03/10/2022 - 15:29

កិច្ច​ការ​គប្បី​ធ្វើ​ជា​បន្ទាន់​ពេល​កុមារ​មាន​អា​ការៈ​គ្រុន​ក្តៅ​ ក្អួត​ចង្អូរ​ រាក​រូស​ សង្ស័យ​ឆ្លង​មេរោគ​ Adenovirus

ចំ​ពោះ​ព័ត៌​មាន​ពីការ​កើន​ឡើង​ចំ​នួន​កុមារ​ចូល​មន្ទីរ​ពេទ្យ​ព្យា​បាល​ ដោយ​សារ​ឆ្លង​មេរោគ​ Adenovirus ក្នុង​ពេល​ថ្មី​ៗ​នេះ​ គឺ​ឪ​ពុក​ម្តាយ​ជាច្រើន​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ឃើញ​កុមារ​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​ រាក​រូស​ ក្អួត​ចង្អូរ​។ល។​ ប៉ុន្តែ​ការ​ពិត​ នេះ​ជាប្រ​ភេទ​វីរុស​ដែល​បង្ក​ជំងឺ​ទូ​ទៅ​ ហើយ​ការ​ព្យា​បាល​ថែទាំ​ ដូច​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធម្ម​តា​ដែរ​។​

រូប​ថត​ជាឧទាហរណ៍​។​

ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ Adenovirus អាច​កើត​មាន​ឡើង​គ្រប់​ខែ ក្នុង​ឆ្នាំ​ ប៉ុន្តែ​រីក​រាល​ដាល​ខ្លាំង​បំ​ផុត​នៅ​ពេល​ឈាន​ចូល​រដូវ​ភ្លៀង​។​ វីរុស​អាច​បង្ក​ជំងឺ​ដល់​គ្រប់​មុខ​សញ្ញា​គ្រប់​វ័យ​ (កុមារ​ច្រើន​កើត​ជំងឺ​ពេល​មាន​អា​យុ​ពី ៦ ខែដល់​ ៥ ឆ្នាំ​)។​ ក្នុង​នោះ​ មុខ​សញ្ញា​ ដូច​ជា​កុមារ​មនុស្ស​ចាស់​ អ្នក​ដែល​មាន​ជំងឺ​រុាំ​រ៉ៃ។ល។​ ច្រើន​ប្រ​ឈម​នឹង​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេ​រោគ​នេះ​ ដោយ​សារ​ប្រ​ព័ន្ធ​ភាព​សុាំចុះ​ខ្សោយ​។​

មេ​រោគ​ Adeno មាន​លទ្ធ​ភាព​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​សហ​គមន៍ ប៉ុន្តែ​តាម​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ យើង​មិន​គួរ​ព្រួយ​បា​រម្ភ​ពេក​ទេ ពីព្រោះ​នេះ​ជា​ប្រ​ភេទ​មេរោគ​បង្ក​ជំងឺ​ទូទៅ​ បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​មែន​ជាប្រ​ភេទ​មេរោគ​ថ្មី​ឡើយ​។​

តាម​ប្រ​សាសន៍​អនុ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ត្រឿង​វ៉ាន់​វ៉ី ប្រ​ធាន​ផ្នែក​រោគ​ក្នុង​-កុមារ​ទូទៅ​នៃ​មន្ទីរ​ពេទ្យ​ E គឺ​មិន​មែន​ករណី​ណា​ដែល​មាន​រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ ឬ​មាន​បញ្ហា​អំ​ពី​ប្រ​ព័ន្ធ​រំលាយ​អា​ហា​រ ដូច​ជា​គ្រុន​ក្តៅ​ ក្អួត​ចង្អូរ​ រាក​រូស​។ល។​ សុទ្ធ​តែ​បណ្តាល​មក​ពី​មេ​រោគ​ Adenovirus ទាំង​អស់​នោះ​ទេ។​ ម៉្យាង​ការ​ព្យា​បាល​ជំងឺ​ឆ្លង​មេ​រោគ​ Adenovirus សំ​ខាន់​ គឺ​ព្យា​បាល​ទៅ​តាម​រោគ​សញ្ញា​ ដូច​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ធម្ម​តា​ផ្សេង​ៗ​។​ អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ព្យា​បាល​ជា​សះស្បើយ។​ តិច​មាន​ករណី​បាត់​បង់​ជីវិត​ណាស់​។​

ធាតុ​ពិត​ បណ្តា​ករណី​បាត់​បង់​ជីវិត​ដោយ​មេ​រោគ​ Adenovirus គឺ​កើត​មាន​ចំ​ពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ប្រ​ចាំ​កាយ​ កង្វះ​សារ​ធាតុ​ចិញ្ចឹម​ក្រិន​ឆ្អឹង​ ជំងឺ​បេះ​ដូង​ពីកំ​ណើត​ ជំងឺ​សួត​រុាំ​រ៉ៃ ភាព​សុាំចុះ​ខ្សោយ​ ។ល។​ ក្នុង​ករណី​កុមារ​ គ្រុន​ក្តៅ​លើស​ពី ៣៨,៥ អង្សា ត្រូវ​បាន​ណែនាំ​របៀប​បន្ថយ​កម្តៅ​ បំ​ពេញ​ជាតិ​ទឹក​និង​អគ្គិសនី វិភាគ​បំ​ពេញ​បន្ថែម​សារ​ធាតុ​ចិញ្ចឹម​ដើម្បី​បង្កើន​ភាព​សុាំ​ និង​តាម​ដាន​ការ​ប្រែ​ប្រួល​នៃ​រោគ​សញ្ញា​ រលាក​សួត​ ដើម្បី​មាន​វិធាន​ការ​ព្យា​បាល​បាន​ទាន់​ពេល​។​ បើ​ប្រ​ទះ​ឃើញ​កុមារ​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​ រាក​រូស​ ក្អួត​ចង្អូរ​។ល។​ គប្បី​នាំ​កុមារ​ទៅ​កាន់​មណ្ឌល​សុខា​ភិបាល​ឯក​ទេស​ ផ្នែក​កុមារ​ ដើម្បី​ឱ្យ​វេជ្ជ​បណ្ឌិត​ពិនិត្យ​និង​ណែ​នាំ​ការ​ព្យា​បាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ទាន់​ពេល​។​

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្តល់​អនុសាសន៍​ បច្ចុប្បន្ន​ មិន​ទាន់​មាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​ Adenovirus។​ ដូច្នេះ​ វិធាន​ការ​បង្ការ​ជំងឺ​ប្រ​សើរ​បំ​ផុត​នោះ​គឺ​៖

- លាង​សម្អាត​ដៃ​ មុខ​មា​ត់កុមារ​ឱ្យ​បាន​ទៀង​ទាត់​;

-ធានា​បរិស្ថាន​ស្រឡះ​ស្រឡំ គ្មាន​ធូលី​និង​ផ្សែង​បារី​;

- ពាក់​ម៉ាស់ពេល​កុមារ​ចេញ​ទៅ​ក្រៅ​ ជៀស​វាង​ជួប​ប្រា​ស្រ័យ​ជា​មួយ​នឹង​កុមារ​មាន​ជំងឺ​;

- ឱ្យ​កុមារ​ហូប​ចុកគ្រប់​ជីវ​ជាតិ​;

- ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឱ្យ​បាន​គ្រប់​ដូស និង​ត្រឹម​ត្រូវ​តាម​កាល​បរិច្ឆេទ​;

-ប្រ​សិន​បើ​កុមារ​មាន​រោគ​សញ្ញា​ខាង​ផ្លូវ​ដង្ហើម​ខុស​ប្រ​ក្រតី​ ឪ​ពុក​ម្តាយ​គប្បី​នាំ​កុមារ​ទៅ​កាន់​មណ្ឌល​សុខា​ភិបាល​ឯក​ទេស​ផ្នែក​កុមារ​ ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល​ ជៀស​វាង​ផល​វិបាក​ដ៏​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​៕​

យោង​៖Theo Suckhoedoisong.vn-មុនី​

ចែករំលែកអត្ថបទ