31/10/2022 - 14:23

ផ្សព្វ​ផ្សាយ​ពីសុវត្ថិ​ភាព​ចរាចរណ៍​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​

គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ក្រុង​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ពីគោល​នយោ​បាយ​ច្បាប់​ ស្តី​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ពី​សណ្តាប់​ធ្នាប់​
សុវត្ថិ​ភាព​ចរា​ចរណ៍។​ រូប​៖ ង៉ុក​ក្វៀង​

កម្មា​ភិបាល​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ ដូច​ជា​៖ តថ​ភាព​សុវត្ថិ​ភាព​ចរា​ចរណ៍; បទ​ប្បញ្ញត្តិ​ច្បាប់​ ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍ និង​ឯក​សារ​ចង្អុល​ការ​មួយ​ចំ​នួន​; វិធាន​ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍ កសាង​វប្ប​ធម៌​ចរា​ចរណ៍។ល។​ នៅ​ក្នុង​ពេល​ផ្សព្វ​ផ្សាយ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ បាន​ទស្សនា​វីដេ​អូ​ឃ្លីប ណែ​នាំ​ពីសុវត្ថិ​ភាព​ចរា​ចរណ៍  ដូច៖ ការ​ប៉ាន់​ស្មាន​បង្ការ​ បញ្ចៀស​គ្រោះ​ថ្នាក់​ពេល​បើក​បរ យក​ចិត្ត​ទុក​ដាក់​ពេល​បញ្ឈប់​ សំ​ចត​យាន​យន្ត​ រក្សា​គម្លាត​សុវត្ថិ​ភាព​ជាមួយ​នឹង​យាន​យន្ត​ដែល​បើក​បរ​នៅ​ខាង​មុខ​ឡើង​ និង​ចុះ​រថ​យន្ត​ធានា​សុវត្ថិ​ភាព​ និង​បើក​បរ​ចូល​គន្លង​ផ្លូវ​ដោយ​សុវត្ថិ​ភាព​ជា​ដើម​។​

ចូល​រួម​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​នេះ​ អ្នក​មីង​ហុង​ហ្វែ​ហ្វៀង​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ចិន​នៅ​សង្កាត់​តឹង​អាង​ ខណ្ឌ​និញកេវ​ ឱ្យ​ដឹង​៖ “ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ គឺ​មាន​ប្រ​យោជន៍​ណាស់​។​ ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នេះ​ដល់​ជន​រួម​ជាតិ​ ដើម្បី​លើក​កម្ពស់​ស្មារតី​ធានា​សុវត្ថិ​ភាព​ពេល​ចូល​រួម​ចរា​ចរណ៍ អនុវត្ត​ត្រឹម​ត្រូវ​បទ​ប្បញ្ញត្តិ​ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍ ដូច៖ ពេល​បើក​បរយាន​យន្ត​ត្រូវ​តែបើក​បរ​ត្រូវ​តាម​កម្រិត​ល្បឿន​ និង​គន្លង​ផ្លូវ​ ចំ​ណែក​ផ្លូវ​ដែល​បាន​កំ​ណត់​។ល។​  ដើម្បី​ការ​ពារ​អា​យុ​ជីវិត​របស់​ខ្លួន​ និង​អ្នក​ចូល​រួម​ចរា​ចរណ៍”។​ ចំ​ណែក​លោក​ចូវ​វ៉ាន់​ត្វឹង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​សង្កាត់​ថើយ​ធ្វឹង​ ខណ្ឌ​ថូក​ណូក ឱ្យ​ដឹង​៖ “ដោយ​បាន​ស្តាប់​កម្មា​ភិបាល​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​ផ្សព្វ​ផ្សាយ ខ្ញុំ​មាន​ចំ​ណេះ​ដឹង​បន្ថែម​និង​យល់​កាន់​តែច្បាស់​ពី​បទ​ប្បញ្ញត្តិ​ពេល​ចូល​រួម​ចរា​ចរណ៍។​ ខ្ញុំ​យល់​ថា​ យើង​ម្នាក់​ៗ​ពេល​ចូល​រួម​ចរា​ចរណ៍ ត្រូវ​តែ​យល់​ដឹង​ច្បាប់​ឱ្យ​បាន​ច្បាស់​ ដើម្បី​ធានា​សុវត្ថិ​ភាព​ខ្លួន​ឯង​ផង​ និង​មនុស្ស​គ្រប់​រូប​ផង​។​ ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​ដែល​ខ្ញុំ​បាន​ដឹង​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ក៏​ដូច​ជា​មាមីង​រស់​នៅ​ភូមិ​ផង​របង​ជា​មួយ​ឱ្យ​បាន​ជ្រាប​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍។​ ក្រៅ​ពីនោះ​ ខ្ញុំ​នឹង​សហ​ការ​ជា​មួយ​នឹង​កម្មា​ភិបាល​ភូមិ​ភាគ​ ចលនា​មា​មីង​បង្កើន​កម្រិត​ផ្លូវ​គមនា​គមន៍​ដែល​ទ្រុឌ​ទ្រោម​ និង​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ ធានា​ដងផ្លូវ​រាប​រលូន​ ចិញ្ចើម​ផ្លូវ​ស្រឡះ​ស្រ​ឡំ ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​ឱ្យ​មាន​សុវត្ថិ​ភាព​”។​

លោក​ឡេ​ទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​ សង្ឃឹម​ថា​ ឆ្លង​តាម​រយៈ​ពេល​ផ្សព្វ​ផ្សា​យនេះ​ នឹង​ជួយ​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ ពេល​វិលទៅ​ភូមិ​ភាគ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​មាមីង​យល់​ដឹង​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ ពេល​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​គោក​ ផ្លូវ​ទឹក​ រួម​ចំ​ណែក​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​លើ​ភូមិ​សាស្រ្ត​ក្រុង​៕​ 

                                     ថាញ​ធ្វី-វិមាន​

ចែករំលែកអត្ថបទ