វេជ្ជបណ្ឌិត ឯកទេស១ លីជីង៉េវ នាយករងសាខានាយកដ្ឋានចំនួនប្រជាជន-ផែនការគ្រួសារខេត្តត្រាវិញ កំពុងផ្ដល់ពិគ្រោះក្នុងវគ្គហ្វឹកហ្វឺន។
នៅស្រុកទីវកឹង ខេត្តត្រាវិញ សាខានាយកដ្ឋានចំនួនប្រជាជន-ផែនការគ្រួសារ ចំណុះមន្ទីរពេទ្យខេត្តត្រាវិញ បានរៀបចំវគ្គហ្វឹកហ្វឺន ២ ថ្នាក់ ស្តីពីការងារពិគ្រោះ គ្រប់គ្រង និងតាមដានថែទាំសុខភាពមនុស្សចាស់ ដល់បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តនៅភូមិ អនុសង្កាត់។
វគ្គហ្វឹកហ្វឺននីមួយៗមានប្រមាណ ១០០ នាក់ ដែលជាបុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្តក្នុងសមាគមមនុស្សចាស់ និងកងជួរសហការីចំនួនប្រជាជនរបស់ភូមិ អនុសង្កាត់ លើភូមិសាស្ត្រស្រុកទីវកឹង។ នៅក្នុងវគ្គហ្វឹកហ្វឺន អ្នកតំណាងទាំងឡាយទទួលបានការផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាព កម្រិតរស់នៅ ក៏ដូចជាលក្ខណៈរស់នៅរបស់មនុស្សចាស់នាបច្ចុប្បន្ន; តថភាពស្តីពីចំនួនប្រជាជនដែលមានអាយុចាស់ និងបញ្ហាប្រឈម; គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះមនុស្សចាស់; កំណត់ទិសដៅថែទាំសុខភាពមនុស្សចាស់ដល់ឆ្នាំ ២០៣០ ៕
សឹនម៉ាល័យ-មុនី