31/10/2022 - 14:23

រៀន​ភា​សា​ខ្មែរ​ដើម្បី​ជិត​ដិតនិង​យល់​ប្រ​ជា​ជន​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ចូល​រួម​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ ដើម្បី​ជិត​ដិតនឹង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​រឹង​មាំ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ និង​រូប​ភាព​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ក្នុង​ទឹក​ចិត្ត​ជន​រួម​ជាតិ​។​

វរសេនីយ៍​ត្រី​ ហ្វិញ​ណែត​ កំ​ពុង​បង្រៀន​អក្សរ​ខ្មែរ​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ចាត់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ៣១ រូប​រៀន​អក្សរ​ខ្មែរ។​ ក្នុង​នោះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ក៏​បាន​រៀប​ចំ​បើក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​អង្គ​ភាព​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ ២៣ រូប​ ដទៃ​ពីនោះ​រៀន​តាម​គម្រោង​បណ្តុះ​បណ្តាល​អក្សរ​ខ្មែរ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ខេត្ត​សុក​ត្រាំង​។​ វរសេនីយ៍​ត្រី​ ហ្វិញ​ណែត​ ប្រ​ធាន​កង​នា​វិក ដែល​ទទួល​បន្ទុក​បង្រៀន​អក្សរ​ខ្មែរ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “បម្រើ​ការ​ងារ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច្នេះ​ការ​រៀន​អក្សរ​ខ្មែរ​គឺ​ចាំ​បាច់​ណាស់​; ជា​មធ្យោ​បាយ​ដើម្បី​“ស្តាប់​ប្រ​ជា​ជន​និយាយ​និយាយ​ប្រ​ជា​ជន​យល់​” ហើយ​ពេល​ចេះ​និយាយ​ភាសា​ខ្មែរ​ អាចនឹង​បង្ក​ទំ​នុក​ចិត្ត​ពីសំ​ណាក់​ប្រ​ជា​ជន​មក​លើ​កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​ផង​ដែរ​”។​

 ដើម្បី​មាន​គម្រោង​មេរៀន​មាន​គុណ​ភាព​នោះ​ វរសេនីយ៍​ត្រី​ ហ្វិញ​ណែត​ បាន​ដក​ស្រង់​យក​ខ្លឹម​សារ​មេរៀន​ឱ្យ​សម​ស្រប​ទៅ​នឹង​ភាព​ជាក់​ស្តែង​ ជិត​ដិតនឹង​ជីវ​ភាព​ ជួយ​ឱ្យ​កម្មា​ភិបាល យុទ្ធ​ជន​ងាយ​យល់​ និង​ស្រប​ជា​មួយ​នឹង​ភារ​កិច្ច​។​ អា​ស្រ័យ​ហេតុ​នោះ​ ក្នុង​ម៉ោង​រៀន​ តែង​បង្ក​បាន​ភាព​ទាក់​ទាញ​ ហើយ​ថ្នាក់​រៀន​កាន់​តែមាន​ភាព​ពុះ​ពោរ​។​ អនុ​សេនីយ៍​ទោ ង្វៀង​ឌាំង​ហ្វាង​ ប្រ​ធាន​កង​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​និង​បទ​ល្មើស​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​មនុស្ស​នៅ​ខេត្ត​ហា​ទិញ​ ម្ល៉ោះ​ហើយ​នៅ​ពេល​បាន​បញ្ជូន​មក​បំ​ពេញ​ភារ​កិច្ច​នៅ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ឧបសគ្គ​រារាំង​គឺ​មិន​ចេះ​ភាសា​ខ្មែរ​ បណ្តាល​ឱ្យ​ការ​ងារ​ជួប​ការ​លំ​បាក​ច្រើន​។​ ដូច្នេះ​ពេល​បាន​រៀន​អក្សរ​ខ្មែរ​ ខណៈ​ពេល​ចុះ​ចូល​រួម​ពលកម្ម​ផលិត​ និង​បម្រើ​ការ​ងារ​ចលនា​មហា​ជន​ ខ្ញុំ​និង​បង​ប្អូន​ឆ្លៀត​ពេល​រៀន​សូត្រ​ និយាយ​ភាសា​ខ្មែរ​ជា​មួយ​មាមីង​ ដើម្បី​ងាយ​យល់​និង​ងាយ​ចាំ​។​ ក្រោយ​រយៈ​ពេល​ប៉ុន្មាន​ខែរៀន​សូត្រ​ខ្ញុំ​ចេះ​ចាំ​បាន​ពាក្យ​ខ្លះ​ៗ​ ម្ល៉ោះ​ហើយ​សព្វ​ថ្ងៃ​ខ្ញុំ​ស្តាប់​យល់​និង​ប្រាស្រ័យ​ទាក់​ទង​ធម្ម​តា​បាន​ជាមួយ​មាមីង​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​”។​

គោល​បំ​ណង​នៃ​ការ​រៀន​អក្សរ​ខ្មែរ​របស់​កម្មា​ភិបាល​យុទ្ធ​ជន​ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​មាមីង​ខ្មែរ​ក្តាប់​បាន​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដើម្បី​អនុវត្ត​ល្អ​នូវ​ភារកិច្ច​ដ៏​សំ​ខាន់​ គឺ​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។​ អនុសេនីយ៍​ឯក​ ហ្វិញ​លី​តឿង ស្នង​ការ​នយោ​បាយ​អនុ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “អង្គ​ភាព​គ្រប់​គ្រង​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​ការ​ប្រាស្រ័យ​ជា​ភាសា​ខ្មែរ​គឺ​ជា​ការ​ចាំ​បាច់​ខ្លាំង​ណាស់​ ធ្វើ​យ៉ាង​ណាដើម្បី​គម្លាត​រវាង​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ឱ្យ​បាន​ជិត​មក​។​ ដើម្បី​ការ​រៀន​សូត្រ​របស់​កម្មា​ភិបាល ​យុទ្ធ​ជន​មាន​ប្រ​សិទ្ធ​ភាព​ល្អ​បំ​ផុត​ យើង​ខ្ញុំ​បាន​សំ​ណូម​ពរ​ដល់​ក្រុម​កង​បំ​ពេញ​ការ​ងារ​ ពិសេស​គឺ​កង​ចលនា​មហា​ជន​ ត្រូវ​ស្តាប់​យល់​និង​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភាសា​ខ្មែរ​បាន​។​  ក្រៅ​ពីនោះ​ ការ​រៀន​អក្សរ​ខ្មែរ​ មិន​ត្រឹម​តែ​សម្រាប់​បម្រើ​ការ​ងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កម្មា​ភិបាល ​យុទ្ធ​ជន​ក្នុង​អង្គ​ភាព​យល់​កាន់​តែច្បាស់​ពីវប្ប​ធម៌​និង​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​”៕​

                                   យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ