៖ “ការអនុវត្តហ្មត់ចត់លក្ខន្ដិកៈនៃកិច្ចសហការបាននាំមកប្រសិទ្ធភាពជាក់ស្ដែង។ មានដូច៖ ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តនៃតំបន់ព្រំដែនសមុទ្រមានស្ថិរភាព រឹងមាំ; ស្មារតីភ្ញាក់រលឹករបស់ប្រជាជនពីការការពារសន្តិសុខព្រំដែនជាតិ ក្នុងនោះមានព្រំដែនសមុទ្របានកើនឡើង; ប្រព័ន្ធនយោបាយមូលដ្ឋានត្រូវបានធ្វើឱ្យសុក្រឹត ប្រជាជនលំនឹងចិត្តពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច ជីវភាពត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស គឺមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែស្អិតល្មួត និងព្រួតដៃការពារសន្ដិសុខព្រំដែនសមុទ្រ”៕
លីធាន - ថាច់ធី