ជារៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មី ខែកក្តិក ជនជាតិខ្មែរតែងប្រារព្ធពិធីបុណ្យសំពះព្រះខែ។ ពិធីបុណ្យនេះធ្វើឡើងនៅតាមវត្តឬគេហដ្ឋាន អាស្រ័យតាមទម្លាប់នៅភូមិភាគនីមួយៗ។ ពិធីបុណ្យនេះ គឺសម្ដែងពីការដឹងគុណចំពោះព្រះចន្ទ ដែលផ្តល់នូវភាពត្រជាក់ត្រជំដល់មនុស្ស ផ្តល់ឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះបានផលល្អ មនុស្សម្នាមានជីវភាពសុខដុមរមនា សុភមង្គល។ល។ ម៉្យាងពិធីបុណ្យនេះ ក៏មានកិច្ចខមាទោស ដ្បិតនៅក្នុងការពលកម្មផលិត ប្រជុំជីវភាព មនុស្សម្នាមានការគាស់កាយ ជីកចាំង ងូតលាង បោកគក់ ធើ្វឱ្យសៅហ្មងដល់ព្រះគង្គានិងព្រះធរណីជាដើម។ មាមីងជនជាតិខ្មែរតែងរៀបតង្វាយដែលជាកសិផលផ្សេងៗ មានដូចជា អំបុក ចេក ដូង ដំឡូង ត្រាវ ក្រូច អំពៅ នំលោកខែ។ល។ ដើម្បីសែន។ ខាងក្រោមនេះ គឺរូបភាពមួយចំនួននៃពិធីសំពះព្រះខែរបស់ជនជាតិខ្មែរនៅខេត្តសុកត្រាំង៕
លីធាន-បកប្រែ៖ សុផន
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221109/images/khmer/80.gif)
ពេលព្រះចន្ទរះឡើងខ្ពស់ មានពន្លឺពេញវង់ មាមីងខ្មែរចាប់ផ្តើមប្រារព្ធពិធីសំពះព្រះខែ។
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/81.gif)
លោកអាចារ្យប្រារព្ធពិធីសំពះព្រះខែ។
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/82.jpg)
តង្វាយក្នុងពិធីសំពះព្រះខែ។
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/84.gif)
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/83.gif)
ពេលបញ្ចប់ពិធីសំពះព្រះខែ មាមីងខ្មែរក៏ធ្វើពិធីអកអំបុកដល់កូនចៅ និងសួរពីបំណង់ប្រាថ្នានៅអនាគត។
![ពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/85.gif)
មាមីងខ្មែរធ្វើពិធីសំពះព្រះខែនិងអកអំបុកនៅតាមគេហដ្ឋាន។