រួមជាមួយនឹងសិស្សានុសិស្សទូទាំងប្រទេស ថ្ងៃនេះសិស្សានុសិស្សជាង ២៥២.៦០០ នាក់នៅក្រុងកឹងធើនិយាយរួម និងសិស្សជនជាតិភាគតិចនិយាយដោយឡែក រីករាយឈានចូលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ជាមួយនឹងភាពសប្បាយរីករាយដោយបានឧបត្ថម្ភថ្លៃសិក្សា ១០០%។
លោកត្រឹងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ អញ្ជើញទៅពិនិត្យភាពជាក់ស្តែងសាកសួរលើកទឹកចិត្តគ្រូនិងសិស្សនៃសាលាវិទ្យាល័យចូវវ៉ាន់លីម នៅថ្ងៃបើកបវេសនកាល។
នៅពាក់កណ្តាលខែសីហា ឆ្នាំ ២០២២ មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ បានប្រកាសក្របខ័ណ្ឌផែនការកំណត់ រយៈពេលសិក្សាឆ្នាំ ២០២២-២០២៣ ទូទាំងក្រុង។ តាមរយៈនោះ សិស្សានុសិស្សគ្រប់កម្រិត ចាប់ពីមេត្តយ្យដល់វិទ្យាល័យនៅក្រុងកឹងធើ ឈានចូលឆមាសទី ១ នៃឆ្នាំសិក្សា ២០២២-២០២៣ ដោយមានការកំណត់ក្របខ័ណ្ឌជាក់ស្តែងសម្រាប់កម្រិតសិក្សានីមួយៗ ការអប់រំមេត្តយ្យ ចាប់ផ្តើមរៀនពីទីថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២២ ដល់មុនថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ សម្រាប់ការអប់រំចំណេះទូទៅត្រូវបានកំណត់ជាក់ស្តែងដូចតទៅ៖ កម្រិតបឋមសិក្សាចាប់ផ្តើមរៀនពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ដល់មុនថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យចាប់ផ្តើមរៀនពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ដល់មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣។ សម្រាប់ការអប់រំជាប្រចាំ ថ្នាក់ទី ៨, ៩ កម្រិតអនុវិទ្យាល័យ និងថ្នាក់ទី ១១, ១២ កម្រិតវិទ្យាល័យ ត្រូវចាប់ផ្តើមរៀនពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ដល់មុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ឯថ្នាក់ទី ៦,៧ កម្រិតអនុវិទ្យាល័យនិងថ្នាក់ទី ១០ កម្រិតវិទ្យាល័យ ត្រូវចាប់ផ្តើមរៀនពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ដល់មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣។ គ្រប់សាលារៀនទាំងអស់ ត្រូវរៀបចំបើកបវេសនកាលនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។
នៅសម័យប្រជុំលើកទី ៧ (សម័យប្រជុំបធានបទ) ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ នីតិកាល X អាណត្តិកាល ២០២១-២០២៦ បានអនុម័តសេចក្តីសម្រេចសំខាន់ៗចំនួន ២ នោះគឺកំណត់ថ្លៃសិក្សាសម្រាប់គ្រឹះស្ថានអប់រំមេត្តយ្យ និងការអប់រំចំណេះទូទៅនៅតាមសាលារដ្ឋលើភូមិសាស្ត្រក្រុងឆ្នាំសិក្សា ២០២២-២០២៣ និងគោលនយោបាយឧបត្ថម្ភថ្លៃសិក្សាឆ្នាំ ២០២២ -២០២៣។ យោងតាមសេចក្តីសម្រេចចិត្តនៃការកំណត់ថ្លៃសិក្សាថ្មីនៅគ្រប់កម្រិតសិក្សា ចាប់ពីមេត្តយ្យដល់វិទ្យាល័យនៅមណ្ឌលសង្កាត់ ទីប្រជុំជន គឺ៣០០.០០០ ដុង/ខែ/ម្នាក់ សិស្សមេត្តយ្យដល់អនុវិទ្យាល័យនៅឃុំ គឺ១០០.០០០ដុង/ខែ/ម្នាក់ សម្រាប់សិស្សកម្រិតវិទ្យាល័យ ២០០.០០០ ដុង/ខែ/ម្នាក់។ កម្រិតបង់ថ្លៃសិក្សាសម្រាប់សិស្សនៅតាមគ្រឹះស្ថានអប់រំគ្រប់កម្រិតសិក្សាទាបបំផុតក្នុងតារាងថ្លៃសិក្សា យោងតាមអនុក្រឹត្យលេខ ៨១/២០២១/NĐ-CP ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល។ តាមការគ្រោងទុក សរុបចំនួនទឹកប្រាក់ប្រមូលពីថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ គឺចំនួន ២៩៤,៤ពាន់លានដុង។
ក្នុងសេចក្តីសម្រេចចិត្តក៏បានចែងច្បាស់សម្រាប់សិស្សមេត្តយ្យ និងបឋមសិក្សានៅតំបន់ជនជាតិភាគតិច (នៅទីប្រជុំជនកើ-ដ សង្កាត់ចូវវ៉ាន់លីម សង្កាត់តឹងអាង) គឺ៨០.០០០ដុង/ខែ/ម្នាក់ សម្រាប់សិស្សអនុវិទ្យាល័យ គឺ១១០.០០០ ដុង/ខែ/ម្នាក់ សម្រាប់សិស្សវិទ្យាល័យ គឺ ១៦០. ០០០ ដុង/ខែ/ម្នាក់ សម្រាប់សិស្សមេត្តយ្យ និងបឋមសិក្សានៅឃុំថើយស្វឹងថើយដុង ដុងថាំង គឺ៥០.០០០ ដុង/ខែ/ម្នាក់។ ដោយឡែកការបង់ថ្លៃសិក្សាសម្រាប់សិស្សវិទ្យាល័យនៅឃុំទាំងនេះ គឺ១០០.០០០ ដុង/ខែ/ម្នាក់។ សិស្សបឋមសិក្សានៅតាមសាលារដ្ឋលើភូមិសាស្ត្រក្រុងមិនបាច់បង់ថ្លៃសិក្សា។
ជាពិសេស សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយឧបត្ថម្ភថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ បានកំណត់អំពីកម្រិតឧបត្ថម្ភថ្លៃសិក្សាសម្រាប់សិស្សពីកម្រិតមេត្តយ្យដល់វិទ្យាល័យលើភូមិសាស្ត្រក្រុង សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ គឺ១០០%។ ប្រភពថវិកានេះបានមកពីថវិការដ្ឋរបស់ក្រុង៕
ហាថាញ-មុនី