03/10/2022 - 15:29

សុក​ត្រាំង​ រៀប​ចំ​ទិវា​សមោសរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី ៨ នៅ​ខែ​វិច្ឆិកា​

យោង​តាម​ប្រ​សាសន៍​លោក​ស្រី​ ហ្វិញ​ធី​យ៉ីម​ង៉ុក​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទិវា​សមោសរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី ៨ ឆ្នាំ​ ២០២២ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​សុក​ត្រាំង​ ចាប់​ពីថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ ឆ្នាំ ​២០២២ ក្រោម​បធាន​បទ​ “អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ សម​ភាព​ សាម​គ្គី​ភាព​ គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​ សមា​ហរណ​កម្ម​ និង​អភិវឌ្ឍន៍”។​

 ​ ទិវា​សមោសរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ លើក​ទី ៨ ឆ្នាំ​ ២០២២
ត្រូវ​បាន​រៀប​ចំ​ គួប​ផ្សំ​នឹង​ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​លើកទី៥

តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

តាម​ផែន​ការ​ ទិវា​សមោសរ​គឺ​មាន​ ១២ ខេត្ត​ ក្រុង​ចូល​រួម​ មាន​ដូច​៖ សុក​ត្រាំង​ បាក​លីវ​ វិញ​ឡុង​ ត្រា​វិញ​ អាង​យ៉ាង​ គៀង​យ៉ាង​ ហូវ​យ៉ាង​ កាម៉ាវ តី​និញ ប៊ិញ​ភឿក ក្រុង​កឹង​ធើ និង​ក្រុង​ហូជី​មិញ។​ នៅ​ក្នុង​ទិវា​សមោសរ​វប្ប​ធម៌​លើក​នេះ​ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​សកម្ម​ភាព​វប្ប​ធម៌​កីឡា​ទេស​ចរណ៍ រួម​មាន៖ តាំង​ពិ​ព័រណ៍​ ឧទ្ទេស​នាម​និង​ផ្សព្វ​ផ្សាយ​អំ​ពី​វប្ប​ធម៌​លក្ខណៈ​ភូមិ​ស្រុក​ សមោសរ​សិល្បៈ​មហា​ជន​ សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ សម្តែង​បង្ហាញ​និង​ឧទ្ទេស​នាម​ពីពិ​ធី​បុណ្យ​ ជីវ​ភាព​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​ឈុត​សម្តែង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ តាំង​ពិព័រណ៍​និង​ឧទ្ទេស​នាម​អំ​ពី​វប្ប​ធម៌​ម្ហូប​អា​ហារ ក្រៅ​ពី​នោះ​ ថែម​ទាំង​មាន​សកម្ម​ភាព​កីឡា​យ៉ាង​ពុះ​ពោរ​ មាន​ដូច​៖ ទាញ​ព្រ័ត្រ​ បាល់​ទះ​ និង​កីឡា​ប៊ូល​ជា​ដើម​។​ ទិវា​សមោសរ​លើក​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​គួប​ផ្សំ​នឹង​ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​លើក​ទី ៥ តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​៕​

                                        យ្វី​អា​ញ-មុនី​

ចែករំលែកអត្ថបទ