ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/08/2022 - 15:28

ជូន​ម៉ាស៊ីន​ថេ​ប្លេត ១៥០ ​គ្រឿង​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​

គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ XV អង្គ​ភាព​ខេត្ត​ត្រា​វិញ​ បាន​សហ​ការ​ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ អគ្គ​ក្រុម​ហ៊ុន​ចែក​ចាយ​អគ្គិ​សនី ១ (EVNGENCO1) និង​ក្រុម​ហ៊ុន​ឧណ្ហ​អគ្គិ​សនី​យ្វៀង​ហាយ​ ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ រៀប​ចំ​ជូន​ម៉ាស៊ីន​ថេប្លេត ១៥០ គ្រឿង​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​នៅ​ស្រុក​៖ កូវ​ង៉ាង​ កាង​ឡុង​ កូវ​កែ ចូវ​ថាញ់ និង​យ្វៀង​ហាយ​។​   ថវិកា​ជំនួយ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ៥៦០ លាន​ដុង​ ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ឧណ្ហ​អគ្គិ​សនី​យ្វៀង​ហាយ​។​ អំ​ណោយ​ទាំង​នេះ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ធំ​ ជួយ​សិស្ស​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​លត់​ដំ ដើម្បី​ក្លាយ​ជា​កូន​លុះ​ក្នុង​ដំបូន្មាន​ សិស្ស​ពូកែ​របស់​សា​លា​រៀន​ គ្រួ​សារ​ និង​សង្គម​៕​

សិស្សា​នុ​សិស្ស​ទទួល​ម៉ាស៊ីន​ថេប្លេត។                      

        សឺន​ម៉ាល័យ​-លីសៀ

 ​ 

ចែករំលែកអត្ថបទ