កីឡា - ទេសចរណ៍ ទេសចរណ៍

22/08/2022 - 15:28

ដាឡាត មាន​អ្វី​សប្បាយ​ ?

ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​ជ្រើស​រើស​ដាឡាត​ជា​គោល​ដៅ​ទេស​ចរ​រៀង​រាល់​ឆ្នាំ​ ពីព្រោះ​ចូល​ចិត្ត​អា​កាស​ធាតុ​ត្រ​ជាក់​ និង​បាន​ភ្លក់​រស​ជាតិ​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ឬ​សាមញ្ញ​បំ​ផុត​គ្រាន់​តែបាន​ធ្វើ​ដំណើរ​ទស្សនា​ផ្កា​ព្រៃ​ដ៏​ស្រស់​បំ​ព្រង​នៅ​តាម​សង​ខាង​ដងផ្លូវ​។​

ល្អាង​ភ្នំ​សាង​ស្នេហ៍​។​

ដា​ឡាត​គឺ​ជា​គោល​ដៅ​ទេស​ចរ​មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​យ៉ាង​ពិសេស​ មិន​ថា​ពេល​ព្រួយ​ឬ​សប្បាយ​នោះ​ទេ ភ្ញៀវ​ទេស​ចរ​តែង​ចង់​មក​កម្សាន្ត​នៅ​ទីនេះ​។​ ចួន​កាល​គ្រាន់​តែធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​ជុំ​វិញ​ក្រុង​ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​តូចៗ​ ឬ​ជួរ​ដើម​ឈើ​ធំ​ៗ​ ខ្ពស់​ត្រដែត ហាក់​មាន​អា​រម្មណ៍​ថា​ ដា​ឡាត បាន​”ដក់​ជាប់​” ក្នុង​ដួង​ចិត្ត​ទៅ​ហើយ​។​

ល្បាក់​ទឹក​ Pongour.

 មក​ទេស​ចរ​ដា​ឡាត ខណៈ​ពេល​មាន​អា​រម្មណ៍​មិន​ល្អ​ ភ្ញៀវ​ទេស​ចរ​គប្បី​ទៅ​ផ្សារ​រា​ត្រី​ ប្រ​ជ្រៀត​ចូល​ក្នុង​ចរន្ត​មនុស្ស​ ទិញ​មើម​ដំ​ឡូង​ជ្វាដុត​ឈ្ងុយ​ៗ​ រួច​អង្គុយ​បៀត​នឹង​កាំ​ជណ្តើរ​នៅ​ផ្សារ ហើយ​ទទួល​ទាន​ដំឡូង​ជ្វា​ដុត​បណ្តើរ​ គយ​គន់​មនុស្ស​ម្នាធ្វើ​ដំណើរ​កម្សាន្ត​ ឬ​អ្នក​លក់​ដូរ​បណ្តើរ​ ដើម្បី​យល់​ច្បាស់​ពីដំ​ណើរ​ជីវិត​នេះ​ ក្រោយ​ពី​ឆ្លង​កាត់​លំ​បាក​ នឹង​មាន​ពេល​ទំ​នេរ​ ល្ហែល្ហើយ​ សុភមង្គល​។​ ហើយ​សួរ​ខ្លួន​ឯង​ តើ​យើង​បាន​ឆ្លង​កាត់​ការ​លំ​បាក​ដូច​មនុស្ស​ដែល​កំ​ពុង​ចិញ្ចឹម​ជីវិត​ក្នុង​ស្ថាន​ភាព​ត្រ​ជាក់​បែប​នេះ​ទេ?

តោង​ខ្សែ​ឆ្លង​នៅ​ព្រៃ​ស្រល់។​

លុះ​ព្រឹក​ឡើង​ ជំនួស​ឱ្យ​ការ​ទៅ​ទីតាំង​ចាស់​ ដូច​៖ សួន​ច្បារ​ ភ្នំ​ថុង​ហាយ​ម៉ោ ស្ថា​នីយ​រថ​ភ្លើង​ដា​ឡាត។ល។​ ភ្ញៀវ​ទេស​ចរ​អាច​ជួល​ម៉ូតូ​ ជិះ​តាម​ដងផ្លូវ​តូចៗ​ រួច​ចូល​ទៅ​ភូមិ​ដាច់​ស្រ​យាល​ស្ថិត​នៅ​តាម​ចង្កេះ​ភ្នំ​។​ នៅ​តាម​ដងផ្លូវ​ ភ្ញៀវ​ទេស​ចរ​ពិត​ជា​នឹង​ជួប​ប្រ​ទះ​នូវ​ផ្ទះ​តូចៗ​ដ៏​ស្រស់​ស្អាត​ ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​ផ្កា​ជា​ច្រើន​ប្រ​ភេទ​រីក​បង្អួត​សម្រស់​។​ នៅ​តាម​ដង​ផ្លូវ​ ភ្ញៀវ​ទេស​ចរ​អាច​ថត​រូប​តាម​ចំ​ណង់​ចិត្ត​ដោយ​ផ្កា​ព្រៃ​ រីក​រហង់​នៅ​ក្បែរ​ផ្លូវ​។​ ប្រៀប​ដូច​ស្ថាន​សួគ៌​នៃ​ប្រ​ភេទ​ផ្កា​ ម៉្លោះ​ហើយ​ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់​តាម​ចិត្ត​សម្រស់​បុប្ផា​គ្រប់​ទី​កន្លែង​នៅ​ក្រុង​ខ្ពង់​រាប​នេះ​។​

សម្រស់​បុប្ផា​នៅ​ដា​ឡាត។​

ទោះ​ជា​មាន​ផ្ទៃ​ដី​តូច ប៉ុន្តែ​ដា​ឡាត​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ដោយ​សារ​មាន​គោល​ដៅ​ទេស​ចរណ៍​ស្ទើរ​រាប់​មិន​អស់​។​ នោះ​គឺ​ល្អាង​ភ្នំ​សាង​ស្នេហ៍​ បឹង​សុ៊យ​វ៉ាង​ Langbiang មណ្ឌល​សមាធិ​ត្រុក​ឡឹម​ ឬ​ហាង​កា​ហ្វេ​ដែល​យុវ​វ័យ​តែង​ទៅ​រក  ដូច​៖   មៃ៉ឡាង​ថាង  Lululola  ។ល។​ ដើម្បី​ស្តាប់​តូរ្យ​តន្ត្រី​បណ្តើរ​ និង​ទស្សនា​ព្រះ​អា​ទិត្យ​រៀប​អស្ដង្គត​ផុត​កំ​ពូល​ភ្នំ​បណ្តើរ​។​ ឬ​ក៏​គ្រាន់​តែ​ភ្លក់​រស​ជាតិ​កា​ហ្វេ​ និង​ទស្សនា​ពពក​រសាត់​អណ្តែត​តាម​ខ្យល់​   តំ​ណត់ភ្លៀង​ធ្លាក់​នៅ​តាម​ហាង​កា​ហ្វេ​ចង្កេះ​ភ្នំ  ​។ល។​ ពិសេស​ អា​រម្មណ៍​ស្រស់​ស្រាយ​បំ​ផុត​ ពេល​បាន​អង្គុយ​គយ​គន់​ផ្ទៃ​ទឹក​បឹង​ហូស្វឹង​ហឿង នាពេល​ព្រះ​អា​ទិត្យ​ទម្លាក់​ស្បៃ​រាត្រី​។​

ដា​ឡាត​តែង​មាន​ភាព​ផ្លាស់​ថ្មី​រហូត​ ដោយ​មាន​ល្បែង​ឆ្លង​កាត់​ល្បាក់​ទឹក​ ឬ​តោង​ខ្សែ​យោល​ទោង​នៅ​ព្រៃ​ស្រល់ ប្រ​មាញ់​ពពក​នៅ​ស្ពាន​ឈើ​ បើក​ម៉ូតូ​នៅ​លើ​សណ្ឋាន​ដី​ដ៏​ចំ​ណាប់​អា​រម្មណ៍ ។ល។​ នោះ​គឺ​ជា​គោល​ដៅ​គប្បី​ទៅ​នៅ​ពេល​មាន​អា​រម្មណ៍​រីក​រាយ​៕​

                                   ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ