ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/08/2022 - 14:22

គៀង​យ៉ាង​ គោល​នយោ​បាយ​ឥត​ងាក​រេ មិន​បង្អង់​ពង្រឹង​ពង្រីក​និង​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​ជា​មួយ​នឹង​ខេត្ត​កំ​ពត​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​រួម​ជា​មួយ​នឹង​ខេត្ត​កំ​ពត​ (ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​) រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ លទ្ធ​ផល​កិច្ច​សហប្រតិ​បត្តិ​ការ​ ៣ ឆ្នាំ​ ២០១៩–២០២១ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​បន្ត​ នៅ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​រដ្ឋ​បាល​ខេត្ត​កំ​ពត​។​

សម​មិត្ត​ ឡឹម​មិញ​ថាញ់ (អង្គុយ​ខាង​ឆ្វេង​) និង​ឯក​ឧត្តម​ម៉ៅ​ ធនិន (អង្គុយ​ខាង​ស្ដាំ​ដៃ​) ចុះ​ហត្ថ​លេខា​លើ​របាយ​ការណ៍​បូក​សរុប​បណ្ដោះ​អា​សន្ន​ លទ្ធ​ផល​កិច្ច​សហប្រតិ​បត្តិ​ការ​ ៣ ឆ្នាំ​២០១៩-២០២១ និង​ទិស​ដៅ​សហប្រតិ​បត្តិ​ការ​ឆ្នាំ​បន្ត​ រវាង​ខេត្ត​គៀង​យ៉ាង​ និង​ខេត្ត​កំ​ពត​។​

ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ឡឹម​មិញ​ថាញ់ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​អះ​អាង​៖ ខេត្ត​គៀង​យ៉ាង​តែង​អនុវត្ត​នូវ​គោល​នយោ​បាយ​ឥត​ងាក​រេ មិន​បង្អង់​ពង្រឹង​ពង្រីក​និង​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​ជា​មួយ​នឹង​ខេត្ត​កំ​ពត​ សំ​ដៅ​អភិវឌ្ឍ​ខ្លាំង​ជាង​ទៀត​លើ​គ្រប់​វិស័យ​ តាម​តម្រូវ​ការ​ដាក់​ចេញ​រវាង​រដ្ឋា​ភិបាល​វៀត​ណាម​និង​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​គោល​លំ​នាំ​ “ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រ​ពៃណី​ សហប្រ​តិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ ឋិត​ថេរ​យូរ​អង្វែង​”។​

ឯក​ឧត្តម​ ម៉ៅ​ធនិន អភិ​បាល​ខេត្ត​កំ​ពត​ បាន​វាយ​តម្លៃ​៖ រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ លទ្ធ​ផល​ជា​វិជ្ជ​មាន​ដែល​ភាគី​ទាំង​ពីរសម្រេច​បាន​ គឺ​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​ខេត្ត​ទាំង​ពីរ​បន្ត​សម្រេច​បាន​នូវ​ជំ​ហាន​ថ្មី​ រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ដល់​ការ​អភិ​វឌ្ឍ​នៃ​ប្រ​ទេស​ទាំង​ពីរ។​ លទ្ធ​ផល​ដែល​សម្រេច​បាន​ ជួយ​ដល់​ខេត្ត​ទាំង​ពីរកាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ថែម​ទៀត​ រក្សា​ចំ​ណង​សាមគ្គី​ភាព​និង​មិត្ត​ភាព​កាន់​តែស្អិត​ល្មួត​ថែម​ទៀត​។​ល។​

យោង​តាម​របាយ​ការណ៍​ កិច្ច​សហប្រតិ​បត្តិ​ការ​ ជំរុញ​ដំណើរ​ការ​ទេស​ចរណ៍ ក៏​បាន​ភាគី​ទាំង​ពីរយ​ក​ចិត្ត​ទុក​ដាក់​អនុវត្ត​ បង្ក​លក្ខណ​សម្បត្តិ​ជូន​អា​ជីវ​កម្ម​ទេស​ចរណ៍​ខេត្ត​គៀង​យ៉ាង​និង​អា​ជីវ​កម្ម​ទេស​ចរណ៍ខេត្ត​កំ​ពត​ បើក​ជើង​ទេស​ចរណ៍ នាំ​ភ្ញៀវ​មក​ទេស​ចរណ៍​តាម​ផ្លូវ​គោក​ដោយ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​-ព្រែក​ចាក​។​ ចំ​ពោះ​ការ​ងារ​ខ័ណ្ឌ​សីមា​ បោះ​បង្គោល​ព្រំ​ដែន​ ភាគី​ទាំង​ពីរ​បាន​សហ​ការ ​និង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​ស្ថាប័ន​សមត្ថ​កិច្ច​អនុវត្ត​ការ​ងារ​ខ័ណ្ឌ​សីមា​ព្រំ​ដែន​ដី​គោក​វៀត​ណាម​-កម្ពុជា​។​ មក​ទល់​សព្វ​ថ្ងៃ​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​និង​បោះ​បង្គោល​ព្រំ​ដែន​សំ​ខាន់​ៗ​បាន​ ២៣/២៨ បង្គោល​បន្ទាប់​បន្សំ​ ៨០/៨០ បង្គោល​តម្រុយ​ព្រំ​ដែន​ ៤/៤៕​

                                                     យោង​តាម​កាសែត​គៀង​យ៉ាង​-ថាច់​ធី

ចែករំលែកអត្ថបទ