31/10/2022 - 14:23

រក្សា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​

ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ​ លើក​ទី ៨ នៅ​ខេត្ត​សុក​ត្រាំង​ និង​ពិធី​បុណ្យ​អក​អំ​បុក​អុំ​ទូក​ លើកទី ៥ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ (ហៅ​កាត់​ថា​ ទិវា​បុណ្យ​) បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៨ ខែវិច្ឆិកា​ ឆ្នាំ​២០២២។​

សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ខ្មែរ​ជាព្រឹត្តិ​ការណ៍​មួយ​ក្នុង​ទិវា​បុណ្យ​។​

ពិធី​បណ្ដែត​ប្រ​ទីប លើ​ដងព្រែក​ Maspero ក្រុង​សុក​ត្រាំង​។​

បើក​ទិវា​បុណ្យ​នៅ​ល្ងាច​ថ្ងៃ​ទី ៦ ខែវិច្ឆិកា​ ក្រោម​បធាន​បទ​ “អភិ​រក្ស​ និង​លើក​តម្កើង​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ សម​ភាព​ និង​សាម​គ្គី​ភាព​” និង​បិទ​នៅ​ល្ងាច​ថ្ងៃ​ទី ៨ ខែវិច្ឆិកា​។​ ដោយ​ឡែក​ពិធី​ប្រ​ណាំង​ទូក​-ង នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៧ និង​ទី៨ ខែវិច្ឆិកា​ខាង​មុខ​នេះ​ ដោយ​មាន​ទូក​-ង បុរស​-ស្ត្រី​ចំ​នួន​ ៥៦ ទូក​ នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​។​ ទូក​-ងផ្នែក​ខាង​នារី​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក ​១.០០០ ម៉ែត្រ ចំ​ណែក​ទូក​-ងផ្នែក​ខាង​បុរស​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.២០០​ម៉ែ​ត្រ។​

លោក​ត្រឹង​មិញ​លី នាយក​មន្ទីរ​វប្ប​ធម៌​ កីឡានិង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​៖ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទិវា​បុណ្យ​ មាន​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​រហូត​ដល់​ ២១ បាន​ប្រ​ព្រឹត្ត​ឡើង​។​ ក្នុង​នោះ​ មាន​សកម្ម​ភាព​លេច​ធ្លោ​ជា​ច្រើន​ ដូច​ជា​៖ ការ​តាំង​ពិព័រណ៍​ ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​វប្ប​ធម៌​ប្រ​ពៃណី​; ផ្សារ​ណាត់​ជំរុញ​ពាណិជ្ជ​កម្ម​ផលិត​ផល OCOP និង​ផលិត​ផល​ពិសេស​នៅ​តំ​បន់​នានា​នៃ​ខេត្ត​សុក​ត្រាំង​; សមោសរ​វប្ប​ធម៌​មហា​ជន​; សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ខ្មែរ​; សម្តែង​បង្ហាញ​ ឧទ្ទេស​នាម​ពីឈុត​ឆាក​នៃ​ពិធី​បុណ្យ​  ពិធី​កិច្ច​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​និង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​។​ សម្តែង​វប្ប​ធម៌​ សិល្បៈ​បម្រើ​មហា​ជន​; ដាក់​តាំង​ ច្នៃ​និង​ឧទ្ទេស​នាម​មុខ​ម្ហូប​អា​ហា​រ; ប្រ​កួត​កីឡា​មហា​ជន​ចំ​នួន​ ៧ វិញ្ញា​សា ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​ទិវា​បុណ្យ​នេះ​ នឹង​មាន​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​បង្កើត​ កំ​ណត់​ត្រា​ ហ្គី​ណេស​វៀត​ណាម​ ចំ​ពោះ​ “វិញ្ញា​សាកីឡា​ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​ទូក​-ង និង​កីឡាករ-ការិ​នី​ចូល​រួម​ច្រើន​ជាង​គេ” និង​ប្រ​កាស​និមិត្ត​សញ្ញា​ទេស​ចរណ៍ខេត្ត​សុក​ត្រាំង​។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ លោក​ត្រឹង​វ៉ាន់​លូវ ប្រ​ធាន​គណៈ​កម្ម​ការ​រៀប​ចំ​ទិវា​បុណ្យ​ បាន​អះ​អាង​៖ នេះ​ជាទិវា​បុណ្យ​ដ៏​ធំ​មួយ​ ដោយ​មាន​ការ​ចូល​រួម​ពីខេត្ត​ ក្រុង​ចំ​នួន​ ១២ នៅ​ភូមិ​ភាគ​ខាង​ត្បូង​។​ អា​ស្រ័យ​ហេតុ​នេះ​ គណៈ​កម្ម​ការ​រៀប​ចំ​បាន​ចង្អុល​ការ​ដល់​សមាជិក​ពាក់​ព័ន្ធ​ ត្រូវ​ត្រៀម​រៀប​ចំ​ឱ្យ​បាន​ហ្មត់​ចត់​ ធានា​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ក្នុង​រយៈ​ពេល​ប្រ​ព្រឹត្ត​ឡើង​នៃ​ទិវា​បុណ្យ​។​ ខ្លឹម​សារ​នៃ​ទិវា​បុណ្យ​ត្រូវ​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​។​ ជា​ពិសេស​ គឺ​ពិធី​បើក​ដ៏​មហោឡារិក​ ពិសិដ្ឋ​និង​ត្រឹម​ត្រូវ​តាម​ប្រ​វត្តិ​សាស្រ្ត​។​

ជាង​នេះ​ទៅ​ទៀត​ ទិវា​បុណ្យ​គឺ​ជាឱកាស​សម្រាប់​សិប្ប​ករ តន្ត្រី​ករ សិល្បករ​ និង​កីឡា​ករ-ការិ​នីនៅ​ភូមិ​ភាគ​ខាង​ត្បូង​ បាន​ជួប​ប្រា​ស្រ័យ​ ដោះ​ដូរ​បទ​ពិសោធន៍​ក្នុង​ការ​អភិ​រក្ស​ និង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ ទំ​នៀម​ទម្លាប់​ដ៏​ល្អ​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ ក្នុង​សម័យ​សមាហរណ​កម្ម​ និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​៕​

                       យ្វីអាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ