លោក សើុងសាង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងពង្រីកនូវតួនាទីជាគំរូរបស់បក្ខជន ក្នុងការចលនាកៀរគរប្រជាជនព្រួតដៃកសាងជនបទថ្មី។
លោកសើុង (អង្គុយទី ១ រាប់ពីស្ដាំ) ប្រជុំផ្សព្វផ្សាយការងារចលនាសប្បុរសជនដើម្បីជួយដល់អ្នកមានស្ថានភាពលំបាកក្នុងភូមិ។
ចូលរួមបម្រើការងារក្នុងគណៈកម្មការរណសិរ្សភូមិតាំងពីឆ្នាំ ១៩៩៤ រហូតមកទល់បច្ចុប្បន្ន លោកសើុងសាង តែងជាគំរូក្នុងរាល់សកម្មភាព។ ពិសេស គឺការចលនាកៀរគរប្រជាជនកសាងជនបទថ្មី។ គាត់តែងរួមជាមួយនឹងរដ្ឋអំណាចភូមិភាគចលនាប្រជាជនបរិច្ចាគដី ដំណាំរួមផ្សំ ដើម្បីកសាងផ្លូវជនបទ សាលារៀន។ល។ លោកសើុងសាង មានប្រសាសន៍៖ “មាមីងខ្មែរនៅតំបន់ជនបទតែងមានគោលបំណងចង់បានផ្លូវបេតុងសម្រាប់ធ្វើដំណើរទៅមក ម្ល៉ោះហើយពេលឮថាមានគោលនយោបាយកសាងផ្លូវ មាមីងរីករាយត្រេកអរគ្រប់គ្នា។ ទោះបីដូច្នោះក្ដី ពេលកសាងផ្លូវនិងប្រព័ន្ធធារាសាស្រ្តធ្វើឆ្លងកាត់ ត្រូវចំណាយផ្ទៃដីអស់ច្រើន មាមីងខ្លះមិនយល់ស្រប ម្ល៉ោះហើយត្រូវការអ្នកមានប្រជាប្រិយចុះទៅផ្សព្វផ្សាយចលនា។ ផ្ដើមពីនោះ ខ្ញុំក៏ចុះទៅតាមគ្រួសារចលនាកៀរគរ វែកញែកច្បាស់លាស់អំពីផលប្រយោជន៍នៃសំណង់នានា។ ពេលយល់ដឹងអំពីគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ មាមីងក៏យល់ស្រប”។ ដើម្បីធ្វើជាគំរូ លោកសើុងសាង បានបរិច្ចាគដីជាង ១ កុងសម្រាប់រដ្ឋកសាងសំណង់ជនបទ។
យោងតាមស្ថិតិរបស់ភូមិតាអ៊ុង ជាច្រើនឆ្នាំមកនេះ លោកសើុងសាង បានចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវបេតុងចុះតាមភូមិរាប់សិបពាន់ម៉ែត្រ កសាងស្ពានបេតុងចំនួន ១៤ ខ្សែ បង្គោលទង់ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវជនបទ បំពាក់កាមេរ៉ាសន្តិសុខ។ល។ គិតជាតម្លៃទឹកប្រាក់រាប់សិបពាន់ពាន់លានដុង។ អាស្រ័យហេតុនោះ ម៉ូតូអាចបើកបរចុះដល់គ្រប់កន្លែងក្នុងភូមិតាអ៊ុង។ លោកសើុងសាង បានរ៉ាយរ៉ាប់៖ “ខ្ញុំទៅចលនាប្រជាជនចូលរួមវិភាគទានកសាងសំណង់ជនបទ គឺសំដៅបម្រើជូនមាមីងធ្វើដំណើរទៅមកបានងាយស្រួល អភិវឌ្ឍផលិតកម្ម ជួញដូរទំនិញបានងាយស្រួល ម្ល៉ោះហើយគ្មានអ្វីដែលត្រូវរួញរាឡើយ។ បច្ចុប្បន្ន នៅភូមិតាអ៊ុងត្រូវបានចាត់ទុកថាជាភូមិរីកចម្រើន និងមានដងផ្លូវល្អបំផុតក្នុងឃុំ ម្ល៉ោះហើយខ្ញុំត្រេកអរណាស់។ នោះគឺប្រការដែលខ្ញុំនិងមាមីងខ្មែរប្រាថ្នាចង់បាន ម្ល៉ោះហើយកាន់តែធ្វើឱ្យខ្ញុំមានកម្លាំងចិត្តអនុវត្តល្អការងារចលនា”។
លោកសើុងហួន អនុលេខាបក្សឃុំវៀងប៊ិញ អះអាង៖ “ខ្ញុំស្ងើចសរសើរចំពោះប្រជាប្រិយ និងការអស់ពីចិត្តជាមួយការងាររបស់សមមិត្តសើុងសាង ក្នុងការចលនាប្រជាជនកសាងជនបទថ្មី។ ក្នុងពេលប្រជុំម្ដងៗ សមមិត្តបានវែកញែកយ៉ាងសមហេតុសមផល; បង្ហាញច្បាស់ពីទង្វើខុសត្រូវ ទង្វើមានប្រយោជន៍ជូនប្រជាជន ម្ល៉ោះហើយមាមីងខ្មែរតែងឯកភាពគាំទ្រ អនុវត្តបានយ៉ាងល្អ”៕
លីធាន - ថាច់ធី